​ព្រះរាជអាជ្ញា​សម្រេច​ឲ្យ​បូជាសព​ស្ត្រី​វិកល​ច​រិ​ក​ម្នាក់​ដែល​ត្រូវ​ឡាន​បុក​ស្លាប់​នៅ​ខាងលិច​ស្ពាន​ទឹកថ្លា​ហើយ​ព្រោះ​វា​ធំខ្លិន​ខ្លាំង​

0

​ខេត្តបន្ទាយមានជ័យ ​ដោយ​ធ្វើការ​រង់ចាំ​សាច់​ញា​ត្តិ​យូរពេក​ដោយ​សព​ធំខ្លិន​ខ្លាំង​ទើប​នៅ​ល្ងាច​ថ្ងៃទី​២០ សីហា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បានសម្រេច​ឲ្យ​បូជាសព​ស្ត្រី​វិកល​ច​រិ​ក​ម្នាក់ ដែល​ត្រូវ​រថយន្តបុក​ស្លាប់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​បង្គោលគីឡូម៉ែត្រ លេខ​៣៦៨-៣៦៩ ខាងលិច​ស្ពាន​ទឹកថ្លា​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។​លោក ខឹម វិសុទ្ធ នាយផ្នែក​នៃ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នោះ កើតឡើង​នៅ​ម៉ោង ១ និង ៥០ image (2)នាទី រំលង​អា​ធ្រា​ត្រ ចូល​ថ្ងៃទី​២០ សីហា ឆ្នាំ​២០១៥​។​គ្រោះថ្នាក់​នោះ គឺ​រថយន្ត​បើកបរ​ទិស​កើត​ទៅ​លិច​បាន​បុក​ប៉ើង​ខណៈពេលដែល​ស្ត្រី​រងគ្រោះ​ដើរ​លើផ្លូវ​ក្នុងទិសដៅ​ស្របគ្នា​។​កម្លាំង​នគរបាល​ចរាចរណ៍ បាន​ទៅពិនិត្យ​ស្រាវជ្រាវ និង​ដឹក​សព​ស្ត្រី​រងគ្រោះ ស្លាប់​មក​តម្កល់ទុក​នៅ​វត្ត​ស្វាយ​ចាស់​ដើម្បី​រងចាំ​សាច់​ញា​ត្តិ​។ សមត្ថកិច្ច​នៅ​មិនទាន់​អត្តសញ្ញាណ​នៅឡើយ​។ image (1)តែ​នៅ​ល្ងាច​ថ្ងៃ​ដដែល​ដោយ​ពុំ​អាច​រង់ចាំ​ក្រុមគ្រួសារ​យូរ​តទៅទៀតបាន​ត្រូវបាន​ព្រះរាជអាជ្ញា​អម​សាលា​ដំ​ដូង​ខេត្តបន្ទាយមានជ័យ​សម្រប​សម្រួល​ឲ្យ​បូជាសព​នេះហើយ​ព្រោះ​សព​នោះ​ធុំក្លិន​ខ្លាំង​បើ​បងប្អូន​ណា​បាន​ស្គាល់​សព​នេះនោះ​សូម​មក​ទាក់ទង​ទៅ​លោក​មេភូមិ​១​ដែល​គាត់​បាន​បូជាសព​នេះ​ដោយ​ផ្ទាល់ដៃ​ដើម្បី​យល​ឆ្ធឹ​ង​ទៅធ្វើ​បុណ្យ​តាម​ប្ត​ពៃ​ណី​៕image