អង្គភាព​យោធា​កងពលតូច​ថ្មើរជើង​លេខ​៤១​ផ្សព្វផ្សាយ​ភារកិច្ច ៦​ចំណុច​ដល់​ពលទាហាន​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន ដែល​ក្នុង​កងទ័ព​ក៏បាន​ចាត់​ចូល​នៅក្នុង​កងកម្លាំងប្រដាប់អាវុធ​ដែរ​

0

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ​ការផ្សព្វផ្សាយ នូវ​ផែន​៦​ចំណុច បន្ថែម ដល់​កងកម្លាំងប្រដាប់អាវុធ​គ្រប់ ដែល​ក្នុងនោះ​កងទ័ព ក៏បាន​ចាត់​រាប់បញ្ចូល និង​មាន​សារសំខាន់​ណាស់ ក្នុង​ផែន​ថ្មី​ទាំង ៦​ចំណុច របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​។ ដែល​ត្រូវបាន​បាន​អង្គភាព​កងពលតូច​ថ្មើ​ង​លេខ​៤១ បាន​ចុះ​ផ្សព្វផ្សាយ​ដល់​យោធិន នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៥ ហើយ​ក្នុងនោះ នៅ​វរ​សេនា​តូច​លេខ​៤១២ នឹងត្រូវ​ចាប់ផ្តើម​មុនគេ ក្នុង​បណ្តាល​កងឯកភាព ចំណុះ​កងពលតូច​។​IMG_7480
​ឯកឧត្តម​ឧ​ត្ត​មន​សេនីយ៍​ទោ នាង ឃីម មេបញ្ជាការ​មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៤១ ដែល​ឯកឧត្តម​បាន​អប់រំ​ផ្សព្វផ្សាយ​ផ្ទាល់​ដល់​យោធិន បាន​លើកឡើងថា ភារកិច្ច ៦​ចំណុច​បន្ថែម របស់​ប្រមុខ​សម្តេច​តេ​ជោ​៖​ដែល​ទី​១. បាន​សំដៅ និង​លើក​កំពស់​ដល់​កងទ័ព គ្រប់​បណ្តាល​អង្គភាព ឱ្យមាន​ស្មារតី​ស្នេហា​ជាតិ​មាតុភូមិ ការពារ​ឯករាជ្យ​ដោយ​ស្របច្បាប់​កើតចេញពី​ឆន្ទៈ នៃ​ការបោះឆ្នោត​របស់​ប្រជាជន និង​ច្បាប់រដ្ឋធម្មនុញ្ញ​។​IMG_7479
​ទី​២. កងទ័ព បាន​ចូលរួមចំណែក​ពង្រឹង​សន្តិសុខ ស​ណ្ឋា​ប់​ធ្នាប់​សង្គម និង​ការថែរក្សា​នូវ​សម​ទ្ធិ​ផល ដែល សង្គមជាតិ​មា​ការរីកចំរើន ប្រឆាំង​លើ​ការប៉ុនប៉ង ពី​ជន​ឱកាសនិយម ដែល​ធ្វើឱ្យ​អស្ថេរភាព​នយោបាយ បង្ក​ការរាំងស្ទះ ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ​។​
​ទី​៣.​កងទ័ព​ក៏បាន​ចូលរួម​ទប់ស្កាត់​រាល់​សង្គ្រាម​មនោគមន៍វិជ្ជា ផ្តួល​រលំ​រាជរដ្ឋាភិបាល និង​អំពើ​ភេរវកម្ម​នៅក្នុង​ប្រទេស​។ ទី​៤.​ជម្រុញ​ដល់​យោធិន​ឱ្យ​យល់ដឹង លើ​ការចួលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ ទប់​ស្កាត​បទល្មើស​ផ្សេងៗ រួមទាំង​សារពើពន្ធ ដើម្បី​បង្កើន​ប្រាក់ចំណូល ជួយ​សង្គមជាតិ​។​
​ទី​៥.​មេបញ្ជាការ​គ្រប់​អង្គភាព ត្រូវ​ចូលរួម​ឱ្យ​សកម្ម​ជាមួយ​យោធិន ធ្វើការ​គ្រប់គ្រង​កម្លាំង ជាប្រចាំ ទប់ស្កាត់​រាល់​ការ​លំហូរ​ចូល រាល់​ការវាយប្រហារ បញ្ហានយោបាយ ក្នុង​អង្គភាព​យោធា ដែល​ឈានដល់​ការប្រើប្រាស់​អាវុធ ទៅ​ក្រៅ​អង្គភាព​ខុស​នឹង​នីតិវិធី​ច្បាប់​។​
​ទី​៦. កងទ័ព​ត្រូវ​លុបបំបាត់​ឱ្យអស់​នូវ​ភាព​អសកម្ម ដែល​ប៉ះពាល់​សិទ្ធិ​ប្រជាជន ធ្វើឱ្យ​បាត់​ជំនឿ​ទុកចិត្ត​ពី​ប្រជាជន និង​ត្រូវ​អនុវត្តន៍​ពាក្យស្លោក​ថា ពេល​នៅ​ឱ្យគេ​ស្រឡាញ់ ពេល​ឱ្យគេ​រលឹក​។​
​បន្ទាប់មក​ឯកឧត្តម ក៏បាន​មានប្រសាសន៍​បន្ថែមថា ចំពោះ​ចំណុច​ទាំងនេះហើយ គ្រប់​យោធិន​ទាំងអស់ ត្រូវមាន​វិន័យ​ហ្មឺ​ង​ម៉ាត់ និង​មា​នស​ត្ថ​ភាព​គ្រប់គ្រាន់ ដើម្បី​ឆ្លើយតប ប្រកប​ដោយមាន​ប្រសិទ្ធិភាព រាល់​សភាពការណ៍​កើតឡើង និង​បំពេញ​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​.