​ផ្តើម​ពី​ភ្លើង​ប្រច័ណ្ឌ​បុរស​ជា​ប្តី​ផឹកស្រា​ស្រវឹង​ប្រើ​កាំបិត​កាប់​អាករ​ប្រពន្ធ​ស្លាប់​និង​កន្លែង​

0

​ខេត្តបន្ទាយមានជ័យ​ បុរស​ជា​ប្តី​មានចិត្ត​ប្រច័ណ្ឌ ទៅ​ផឹកស្រា​ស្រវឹង​ប្រើ​កាំបិត​បុ័ងតោ​កាប់​ចិញ្ច្រាំ និង​អាករ ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​បណ្ដាលអោយ ស្លាប់​ភ្លាមៗ​នៅក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធម្ម កាលពី​រសៀល​ម៉ោង ៤ និង ៣០​នាទី ថ្ងៃទី ១៧ សីហា ២០១៥ នៅក្នុង​ភូមិ​ដូន​ឡឹ​ក ឃុំ​សំបួរ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។
លោក ហោ សំណាត់ អធិការរង​ទទួលបន្ទុក​ព្រហ្ម​ទ័​ណ្ឌ នៃ​អធិការនគរបាល​ស្រុក​មង្គល​បូរី​បានអោយដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ ឆែម អ៊ឹង អាយុ​៤២​ឆ្នាំ មានកូន ៤​នាក់ ចំណែក​ជនសង្ស័យ​ឈ្មោះ អ៊ុយ ហឿ​ត អាយុ​៤៥​ឆ្នាំ ត្រូវជា​ប្តី​ចុង​របស់​ស្ត្រី​រងគ្រោះ មាន​ទីលំនៅ​ភូមី ឃុំ​កើតហេតុ​ខាងលើ ។IMG_6807ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​ដល់​និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្តី​បាន​ភ្លាមៗ​និង​កន្លែង​នោះដែរ​។​
ជាមួយ​ករណី​ឃាត​កម្មនេះ​បន្ទាប់ពី​មានការ​សាក់សួរ​និង​ពិនិត្យ​ទីតាំង​កើតហេតុ​ក៍​ដូចជា​ការពិនិត្យ​លើ​សព​ស្ត្រី​រងគ្រោះ​គឺមាន​ស្នាម​កាំបិត​កាប់​ចំ​ជាច្រើន​កន្លែង​និង​ស្នាម​អាករ​។IMG_6805​សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋានថា​ករណី​ឃាត​កម្មនេះ​កើតឡើង​ដោយ សារ​បុរស​ជា​ប្តី​ប្រច័ណ្ឌ​ប្រពន្ធ ដោយមាន​អ្នក​លេប​ខាយ​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កសាង​សំណុំរឿង​និង​បញ្ជូន​ខ្លួន​ទៅកាន់​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ចាក់​ការ​បន្តទៅ​តុលាការ​៕IMG_6808 IMG_6803