​បញ្ជូន​ជនសង្ស័យ​ខ្មែរ​៤​នាក់​ឡាវ​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​និង​ការ ជួញដូ​ប្រើ​ប្រាស់ចាក​ចែ​យ​គ្រឿងញៀន​

0

​ ​ស្ទឹងត្រែង​៖​ជនសង្ស័យ​ខ្មែរ​៤​នាក់​ឡាវ​ម្នាក់​ពាក់ព័ន្ធ​និង​ការជួញដូរ​ប្រើប្រាស់​ចែកចាយ​គ្រឿងញៀន ដែល​កំលាំង​អាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​នោះ នៅ​រសៀល​ថ្ងៃទី​១៨​សីហា​ឆ្នាំ​២០១៥​នេះ ត្រូវបាន​នាំខ្លួន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​បន្តទៀត​។​
​ ​ជនសង្ស័យ​ខ្មែរ​៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៧​សីហា​នៅ​ចំនុច​ភូមិ​រា​ជានុ​កូ​ល​សង្កាត់​ក្រុង​ខេត្តស្ទឹងត្រែង​។​ចំណែក​ឡាវ​ម្នាក់​ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃ​១៧​សីហា នៅ​ចំនុច​ភូមិ​រិទ្ធី​សែន​មានជ័យ ក្នុង​សង្កាត់​សាមគ្គី​ក្រុង ខេត្តស្ទឹងត្រែង​។​
​ ​លោក​វរសេនីយ៍ទោ​ដួង វិចិត្រ​ប្រធាន​មន្ទីរ​ព័​តិ៍​មាន​និង​សន្តិសុខ​អាវុធហត្ថ​ខេត្ត​បានអោយដឹងថា​DSCN9809
​ជនសង្ស័យ​ខ្នែ​រ​៤​នាក់​និង​ឡាវ​ម្នាក់​ដែល​កំលាំង​អា​វុ​ហត្ថ​ឃាត់ខ្លួន​បាន​ម​នោះ មាន​១​ឈ្មោះ​ស្រី រដ្ឋា​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ជនជាតិខ្មែរ ជា​មន្ត្រី​យោធា រស់នៅ​ភូមិ​ហាង​ខូ​សួន សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ២​ឈ្មោះ​ណែម ស៊ី​ចាន់​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​មន្ត្រី​យោធា ៣​ឈ្មោះ​ណែម ស៊ីថុន ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ មន្ត្រី​យោធា ទាំង​២​នាក់​នេះ រស់នៅ​ភូមិ ប៊ុនរ៉ានី​សែន​ជ័យ ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន​ខេត្ត​៤​ឈ្មោះ​កន ចាន់​ធានី (​ហៅ​ច​យ​)​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​នៅផ្ទះ​រស់នៅ​ភូមិ​ហាង​ខូ​បាន សង្កាត់​ក្រុង​ស្ទឹងត្រែង​។​ចំណែក​ជន​ង្ស័​យ​ឡាវ​ម្នាក់​ពាក់ព័ន្ធ​និង​ការជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ចូលមក​ទឹកដី​កម្ពុជា​មានឈ្មោះ​ឡៃ សៃ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​(​ជនជាតិ​ឡាវ​)​មុខរបរ​ធ្វើស្រែ​ចំការ រស់នៅ​ភូមិ​ប៉ាក់​សង ស្រុ ក​ប៉ាក់​សេ ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ​។DSCN9818
​ ​លោក​ប្រ​ធា​មន្ទី​ព័​តិ៍​មាន​និង​សន្តិសុខ​បាន​បន្ត​អោយដឹងទៀតថា​ជនសង្ស័យ​ទាំង​៥​នាក់​ក្នុងនោះ​មាន​ឡាវ​ម្នាក់ ដែល​កំលាំង​អាវុធហត្ថ​ឃាត់ខ្លួន​បាន ជនជាតិខ្មែរ​៤​នាក់ គឺពាក់ព័ន្ធ​និង​ការធ្វើសកម្មភាព​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ក្រុង​ស្ទឹងត្រែង​។​ចំណែក​ឡាវ​ម្នាក់​គឺ​បាន​នាំ​គ្រឿងញៀន​ចូលមក​ទឹកដី​កម្ពុជា ក្រោយពី​មានការ​ឃ្លាំមើល​របស់​កំ​លាំង​អាវុធហត្ថ នៅតាម​គោលដៅ​ទើបបាន​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​ឡាវ​ម្នាក់​និង​ខ្មែរ​៤​នាក់​ជា​បន្តបន្ទាប់ រួម​និង​ថ្នាំញៀន​៥​កញ្ចប់​តូច​និង​ម៉ូតូ​២​គ្រឿង​សម្ភារៈ​បំរើ​សារធាតុ​ញៀន​ខុសច្បាប់​មួយចំនួន ផងដែរ​។​DSCN9821
​ ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​ខ្មែរ​៤​នាក់​ឡាវ​ម្នាក់​រួម​និង​សម្ភារៈ​ខុសច្បាប់​មួយចំនួន​នៅ​រសៀល​ថ្ងៃទី​១៨​សីហា​នេះ ត្រូវបាន​កំលាំង​ជំនាញ​នៃ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​កសាង​សំណុំរឿង​នាំខ្លួន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕