​អាវុធ​ហ្ថ​ឃាត​ខ្លួន​យុវជន​ចំនួន​៧​នាក់​ម្នាក់​ជា​ស្ត្រី​ពាក់ព័ន្ធ​ពី​ករណី​រក្សាទុក​ដឹកជញ្ជូន​ឬ​ជួញដូរ ដោយ​ខុសច្បាប់​នៅ​សារធាតុ​ញៀន​

0

​ខេត្តសៀមរាប​៖ កម្លាំង​អាវុធហត្ថ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចុះបង្ក្រាប​ករណី​រក្សាទុក​ដឹកបញ្ជូន​ឬ​ជួញដូរ ដោយ​ខុសច្បាប់​នៅ​សារធាតុ​ញៀន​នៅក្នុង​ក្រុង​សៀមរាប​ដូច​ភ្លៀងរលឹម រួច​ធ្វើការ​ឆែកឆេរ​ក្នុង​ខ្លួន​ជនសង្ស័យ រកឃើញ​វត្ថុតាង​គ្រឿងញៀន​មួយចំនួន និង​ឈានទៅ​ឃាត់៥ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី ជា​បន្តបន្ទាប់​បាន​ចំនួន​៧​នាក់​នៅតាម​ដងផ្លូវ រួច​បញ្ជូនទៅ​តុលាការ​។​
​ ​ហេតុ​ការ​ណ៏​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​នៅក្នុង​ក្រុង​សៀមរាប​ដូច​ភ្លៀងរលឹម ធ្វើឡើង​នៅវេលា​ម៉ោង​២៣​នាទី​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៥ នៅ​ចំណុច​តាមផ្លូវ​ដងផ្លូវ​សាធារណៈ​ក្នុង​ក្រុង​សៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៧​ជា​បន្តបន្ទាប់ ដែល​ដឹកនាំ​សម្របសម្រួល ដោយ​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តសៀមរាប​។​ ​
លោក​វរសេនីយឯក ស្រី យូ​រ៉ា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យដឹងថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៧​នាក់​មាន​ទី​១/​ឈ្មោះ ហួរ សូ​វៀត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​មុខរបរ​មិន​ពិត មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ​(​ជួញដូរ​)​ទី​២/​ឈ្មោះ ថុល ម៉ាប់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប​(​ចាត់ចែង​ឱ្យប្រើ​ប្រាស់​)​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ទី​៣/​ឈ្មោះ ឃឿន ណាន់ ភេទ​ស្រី អាយុ​២៣​ឆ្នាំ​មុខរបរ​ចាប់​ទឹកកក​នៅ​ខារ៉ាអូខេ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​(​ប្រើប្រាស់​)​ទី​៤/​ឈ្មោះ ឡុង វាសនា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​អ្នកសិល្បៈ ស្នាក់នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដ​ង្គ​ម​(​ចាត់ចែង​ឱ្យប្រើ​ប្រាស់​) និង​ទី​៥/​ឈ្មោះ យី គឹម​ហួយ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​មុខរបរ​សិល្បៈ ស្នាក់នៅ​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ​(​ប្រើប្រាស់​)​និង​ទី​៦/​ឈ្មោះ សារឿន រ​ត្ថា ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​កម្មករសំណង់ រស់នៅ​ភូមិ​នគរធំ សង្កាត់​នគរធំ ក្រុង​សៀមរាប (​ចាត់ចែង​ឱ្យប្រើ​ប្រាស់​)​និង​ទី​៧/​ឈ្មោះ ឡុង សូ​ផា ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​មុខរបរ​ម៉ូតូឌុប ស្នាក់នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ​(​ចាត់ចែង​ឱ្យប្រើ​ប្រាស់​)​។​
ក្រោយពី​ធ្វើការ​សួរនាំ​រួច​កម្លាំង​ជំនាញ​បានធ្វើ​ការដកហូត​វត្ថុតាង​រួមមាន​៖​ម្សៅ​គ្រើម​ពណ៌​ស​ថ្លា​ចំនួន​១០​តូច​កញ្ចប់​ទម្ងន់​២,៧​ក្រាម​,​ទូរ​សព្ទ័​ដៃ​៦​គ្រឿង​ព្រមទាំង​ឧបករណ៍ប្រើប្រាស់​,​ច្នៃ​ជក់​មួយចំនួន​។​បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី ៧​នាក់​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ បច្ចុប្បន្នកំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕4 IMG-20150819-WA0009 ៦ដោយ​ខេង ឧ​ត្ត​ម