​ប្រជាពលរដ្ឋ ចំនួន​១៨៥​គ្រួសារ ស្មើ​និង​៣៦៥​នាក់ នាំគ្នា​ដាក់ពាក្យ​បណ្តឹង លោក សោម រី អនុប្រធាន ភូមិ​ស្លាក់​ក្រាញ់ ឃុំ​សំព្រោជ ស្រុក​ស្ទោង

0

កពង់ធំ៖ និង​ក្រុមគ្រួសារ ថា​បាន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ឃុំ ស្រុក និង​​ការិយាល័យ​រៀបចំ​ដែនដី​ស្រុក ចុះ​វាស់វែង​រំលោភ​យក​ដី​ទីទួល​សុវត្ថិភាព ដែល​អ្នកស្រុក​ទុកជា​ទ្រព្យសម្បត្តិ​
​រួម​របស់​ភូមិ​នោះ មក​ធ្វើជា​កម្ម​សិទ្ធ​របស់​បក្ស​ពួកខ្លួន រហូតមកដល់​ពេលនេះ​នៅ​មិនទាន់មាន​ដំ​ដោះស្រាយ​!​ប្រភព​ព័​ត៌​ពី​តំណាង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​!​ពួកគាត់​ចំនួន​១៨៥​គ្រួសារ ដែលមាន​ស្នាម​មេដៃ​សរុប​​ចំនួន​៣៦៥​នាក់ រស់នៅ​ក្នុងភូមិ ស្លាក់​ក្រាញ់ ឃុំ​សំព្រោជ ស្រុក​ស្ទោង ខេត្តកំពង់ធំ​!​កើត​ទុ​ក្ច​មិន​សុខចិត្ត​ថា​! កាលពី​ដើមឡើយ​ទី​ទូល​ដែលមាន​ទំនាស់​នេះ គឺ​ទួល​វត្ត​ចាស់​ដែលមាន​វត្ថុ​បុរាណ ជា​ដី​សម្រាប់​បូរ​ជាស​ព្វ​! លុះ​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​១៩៩៧​ប្រជាពលរដ្ឋ​បាននាំគ្នា​មក​រស់​ស្រុកកំណើត​វិញ ដល់​ក្នុង​ឆ្នាំ​១៩៨០​អាជ្ញា​20150719_082839
​ធរ​បាន​បែងចែក​ដីស្រែ​ជូន​ដល់​ពួកគាត់​គ្រប់ៗ​គ្នា​!​ដោយ​រក្សា​ដី​នេះ​ទុកជា​សម្បត្តិ​រួម​ធ្វើជា​ទីទួល​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងភូមិ​នាំយក គោ ក្របី មក​ដាក់​ទីនេះ នៅពេលដែល​ទឹក​ឡើង​នា​រដូវវស្សា​!​ស្រាប់តែ​លោក សោម រី មាន​ទួ​នាទី​ជា​អនុប្រធាន​ភូមិ​ស្លាក់​ក្រាញ់ និង​សាច់​ញាត់​របស់ខ្លួន​៣​នាក់​ទៀត​នាំគ្នា​រំលោភ​​យក​ធ្វើជា​កម្ម​សិទ្ធ បក្សពួក​ទាំង​៤​នាក់​នោះ​រួមមានៈ​ទី​១.​លោក សោម រី មាន​ទួ​នាទី​ជាំ​អនុប្រធាន​ភូមិ​ស្លាក់​​ក្រាញ់ ទី​២.​ឈ្មោះ ស៊ឹម សាន ត្រូវជា​បង​លោក​សោម រី ទី​៣.​ឈ្មោះ បេ វិបុល មាន​តួនាទី​ជា​មន្ត្រី​ប៉ូលីស ត្រូវជា​ក្មួយ​លោក​សោម រី និង​ទី​៤.​ឈ្មោះ បេ សុ​ឃីម ត្រូវជា​ក្មួយ​លោក​សោម រី ដែរ​!​បន្ទាប់ពី​មាន​ឃុបឃិត​គ្នា​
​ជា​ចង្កោម​រួចមក​! ការិយាល័យ​រៀបចំ​ដែនដី​ស្រុក​ស្ទោង ក៏​ចុះ​វាស់វែង​ដើម្បី​ផ្តល់​ប័​ណ្ឌ​កម្ម​សិទ្ធ​ឲ្យ​អ្នក​ទាំង​៤ និង​ថែមទាំង​នាយក​ស្រូវ​និង​សណ្តែក​ទៅ​លួច​សាបព្រោះ​នៅ​លើដី​ទំនាស់​នោះ​!​នៅពេលណា​ដែល​គោក្របី​របស់​ពួកគាត់​ចូលទៅ​ស៊ី​គឺ​ពួកគេ​ចាប់​ឲ្យ​សង​!​ដោយ​កើតទុក្ខ​ពុំ​សុខចិត្ត​នូវ​ទង្វើរ​ដ៏​អមនុស្សធម៌​នេះ​! កាលពី​ថ្ងៃទី​១៦/០៦/២០១៤ ពួកគាត់​ទាំង​១៨៥​គ្រួសារ​ដែលមាន​ស្នាម​មេដៃ​ចំនួន​៣៦៥​នាក់​ដាក់​ពាក្យបណ្តឹង​ទៅកាន់​លោក​អភិបាលស្រុក​ស្ទោង ឲ្យ​ជួយ​រក​យុត្តិធម៌​ឲ្យ​ពួកគាត់ នៅតែ​គ្មាន​ដំណោះស្រាយ​!​លុះ​នៅ​ថ្ងៃទី​០៧/១១/២០១៤ ពួកគាត់​នាំគ្នា​ដាក់ពាក្យ​បណ្តឹង​មក​អភិបាលខេត្ត​កំពង់ធំ ឲ្យ​ជួយ​រក​យុត្តិធម៌​ដល់​ពួកគាត់​
​នៅតែ​គ្មាន​លទ្ធិ​ផល​!​ដោយសារតែ​ពួកគាត់​គ្មាន​លុយ និង​គ្មាន​បក្សពួក​ទេ​ដឹង ទើបបានជា​សំនុំ​រឿងនេះ​ត្រូវ​បាន​គេ​ផ្អិ​ប​ទុកចោល​រហូតមក​ដល់ពេលនេះ​!​ក៏​សម្រេចចិត្ត​មកលើ​កដៃ​សំពះ​សូម​ឲ្យ​អ្នក​សា​រព​ត័​មាន​ជួយ​ចុះផ្សាយ​ដើម្បី​ជាការ​ពាំ​នាំយក​ដំណឹង​នេះ​ទៅដល់​ប្រមុខ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​អគ្គមហាសេនា​ប​តី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រ​នៃ​ព្រះរាជណាចក្រ​កម្ពុជា មេត្តាជួយ​រក​យុត្តិធម៌​ដល់​ពួកគាត់​ដោយ​ក្តី​20150719_084001
​អនុគ្រោះ​ផង​ចុះ​!​ក្នុង​គោលបំណង​ទៀមទារ​យក​ដី​ទួល​នេះ​មក​ដាក់​ជា​ទ្រព្យសម្បត្តិ​រួម​ភូមិ​វិញ​!​ឥឡូវនេះ​ដល់​ខែវស្សា​ហើយ​ពេល​ទឹក​បែក​វាល​គ្មាន​កន្លែង​ដាក់​គោក្របី​ទេ​!​ប្រសិន​ណា​ពន្យា​ពេល​តទៅទៀត​នោះ​!​បន្ទាប់ពី​សារព័ត៌មាន​ចុះផ្សាយ​ម្តង​រួចមក​កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៥ ឯកឧត្តម អ៊ុត សំអន​អភិបាលខេត្ត​កំពង់ធំ បាន​ដឹកនាំ​មន្ត្រី​ចុះមក​មើល​ម្តង​ដែរ ដល់​ទួល​ដែលមាន​ទំនាស់​នេះ​!​តែ​ពុំ​ដឹង​ជាមាន​ចំណាត់ការ​យ៉ាង​​ណា​នោះទេ បានជា​ស្ងាត់​សូន្យឈឹង​ទៀត​! កពាក់​ព័ន្ធ​ករណី នេះ​លោក ព្រឹម រដ្ឋា អភិបាលស្រុក​ស្ទោង​!​ប្រាប់ថា​ចំពោះ​បញ្ហា​ខាងលើនេះ លោក​នៅ​ពុំទាន់​បាន​កោះ​ហៅ​ភាគី​ទាំងសង់ខាង​មក​ដោះស្រាយ​នៅឡើយ​ទេ​!​ពីព្រោះ​តែ​លោក​ជាប់រ​វ់​ការងារ​ច្រើនពេក​!​រងចាំ​ឲ្យ​ពេលទុំនេរ​ពី​កាត​ងារ​បន្តិច​សិន​!
​ ​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​កាលពី​ព្រឹក​ទី ១៨ ខែសីហា ឆ្នាំ​២០១៥​ថា​!​បន្ទាប់ពី​លោក​បាន​ចុះទៅពិនិត្យ​មើល​ដី​ទួល​នោះ​រួចហើយ​!​លោក​បាន​ឲ្យ​លោក​ព្រឹម រដ្ឋា អភិបាល​ស្រុក​ស្ទោង​ធ្វើការ​ដោះស្រាយ​ដល់​ពួកគាត់​ហើយ​ចំពោះ​សំនុំ​រឿងនេះ​!​តែ​មិនដឹង​ជា​យ៉ាងម៉េច​បានជា​ស្ងាត់ឈឹង​ដូច្នេះ​!​ចាំ​លោក​សួរនាំ​ពី​បញ្ហា​នេះ​!​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នាំគ្នា​និយាយ​រិះគន់ថា​!​លោក ព្រឹម រដ្ឋា អភិបាលស្រុក​ស្ទោង​នេះ ប្រហែល​ជាមាន​
​ចេតនា​ផ្អឹប​ពាក្យបណ្តឹង​របស់​ពួកគាត់​ទាំង ១៨៥​គ្រួសារ​នេះ​ទុកចោល​ហើយ​មើលទៅ ពី​ព្រោះតែ​ពួកគាត់​អត់​​លុយ​សូក ទើបបានជា​លោក​មិន​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ក្រី​ក្រី​!​តែបើ​ចំពោះ​អ្នកមាន​លុយ​ឬក៏​​លោក​ឧក​ញ្ញ៉ា​មក​ពឹងពាក់​រឿង​អ្វី​ឲ្យ​ជួយ​វិញ​នោះ ប្រាកដជា​លោក​អភិបាលស្រុក​ស្ទោង​រូបនេះ រត់​ជើង​ពីរ​ជើង​​បី មិន​ទុក​យូរ​របៀបនេះ​ទេ​!​ជាក់ស្តែង​ដូចជា​ករណីនេះ​អញ្ចឹង​ពួកគាត់​ដាក់ពាក្យ​បណ្តឹង​សូម​ឲ្យ​លោក អភិ​​បាល​ស្រុក​ស្ទោង​ជួយ​រក​យុត្តិធម៌​តាំងពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៤ ជិត​១​ឆ្នាំ​ហើយ នៅតែ​មិន​ទាំ​ន់​ដោះ​
​ស្រាយ​ជួន​គាត់​ទៀត​!​ថែមទាំង​និយាយថា អញ់​ស្អប់​ណាស់​អាង​អី​បន្តិច​រត់​ទៅប្តឹង​អ្នកសារព័ត៌មាន​។ ដោយផន សុខជាតិ
​ ​ ​ ​ ​ ​ ​ ​ ​