​​សាលាដំបូង​ខេត្តកំពង់ធំ​កោះប្រជុំ​មន្ត្រីនគរបាល​យុត្ត​ធម៌​ដើម្បី​ពង្រឹង​ផ្លូវច្បាប់​

0

​កំពង់ធំ​. ដើម្បី​បង្កើន​ប្រសិទ្ធភាព​ផ្នែក​ច្បាប់​ដល់​តួនាទី​របស់​មន្ត្រីនគរបាល​យុត្តិធម៌​ដែលមាន​ការ ចូលរួម​ពី​មន្ត្រីរដ្ឋបាល​ជលផល មន្ត្រីរដ្ឋបាល​ព្រៃឈើ ប៉ូលិស​ប៉េ​អុ​ឹ​ម និង​បរិស្ថាន បាន​ចូលរួម​ប្រជុំ នៅ​សាលាដំបូង​សាលាខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃទី ១៧ ខែសីហា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ទី​៧ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​. ក្រោម​ការចូលរួម​រប​ស់លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ។​

​បន្ទាប់ពី​មន្ត្រីនគរបាល​យុត្ត​ធម៌​គ្រប់​ស្ថាប័ន​បានលើកឡើង​ពីបទ​ពិសោធន៍ និង​ផល​ពិបាក ដែល​បាន​ជួបប្រទះ​នៅក្នុង​ការអនុវត្ត​ច្បាប់​កន្លងមក​ដើម្បី​ទទួល​ការណែនាំ ពី​ព្រះរាជអាជ្ញារ​ដែលជា​ស្ថាប័ន​អយ្យការ ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​សង្ស័យ​ក្នុងការ​ប្រតិបត្តិ​តួនាទី​មួយចំនួន ក្នុងឱកាស​ជាមួយគ្នា​នោះ ក៏បាន​ណែនាំ​លោក ដួង សារ៉ន ជា​ព្រះរាជអាជ្ញារង​ខេត្តកំពង់ធំ ដែល​បាន​ផ្លាស​មក​ថ្មី ជំនួស​លោក គុច គឹម​ឡុង ព្រះរាជអាជ្ញារង​ផ្លាស់​ទៅ​ភ្នំពេញ ។IMG_9768

​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ថា មន្ត្រីនគរបាល​យុត្ត​ធម៌ មួយចំនួន​ធ្វើការ​ដោយ​មិនបាន រាយការណ៍​មក​ស្ថាប័ន​អយ្យការ ជាហេតុ​ធ្វើ​ឲ្យ​ជួប​នូវ​ការលំបាក ជាពិសេស​គឺ​បញ្ហារ​គ្រឿងញៀន ជូន​កាល​មានការ​ផ្ទុះអាវុធ និង​ការ​ចាប់ចង​ដោយ​ប្រការ​ណាមួយ វា​អាច​នឹង​ខុស​និង​និតិ​វិធី​ច្បាប់​បើកាលណា​ធ្វើការ​ដោយ​ចិត្ត​ឯង​។ IMG_9763ហើយ​សុំ​ឲ្យ​បញ្ឈប់​ការដេញ​ឡាន រ៉ឺ​ម់ក​ឈើ របស់​កងកម្លាំង​បន្តទៀត តែបើ​មាន​ឡាន​ដឹក​បទល្មើស ត្រូវ​សហការគ្នា​ព្រោះ​ប៉េ​អុ​ឹ​ម ប៉ូលិស​នៅ​ពេញ​តែ​ផ្លូវ ស្នាក់ការ​ក៏​នៅតាម​ផ្លូវ ហេតុអ្វី​បាន​ចាប់​ឡាន​ឈើ​មួយ​មិនបាន បើ​ចាប់​មិនបាន​ឈប់​ធ្វើជា​កងកម្លាំង​ទៅ ចំណែក​កងកម្លាំង​ដែលមាន​អាជីព រត់ការ​ដឹកឈើ ជ្រេរ​ផ្លូវ និង​ដឹក​បទល្មើស វា​មានទោស​ធ្ងន់​ណាស់​សម្រាប់​កងកម្លាំង ហើយ​មិន​ត្រូវសុំ​គ្រលុប​ផ្សំគំនិត​ជាមួយ​ជន​ដឹក​បទល្មើស ជួនកាល​បើកឡាន​ប្រដេញ​បង្ករ​ឲ្យ​បុក​មនុស្ស​ស្លាប់ ក៏​សុទ្ធតែ​មន្ត្រីនគរបាល​យុត្ត​ធម៌​។​
​ក្នុងនោះដែរ​លោក អ៊ិត សុធា បាន​សង្កត់ធ្ងន់​ទៅលើ​លោក​. អាំ ប៊ុន​ថា​. នាយរង​ខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ រឹតបន្តឹង​កិច្ចការ​ព្រៃឈើ ការពារ​បន្ថែម​. កុំ​ឲ្យ​មានការ​ឈូសឆាយ​ដីព្រៃ​បន្តទៀត​នាំ​ឲ្យ​រលាយ​ហិនហោច​នៃ​ព្រៃឈើ ។​IMG_9762

​ដោយ ប៊ុន រដ្ឋា