ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​វៀតណាម​០៣​នាក់ ដែល​ស្នាក់នៅ​ខុសច្បាប់ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់​

0


​ខេត្ត​ប៉ៃលិន​៖ ជនជាតិ​វៀតណាម​០៣​នាក់ ត្រូវបាន​កម្លាំង​ស្នងការ​នគរបាល​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សាញ់ ណាំ ស្នងការរង ទទួលបន្ទុក​ការងារ​អន្តោប្រវេសន៍ ដឹកនាំ​ក្រុមការងារ ដោយ​សហការ​ជាមួយ កងកម្លាំង​អាវុធហត្ថ​ខេត្ត​ប៉ៃលិន ចុះបង្ក្រាប និង​ឃាត់ខ្លួន ជនបរទេស​ដែលជា​ជនជាតិ​វៀតណាម ពីបទ​ចូលមក និង​ស្នាក់នៅ ក្នុងប្រទេស​កម្ពុជា ដោយ​ខុសច្បាប់ ។ ហេតុ​ការ​ណ៏​ចុះបង្ក្រាប និង​ឃាត់ខ្លួន​នេះ ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៥ នៅត្រង់ចំណុច ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។រូបភាព សេង សុវណ្ណារិទ្ថ (2)
​ជនបរទេស​ដែលជា​ជនជាតិ​វៀតណាម ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង ០៣ នាក់ មាន ទី​០១- ឈ្មោះ អេ​ន ជី ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ អ៊ុតសក់​, ទី​០២- ឈ្មោះ លាង គីម ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ អ៊ុតសក់ ,​ទី​០៣- ឈ្មោះ សុខ រក្សា ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ អ៊ុតសក់ បច្ចុប្បន្ន​ទាំង​០៣​នាក់​ស្នាក់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​រូបភាព សេង សុវណ្ណារិទ្ថ (1)
​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​៖ ស្ត្រី​ជនជាតិ​វៀតណាម​ខាងលើ បានមក​រស់នៅ​ចំណុចកើតហេតុ​ជា​យូរ​មកហើយ ប៉ុន្តែ​ពុំដែល​មាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​ជំនាញ​ណា​មក​សួរនាំ​នោះទេ ដោយ​ពួកគាត់​នឹកស្មានថា​ជនជាតិ​វៀតណាម​ទាំងនោះ គេ​មានច្បាប់​ត្រឹមត្រូវ មក​ស្នាក់​នៅទីនេះ ។រូបភាព សេង សុវណ្ណារិទ្ថ (3) ប្រភពព័ត៌មាន​បន្តទៀត​ថា​៖ ទើបតែ​ថ្ងៃកើតហេតុ​នេះ បានដឹងថា​ជា​ជនជាតិ​វៀតណាម​ទាំង​០៣​នាក់​នេះ ជា​ជន​អន្តោ​វេស​ន៏​ខុសច្បាប់​ទៅវិញ ពួកគាត់​បញ្ជាក់ថា​សព្វ​ថ្ងៃ​ជនជាតិ​វៀតណាម​រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ មាន​ចំនួន​ច្រើន ហេតុនេះ សូម​សមត្ថកិច្ច​ជំនាញ មេត្តា​ចុះ​ពិនិត្យមើល​ផង ។​
​បច្ចុប្បន្ន​មន្ត្រី​នៃ​ការិយាល័យ​ជំនាញ ស្នងការ​នគរបាល​ខេត្ត​កំពុង​សាកសួរ និង​អនុវត្តតាម​នីតិវិធី ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕​អត្ថបទ សេង​សុវណ្ណារិទ្ធ