ស្ត្រី​​លក់​​គ្រឿង​ទេសម្នាក់ ត្រូវឃាតករ​​ចូលពួនសំងំក្នុងផ្ទះរិតករសម្លាម់ប្រមូល​​យក​​ទ្រព្យ​​សម្បត្តិ

0

រាជធានីភ្នំពេញ ៖ ស្ត្រីលក់គ្រឿងទេសម្នាក់ បានស្លាប់នៅក្នុងផ្ទះ យ៉ាងអាណោចអាធម័ បន្ទាប់ពីត្រូវចោរ យកក្រមារឹត.កសម្លាប់ ប្លន់យកទ្រពសម្បត្តិ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ជិត១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ខែ មេសាឆ្នាំ2014 ស្ថិតក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ ។លុះ វេលាម៉ោង៥ទៀបភ្លឺទើបផ្អើលដល់សមត្ថកិច្ច ស្ត្រីរងគ្រោះដែលត្រូវឃាតកររិតករសម្លាប់យកទ្រព្យសម្បត្តិនោះឈ្មោះ ឡាំ សុខពិសី អាយុ២៩ឆ្នាំ ជាអ្នកលក់គ្រឿងទេស មានប្តីធ្វើការជាសន្តិសុខ ។

បើតាមប្រភពព័តមានបានអោយដឹងថា៖មុនពេលកើតហេតុឃាតករមិនស្គាល់មុខបានលួចចូលទៅពួនសំងំនៅក្នុងផ្ទះជនរងគ្រោះលុះឃើញឪកាសស្ងាត់ល្អឃាត់កររូបនោះបានចេញមកធ្វើសកម្មភាពរិតក សម្លាប់ជនរងគ្រោះហើយប្រមូលយកទ្រព្យសម្បត្តិរបស់ស្រ្តីរងគ្រោះហើយគេចខ្លួនបាត់ស្រមោល។

បើតាមសេចក្តីរាយការណ៍ ជំហានដំបូង បានឱ្យដឹងថា ទ្រព្យសម្បត្តិដែលចោរប្រមូលយកទៅនោះ មានលេបថបមួយគ្រឿង ទូរស័ព្ទដៃ២គ្រឿង លុយ១លាន៤សែនរៀល និងលុយដុល្លារជាង៣០០ដុល្លារ ។ ឃាត់ករត្រូវបានសមត្តកិច្ចនគបាលខណ្ឌសែនសុខកំពុងតែដុតដៃដុតជើងតាមស្រាវជ្រាវវែកមុខរកឃាតកររូបនោះយ៉ាងក្ដៅគគុក៕ image (2) image image (1)