​ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​នាំ​បារី​បី​សុង​ចូល​ដី​ថៃ​ជាប់គុក​48​ថ្ងៃ​ទើប​លេង​មកវិញ​

0

​បន្ទាយមានជ័យ​:​បុរស​ជា​ជនជាតិខ្មែរ​ពីរ​នាក់​ត្រូវបាន​សមត្ថកិច្ច​ថៃ​បញ្ជូនមក​កម្ពុជា​វិញ​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​កាលពី​រសៀល​ថ្ងៃទី​18​សីហា​2015​បន្ទាប់ពី​ិ​ពលរដ្ឋ​កម្ពុជា​ទាំង​ពីនេះ​ត្រូវបាន​ចាប់ឃុំខ្លួន​ក្នុង​ទឹកដី​ថៃ​អស់​រយះពេល​48​ថ្ងៃ​ពីបទ​នាំយក​បារី​បី​សុង​តាម​ខ្លួន​ចូល​ដី​ថៃ​។
តាម​ការអោយ​ដឹង​ពីស​ម​ត្ថ​កិច្ច​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារ ប៉ោយប៉ែត​លោក សេម មករា បានអោយដឹងថា ជនរងគ្រោះ​ទាំងពីរ​នាក់​មានឈ្មោះ​ង៉ា រស់ អាយុ​៣៩​ឆ្នាំ​និង​ឈ្មោះ ភា តាន់ អាយុ ២២​ឆ្នាំ ។​អ្នក​ទាំងពីរ​មាន​ទីលំនៅ​ក្នុង​ខេត្តបាត់ដំបង​ហើយ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែមិថុនា​ខ​ណះ​ដែល​នាំយក​បារី​ចំនួន​បី​សុង​ឆ្លង​ចូលទៅក្នុង​ទឹកដី​ថៃ​។​FullSizeRender
សមត្ថកិច្ច​បានអោយដឹង​ទៀតថា​ច្បាប់​ប្រទេស​ថៃ​បាន​ហាម​ដាច់ខាត​មិនអោយ​មានការ​នាំចូល​បារី​ពី​ប្រទេសជិតខាង​ដោយ​ខុសច្បាប់​ចូលទៅ​ប្រទេស​ខ្លួន​ទេ ដោយ​ម្នាក់​កាន់​បានតែ​បួន​ទៅ​ប្រាំ​កញ្ចប់​រឺ​អាច​កាន់​បាន​មួយ​សុង​បើ​លើសពីនេះ​ត្រូវតែ​មានទោស​។​តែ​ផ្ទុយទៅវិញ​ពលរដ្ឋ​ថៃ​ដែល​ឆ្លងដែន​ម​កក​ម្ព​ជា​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ភាគច្រើន​ពេល​ត្រឡប់​ទៅវិញ​បង្កប់​បារី​តាម​ខ្លួន​ជាច្រើន​សុង​ចូលទៅ​លក់​នៅ​ស្រុក​ខ្លួន​វិញ​។​IMG_9228
បន្ទាប់ពី​បញ្ជូន​ដល់​និង​មានការ​អប់រំ​ពី សំណាក់​សមត្ថកិច្ច​ជំនាញ អង្គការ​ដៃគូ​ព្រមទាំង​ធ្វើ​កិច្ចសន្យា បុរស ទាំងពី​បាន​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​ហើយ​។​