​យុវជន​ម្នាក់​ត្រូវគេ​កាប់​ប្រហារ​បណ្តាលអោយ​រងរបួស​ជាច្រើន​កន្លែង ​សង្ស័យ​ជា​រឿង​ប្រច័ណ្ឌ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​

0

​ខេត្តកំពង់ឆ្នាំង​៖ យុវជន​ម្នាក់​ត្រូវបាន​គេ​កាប់​អោយ​រងរបួស​ធ្ងន់ នៅពេលដែល​យុវជន​រងគ្រោះ​បាន​ដើរ​ចេញពីផ្ទះ​សំណាក់​មួយ​កន្លែង ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង ១​និង​៣០​នាទី​រំលង​អា​ធ្រា​តុ​ឈានចូល​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៥ នៅមុខ​សាលា​បុណ្យ​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ ​លោក ម៉ា យន្ត សមត្ថកិច្ច​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​៖ ជនរងគ្រោះ​មានឈ្មោះ វង វ៉ាង អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រ​ផ្លូច ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ មានមុខរ​បរជា​អ្នករត់​តុ នៅ​ហាង​ម្លប់​ស្បូវ ក្នុង​សង្កាត់​កំពង់ឆ្នាំង​។IMG-20150817-WA0041
​មុនពេល​កើតហេតុ​ជនរងគ្រោះ​និង​មិត្ត​ភ​ក្រ័​ម្នាក់ទៀត បាននាំគ្នា​ទៅ​កំសាន្ត​នៅក្នុង​ក្លឹប​មួយ នៅ​េ​ជិត​ផ្ទះសំណាក់​សាន់​ដេរ​២ បន្ទាប់ពី​រាំលេង​កំសាន្ត​បាន​បន្តិច ជនរងគ្រោះ​បានចេញ​ពី​ក្លឹប ទៅ​ដេក​នៅផ្ទះ​សំណាក់​សាន់​ដេ​២​ជាមួយ​មនុស្ស​ប្រុស​ម្នាក់​ផ្សេងទៀត​។ ក្រោយ​ពេលដេក​ហើយ​បានចេញ​មកវិញ និង​បាន​ទូរ​ស័​ទ្ទ​ទៅ​មិត្ត​ភ​ក្រ័ ដែល​មកជា​មួយ​ដោយ​ប្រាប់ថា​៖ អញ​ចេញទៅ​ផ្ទះ​ហើយ មក​ទៅផ្ទះ​ជាមួយគ្នា ហើយក៏​បាន​ដើរ​ដល់​ជិត​សាលា​បុណ្យ ស្រាប់​ត្រូវ​ជន​មិន​ស្គាល់មុខ​ជិៈ​ម៉ូតូ​មក​កាប់​ប្រហារ​ពីក្រោយ​ជាច្រើន​កាំបិត​រួច​គេចខ្លួនបាត់​។​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​គេ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ដោយ​រងរបួស​ត្រូវ ក្បាល ដៃ និង​ក ជាច្រើន​កន្លែង ។IMG-20150817-WA0042
​ ​ករណីនេះ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង កំពុង​ស្រាវ​រកមុខ​សញ្ញា​ជនដៃដល់ ព្រោះ​បាន​
​កំណត់​មុខសញ្ញា​បាន​ខ្លះៗ​ហើយ គឺ​សង្ស័យ​ជា​រឿង​ប្រច័ណ្ឌ​រវាង​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​៕IMG-20150817-WA0040