​ ឯកឧត្តម សោម ស៊ុន នាំយក​ឥដ្ឋ និង​ស៊ីម៉ងត៍ ប្រគល់​ឲ្យ​មេបញ្ជាការ​វរៈ​សេនា​តូច​លេខ​១ ដើម្បី​កសាង​បន្ទាយ​

0

​កំពង់ធំៈ បន្ទាយ​វរៈ​សេនា​តូច​រៀបរយ​លេខ​១ ត្រូវបាន​ផ្លាស់ប្តូរ​មុខមាត់​ថ្មី ចាប់តាំងពី​ទិដ្ឋភាព​ព្រៃ​ដុះ​ជុំជិត បានក្លាយ​ទៅ ជាទី​តាំង​អភិវឌ្ឍន៍​សម្រាប់ លេនដ្ឋាន​កងទ័ព​ដ៏​រ៉ឹង​មាំ​សម្រាប់​ប្រចាំការ​ចល័ត​ទ័ព​ទៅ​សរ​ភូមិ​មុខ​ក្រោម​ការបញ្ជា​ពី​ថ្នាក់លើ​ប្រកបដោយ អាគា​ប្រជុំ អាគា​ប្រចាំការ ឃ្លាំង​សម្រាប់​ទុកដាក់​សម្ភារៈ​សឹក និង​គ្រោង​សាងសង់​អាគារ​ផ្សេងៗ បន្ថែមទៀត ដោយមាន​IMG_9771ជ្រោមជ្រែង​យ៉ាង​យកចិត្តទុកដាក់​ពី​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ និង​ជា​ប្រធាន គណៈបញ្ជាការ​ឯកភាព រួមទាំង​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង សម្បុរ​ជន​ជាច្រើន​នាក់​ទៀត បានធ្វើ​ឲ្យ​ទីតាំង​បានក្លាយ​ជាទី​តាំង​សម្រាប់​បណ្តុះបណ្តាល​យុទ្ធជន​សម័យថ្មី ក្នុង​វិស័យ​កងទ័ព ស្ថិតនៅ​ភូមិ​តា​ឡែក​ថ្មី ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បា​ល្ល័​ង ខេត្តកំពង់ធំ ។​IMG_9755
​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៥ ឯកឧត្តម សោម ស៊ុន បាន​ពាំនាំ​អំណោយ​ដែល​ទទួលបាន​ពី​លោក ឧកញ៉ា គឹម ផា​រ៉ា មាន​ស៊ីម៉ង់ត៍​ចំនួន​១០​តោន និង​អំណោយ​របស់​ឯកឧត្តម សោម ស៊ុន ព្រមទាំង​លោកជំទាវ មាន ឥដ្ឋ​ចំនួន ៥០០០​ដុំ បានប្រគល់​ជូន​វរៈ​សេនា​តូច​រៀបរយ​លេខ​១ ដើម្បី​កសាង​ជម្រក​ស្នាក់នៅ​របស់​កងទ័ព និង​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ផ្សេងៗ ក្នុង​វរៈ​សេនា​តូច​រៀបរយ​លេខ​១​។​
​លោក វរៈសេនីយ៍ទោ ថន ស៊ី​សក្តា មេបញ្ជាការ​សេនា​តូច​រៀបរយ​លេខ​១ និង​តំណាង​ឲ្យ នាយទាហាន នាយទាហានរង និង​ពលទាហាន បាន​ថ្លែងអំណរគុណ​ចំពោះ លោក ឧកញ៉ា គឹម ផា​រ៉ា និង​ឯកឧត្តម សោម ស៊ុន មេបញ្ជាការ​តំបន់ សឹក​រង​កំពង់ធំ ដែល​បាន​ផ្តល់នូវ​សម្ភារៈ គ្រឿងសំណង់​ដល់​អង្គភាព​យើងខ្ញុំ ដើម្បី​ឲ្យ​មានលទ្ធភាព​ក្នុងការ កសាង​ជម្រក​ស្នាក់នៅ​ជូន​ទ័ព និង​គ្រួសារ​ទ័ព​ដែល​កំពុងតែ​ជួប​ការខ្វះខាត ដែល​សម្តែង​ឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់​ដ​ល់ អង្គភាព​ទ័ព ។​IMG_9769
​ឯកឧត្តម សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ថ្លែងអំណរគុណ​ចំពោះ លោក ឧកញ៉ា គឹម ផា​រ៉ា និង​លោកជំទាវ ដែល​បាន​ឆ្លើយតប​តាម​សំណូមពរ តាម​តំ​ម្រូ​វ​ការ​របស់​អង្គភាព ក្នុងការ​ស្នាក់នៅ​របស់​ទ័ព និង​សំណូមពរ​ឲ្យ​ថ្នាក់ដឹកនាំ ទាំងអស់​រួមគ្នា​កសាង​ជម្រក​ស្នាក់នៅ របស់​គ្រួសារ​ទ័ព និង​សំណង់​ផ្សេងៗ​សម្រាប់​អង្គភាព ប្រើប្រាស់ ឆ្លៀតពេល​ក្នុង​ឪ​កាស​នោះ ឯកឧត្តម បាន​សុំ​ឲ្យ​មានការ​សាមគ្គី​គ្នា សហការ រក្សា​មិត្តភាព​រវាង​គ្នា​និង​គ្នា ចៀសវាង​កុំ​ឲ្យ​មានការ​បែកបាក់​ផ្ទៃក្នុង ។​

​ដោយ ប៊ុន រដ្ឋា