​ឃាត់​ខ្លូន​អ្នក​កត់​កន្ទុយលេខ​ម្តាយ កូន និង​ក្មួយ នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់​

0

​ខេត្ត​ប៉ៃលិន​៖ ជនសង្ស័យ​៣​នាក់ ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្ត ធ្វើការ​ឃាត់​ខ្លូន ខណៈពេល​កំពុង​កត់​ក​ន្ទុ​យ​លេខ យ៉ាង​គក្លើន ផ្ទុយ​ពីបទ​បញ្ជា​ទាំង​០៩​ចំនុច ស្តីពី​ភូមិ ឃុំ មាន​សុ​វត្តិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ ហេតុ​ការ​ណ៏​ចុះបង្ក្រាប​ល្បែង​កត់​កន្ទុយលេខ​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង ១៥ និង​០០​នាទី​រសៀល ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​រូបភាព សេង សុវណ្ណារិទ្ធ (1)
​ ​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លូន​ទី​១ ឈ្មោះ យិន យុន ភេទ​ស្រី អាយុ​៥០​ឆ្នាំ ជា​ម្ចាសផ្ទះ និង​ជា​ម្តាយ ,​ទី​២ ឈ្មោះ ឌួង សុភាក់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ត្រូវជា​កូន ,​ទី​៣ ឈ្មោះ ញែ​ម ញឹ​ល ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ត្រូវជា​ក្មួយ មាន​ទីលំនៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​រិ​ប​អូស​បាន​ក្រដាស់​កត់​កន្ទុយលេខ​មួយចំនួនធំ ។
​ ​លោក កែវ ភិន នាយ​ស្តីទី​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល បាន​ឲ្យ​ដឹងថា​៖​ក្នុងការ​ចុះបង្ក្រាប​នេះ​គឺ ដោយមាន​ការដឹកនាំ​និង​បញ្ជារ​ផ្ទាល់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បាន​ចាត់​ឲ្យ​លោក​បញ្ជូន​កម្លាំង​ការិយាល័យ​ចុះទៅ​បង្ក្រាប​ដល់ទី​តាំង​ខាងលើ ព្រមទាំង​ឃាត់​ខ្លូន​បាន​ចំនួន​៣​នាក់ ស្ថិត​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ លោក​បន្តថា​៖ នេះ​ជាការ​ចូលរួមចំណែក​មួ​យ​ក្នុងការ​អនុវត្ត​ន៏​បទបញ្ជា​ទាំង​០៩​ចំនុច របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តីពី​ភូមិ ឃុំ មាន​សុ​វត្តិភាព​ផងដែរ ៕

​ ​