​មន្ត្រីនគរបាល​ម្នាក់​ដែល​កំពុង​តែមាន​ជម្ងឺ​បានទទួល​ការយកចិត្តទុកដាក់​ពី​ថ្នាក់​នាំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប

0

​ ​សៀមរាប : លោក​ឩ​ត្ត​ម​សេនីយ៍​ត្រី ញ៉ឹក កែវ ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​សន្តិ​សុខ ព្រមទាំង លោក​វរសេនីយ៍ទោ ហួត សុធី នាយការិយាល័យ​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ដឹកនាំ​កម្លាំង​ក្នុង​អង្គភាព​មួយចំនួន​កាលពី​ព្រឹក​ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៥ ទៅ​សួរ​សុខ​ទុក​លោក ឡុង ឌី​សារ៉េត ជា​នាយរង​ការិយាល័យ​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ។ ដែល​កំពុងតែ​សម្រាក​ព្យាបាល​ជម្ងឺលើសឈាម និង ជម្ងឺ​ទឹកនោមផ្អែម នៅ​គេហដ្ឋាន​របស់លោក​ឡុង ឌី​សារ៉េត ផ្ទាល់​ស្ថិតនៅ​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង និង ខេត្តសៀមរាប ។ ដោយ​លោក​ឩ​ត្ត​ម​សេនីយ៍​ត្រី ញ៉ឹក កែវ ព្រមទាំង​មិត្ត​រួម​Image0ការងារ​ក្នុង​អង្គភាព​ក៏បាន ពាំនាំ​នូវ​ការសាកសួរ​សុខ​ទុក​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប និង​បាន​ពន្យល់​ណែនាំ​បន្ថែម​និង​ធ្វើការ​ផ្តាំផ្ញើ​ដល់​ក្រុមគ្រួសារ​ក៏ដូចជា​លោក​ឡុង ឌី​សារ៉េត ដែល​កំពុងតែ​សម្រាក​ព្យាបាល​ជម្ងឺ​អោយធ្វើ​យ៉ាងណា​ត្រូវខិតខំ​មើលថែ​ខ្លួន​អោយបាន​ល្អ​ដោយ​ត្រូវ​ព្យាយាម​លេបថ្នាំ​និង​ធ្វើ​ទៅតាម​អ្វីដែល​គ្រូពេទ្យ​បាន​ប្រាប់​អោយបាន​ទៀង​ពេលវេលា​បើទោះបីជា​យ៉ាងណាក៏ដោយ​ក៏​ថ្នាក់ដឹកនាំ​ទាំងអស់​យកចិត្តទុកដាក់​និង​មិន​ទុកអោយ​មន្ត្រីនគរបាល​ក្រោម​ឱវាទ​ណា​ដែលមាន​ទុក​លំបាក​នៅ​ឯក​កោ​នៅទេ ។ ក្នុងឱកាស​ចុះ​សួរ​សុខ​ទុក​នោះដែរ​ក្នុងនាម​ការិយាល័យ​កណ្តា​ល​សន្តិសុខ​លោក​ឩ​ត្ត​ម​សេនីយ៍​ត្រី ញ៉ឹក កែវ ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​សន្តិ​សុខ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានប្រគល់​វ​ថិ​កា ចំនួន ១០០ ដុល្លា និង​គ្រឿង​ឩ​ប​ភោគ បរិភោគ មួយចំនួន​ដល់​លោក ឡុង ឌី​សារ៉េត ទុក​សម្រាប់​យកទៅ​ប្រើប្រាស់​តាម​តម្រូវការ​ក្នុងការ​ព្យាបាល​ជម្ងឺ​ផងដែរ ៕ ដោយ លោក ព្រិន្ទបាលទោ ខេង ខេមរា​