​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ពង្រឹង​ភូមិបរ​តាំង​ស៊ូ ចុះ​ជួប​សំណេះសំណាល​ជាមួយ​សាខា​ក្រុម​បក្ស​សង្កាត់​ប​រយ៉ា​ខា​

0

 

​ប៉ៃលិន​៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៥ លោក ស៊ុន យី ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ភូមិបរ​តាំង​ស៊ូ បាន​ចុះ​ពង្រឹង និង​សំ​ណោះ​សំ​ណា​ល​ជាមួយ​សមាជិក​បក្ស ដោយមាន​ការចូលរួម​ពី​លោក ឡុង សុ​ឃា​វី ក្រុមការងារ​ចុះជួយ​ភូមិបរ​តាំង​ស៊ូ​។ ពិធី​នេះប្រព្រឹត្តទៅ​នៅ​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​បន្ទាប់ពី​ក្រុមការងារ បាន​អាន​នូវ​របាយ​ការ​ណ៏​រួចមក​លោក ស៊ុន យី ប្រធាន​ក្រុមការងារ​ចុះ​ពង្រឹង​នៅ​ភូមិបរ​តាំង​ស៊ូ បាន​មានប្រសាសន៍​លើកឡើងថា​៖ ក្នុង​ការចុះពង្រឹង​សមាជិក​ក្រុម​បក្ស​មាន​សារៈសំខាន់​រូបភាព សេង សុវណ្ណារិទ្ធ (1)ណាស់​គឺ​ធ្វើអោយមាន​មូលដ្ឋាន​ជាក់លាក់ ។ លោក​បន្តថា ចំពោះ​ធ្វើ​បច្ចុប្បន្នភាព​សមាជិក​ប​ក្ស គឺ​ចង់ដឹង​ចំនួន​ប្រជាពលរដ្ឋ​ពិតប្រាកដ ព្រោះ​កន្លងមក​ប្រជាពលរដ្ឋ​មានតែ​តួលេខ​ច្រើន តែ​ជាក់ស្តែង​មនុស្ស​មាន​តិច ដូច្នេះ​ប្រធាន​សាខា​បក្ស​ភូមិ​ត្រូវ​ពិនិត្យ​បញ្ហា​នេះ​អោយបាន​ច្បាស់​ហើយ​ធ្វើ​របាយរូបភាព សេង សុវណ្ណារិទ្ធ (4)ការណ៍​ជូន​ថ្នាក់លើ​អោយបាន​ដឹងផង​។ លោក​បន្ថែមថា ប្រធាន​សាខា​ក្រុម​បក្ស​មាន​តួនាទី​យ៉ាងសំខាន់ ព្រោះ​ប្រធាន​ក្រុម​បក្ស​រស់នៅ​ជាមួយ​ប្រជាពលរដ្ឋ​ពិតប្រាកដ ដឹង​សុខ ដឹង​ទុក្ខ និង​ការរស់នៅ​របស់​ពួកគាត់ ដូច្នេះ​បើសិន​មាន​បងប្អូន​ណា​ម្នាក់​មាន​បញ្ហា​អ្វី​កើតឡើង​ក្នុង​ក្រុម សូម​រាយការណ៍​មក​ក្រុមការងារ​យើង​ជាបន្ទាន់ ដើម្បីអោយ​ក្រុមការងារ​ចុះ​ដោះស្រាយ​ជួយ​ពួកគាត់​តាម​លទ្ធភាព​ជាក់ស្តែង​។រូបភាព សេង សុវណ្ណារិទ្ធ (3)

​លោក​ក៏បាន​សំណូមពរ​ដល់​សមាជិក​បក្ស​ទាំងអស់​ត្រូវ​បន្ត​ថែរក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​អោយបាន​រឹងមាំ បន្ត​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុ​វត្តិភាព​របស់​រាជរដ្ឋាភិបាល​អោយមាន ប្រសិទ្ធភាព ព្រមទាំង​ពង្រឹង​សមាជិក​បក្ស​ដែលមាន​ស្រាប់ និង​ពង្រីក​សមាជិក​ថ្មី​ក្នុង​ជួរ​យុវជន និង​គណបក្ស​ដ៏​ទៃ​បន្ថែមទៀត ជាពិសេស ក្រុមការងារ​ទាំងអស់​ត្រូវ​បន្ត​យកចិត្តទុកដាក់​ពង្រឹង​សាមគ្គី ឯកភាព​ផ្ទៃ​ឲ្យ​បាន​រឹងមាំ ដើម្បី​បន្ត​អនុវត្ត​ការងារ​កសាង​កម្លាំង​បក្ស​នៅ​មូលដ្ឋាន​អោយបាន​បន្ថែមទៀត​៕