ប៉ូលិស​ប្រឆាំង​គឿង​ញៀន​បង្ហាញមុខ​ជនសង្ស័យ​៤​នាក់​ជួញដូរ​គឿង​ញៀន​ដ៏​សកម្ម​ នៅ​ក្រុង​សៀមរាប

0

​ខេត្តសៀមរាប​៖ កំ​ម្លាំ​ង​នគរបាល​ប្រឆាំង​គ្រឿង​ញៀ​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​នៅតែ​បន្ត​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​និង​នគរបាល​ប៉ុស្តិ​សង្កាត់​ស្លក្រាម បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ដូច​ភ្លៀងរលឹម រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់ ក្នុង​ក្រុង​សៀមរាប ខណៈ​ពួកគេ​កំពុង​ចែកចាយ​នៅក្នុង​ភូមិគ្រឹះ​សោ​ភ័​ណ្ឌ បន្ទប់​លេខ​២០២ ក្នុង​សង្កាត់​ស្លក្រាម​។
ហេតុ​ការចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១១​ថ្ងៃត្រង់​ចុង​ស​ប្តា​ហ៏ ខែសីហា​ឆ្នាំ​២០១៥​ស្ថិតនៅ​ចំនុច ភូមិគ្រឹះ​សោ​ភ័​ណ្ឌ​ក្នុង បន្ទប់​លេខ​២០២ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​
លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់ថា ក្នុង​ការចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​គ្រឿងញៀន ត្រូវបាន​កម្លាំង​ជំនាញ​សហការ​ជាមួយ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​និង​កម្លាំង​នគរបាល​ប៉ុស្តិ​សង្កាត់​ស្លក្រាម រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់​ក្នុងនោះ​មាន​ទី​១/​ឈ្មោះ ហ៊ុន សីហា ភេទ​ប្រុស អាយុ​២១​ឆ្នាំ​មុខរបរ​នៅផ្ទះ​មើល​គោ (​ជួញដូរ​)​រស់នៅ​ភូមិ​កន្ទ្រាំ​ង ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង​ក្រុង​/​ខេត្តសៀមរាប ទី​២/​ឈ្មោះ យិ​ប វិច្ចិកា ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​មុខរបរ​ជាង​ម៉ូតូ រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​(​ចាត់ចែង​ឱ្យប្រើ​ប្រាស់​) ទី​៣/​ឈ្មោះ ពុំ ហ្វី ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​(​ចាត់ចែង​ឱ្យប្រើ​ប្រាស់​)​និង​ទី​៤/​ឈ្មោះ រ៉េ​ន វ៉ាន់ឌី ភេទ​ស្រី អាយុ​២៤​ឆ្នាំ​មុខរបរ​មិន​ពិត រស់នៅ​ភូមិ​គំរូ ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប​(​ប្រើប្រាស់​)​។​លោក​បន្តថា ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​រួមមានៈ​ទូរស័ព្ទដៃ​ចំនួន​៤​គ្រឿង​,​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​១៣​កញ្ចប់​ស្មើនឹង​ទម្ងន់​៣,៥​ក្រាម​,​និង​ឧ​បករ​ណ៏​ប្រើប្រាស់​ច្នៃ​ជក់​មួយចំនួន​។​បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​ទាំង​៤​នាក់ និង​វត្ថុតាង កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៥​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ដោយ​គឿន​វ៉េ​ត​