លោក​ឨ​បូ​រិន្ទ​និង​ក្រុមការងារ​បាន​នាំយក​អំណោយ​ទៅជូន​លោក​មេឃុំ​ស្រះ​រាំង​ដែល​ប្រពន្ធ​ទើបតែ​ទទួល​មរ​ណះ​ភាព​

0

ខេត្តបន្ទាយមានជ័យ​​នៅ​ព្រឹក​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៥​លោក​ឧ​ត្ត​ម​សេនី​ត្រី​ឨ​បូ​រិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​មួយក្រុម​បាន​នាំយក​អំណោយ​ទៅជូន​លោក​មេឃុំ​ស្រះ​រាំង​ដែល​ប្រពន្ធ​ទើបតែ​ទទួល​មរ​ណះ​ភាព​ថ្មីៗ នៅ​ភូមិ ស្រះ​រាំង ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី ខេត្ត​
​បន្ទាយមានជ័យ​។​លោក​ឱ​បូ​រិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​និយាយ​ប្រាប់ថា​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​និង​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ឃុំ​ស្រះ​រាំង​ដោយ​មើលឃើញ​អំពី​ការលំបាក​របស់​មេឃុំ​ស្រះ​រាំង​ធ្វើ​ការបំរើ​រាស្ត្រ​អស់​រយះពេល​ជិត​៣០​ឆ្នាំកន្លងមក​នេះ​និង​មកដល់ពេលនេះ​ក្នុងផ្ទះ​របស់លោក​មេឃុំ​មាន​ជីវភាព​ខ្វះខាត​យ៉ាងខ្លាំង​ហើយ​រយះពេល​កន្លងមក​លោក​មេឃុំ​បាន​ខិតខំ​ព្យាបាល​ប្រពន្ធ​ជាទី​ស្រឡាញ់​រហូតដល់​ទ​ទួល​មរ​ណះ​ភាព​នៅ​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៥​នៅផ្ទះ​លោក​ផ្ទាល់​តែម្តង​។​លោក​ឨ​បូ​រិន្ទ​បាន​បន្តទៀតថា​ក្នុងនាម​លោក​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ស្រះ​រាំង​និង​ក្រុមការងារ​មួយក្រុម​បាន​នាំយក​អំណោយ​និង​ផ្តល់​ថវិការ​ជូន​ដល់​ក្រុមគ្រួសារ​លោក​មេឃុំ​ផ្ទាល់ដៃ មាន​ថវិការ​ចំនួន​១៦៥០០០០​រៀល​អង្ក​២​ការុង​ស្មើ​និង​១០០​គីឡូ​ទឹកត្រី​បូក​និង​ទឹក​សី​ុ​អី​ុ​វ​៤​ដប​និង​ទឹក​សុទ្ធ​មួយចំនួនធំ​ដើម្បី​ឲ្យ​យកទៅ​ធ្វើ​បុណ្យសព​ជូន​ប្រពន្ធ​របស់លោក​។​លោក​មេឃុំ​និង​ក្រុមគ្រួសារ​ដែល​កំពុងមាន​ទុក្ខ​ធំ​ប៉ុន​ភ្នំ​នោះ​ក្រោយពី​បានទទួល​អំណោយ​លុយ​ថវិការ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី​ឨ​បូ​រិន្ទ​នេះ​លោក​និង​ក្រុមគ្រួសារ​បាន​លើក​ម្រាមដៃ​១០​សូម​បួងសួង​ដល់​វត្ថុ​សាក​សិទ្ធ​ក្នុង​លោក​សូម​ឲ្យ​ជួយ​បី​បាត់​ថែរក្សា​ដល់​ក្រុមគ្រួសារ​ឯកឧត្តម​និង​មន្ត្រី​ក្រោម​ឨ​វ៉ាទ​ទាំងអស់​ឲ្យ​ជួន​និង​តែ​សេចក្តី​សុខកំ​ឲ្យ​មាន​ទុក​បៀតបៀន​បានឡើយ​។​លោក​ឨ​បូ​រិន្ទ ជា​មនុស្ស​ម្នាក់​ដែល​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ស្រះ​រាំង​គោរព​និង​ស្រឡាញ់​ជា​ពន់ពេក​ព្រោះ​រយះពេល​កន្លងមក​លោក​តែងតែ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដូចជា​ជួយ​សង់ផ្ទះ​ដល់​គ្រួសារ​គ្មាន​ទីពឹង​ជាច្រើន​គ្រួសារ​កន្លងមក ជួយ​ស្តា​ប្រឡាយ​ឲ្យ​ប្រជាកសិករ​បាន​ទឹក​ធ្វើស្រែ​ប្រាំង​និង​វស្សា និង​បាន​យក​អំណោយ​ទៅ​ចែកជូន​ដល់​ក្រុមគ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ជាដើម​៕image (2) image (1)