​ឃាតករ​២​នាក់​ឪពុក​និង​កូន​សម្លាប់​ប្លន់​យក​ម៉ូតូ​មន្ត្រី​ធម្មការ​ខេត្ត ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួនបាន​ហើយ

0

​កំពង់ឆ្នាំង​៖​ ​ជនដៃដល់​ជា​ឃាតករ និង​ជន​ផ្សំគំនិត​ជា​ឪពុក ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួនបាន​ក្រោយពេល​កើតហេតុ​បាន​៣​ថ្ងៃ បន្ទាប់ពី​ពួកគេ​បាន​ប្លន់​យក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេរី​ឆ្នាំ​២០១៥​មួយគ្រឿង របស់​មន្ត្រី​ធម្មការ​ខេត្ត កាលពី​យប់​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៥ នៅក្នុង​ព្រៃ​ស្ថិត​ក្នុងភូមិ​ក្រោល​ជី ឃុំ​ពពេល ស្រុក​បរិបូរ​ណ៌​។​ជនល្មើស​ទាំង​២​នាក់​ឪពុក​និង​កូន​នេះ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅវេលា​ម៉ោង​១​រសៀល​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៥ នៅក្នុង​វត្ត​ជាង​ហ្លួង ឃុំ​ពពេល ស្រុក​បរិបូរ​ណ៌ ។​រូបជនរងគ្រោះ កាលនៅរស់
​ ​លោក ប៉ុល វុទ្ធី ស្នងការរង​នគរបាល​ខេត្ត និង​ជា​ប្រធានការិយាល័យ​កណ្តាល​យុត្តិធម៌ បាន​និយាយ​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៥​ថា​៖​ជនល្មើស​ទាំង​២​នាក់​ខាងលើនេះ មាន​១.​ឈ្មោះ អេង សុខា អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដជា​ជនដៃដល់ និង​២.​ឈ្មោះ ជឹម សុផាត អាយុ​៤៣​ឆ្នាំ ជា​ឪពុក​និង​ជា​អ្នកបើកបរ​រថយន្ត​អោយ​ព្រះសង្ឃ​វត្ត​ជាង​ហ្លួង ពួកគេ​រស់នៅ​ក្នុងភូមិ​ក្រោល​ជី ឃុំ​ពពេល ស្រុក​បរិបូរ​ណ៌​។​ចំណែក​ជនរងគ្រោះ​ដែល​ត្រូវ​ពួកគេ​ប្លន់​សំលាប់​យក​ម៉ូតូ​មានឈ្មោះ យ៉ា​ត សុជាតិ អាយុ​២៧​ឆ្នាំ ជាម​ន្ត្រី​មន្ទីរ​ធម្មការ​ខេត្ត និង​ជា​គ្រូបង្រៀន​ពុទ្ធិកៈបឋមសិក្សា​វត្ត​ខ្សា​ម ស្នាក់នៅ​ភូមិ​ត្រោក​លិច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​។​IMG-20150817-WA0051
​ ​លោក ប៉ុល វុទ្ធី បាន​និយាយ​រៀបរាប់​ពី​ដំណើររឿង​ប្លន់​សម្លាប់​យក​ម៉ូតូ​នេះ​ថា​៖​មុនពេល​កើតហេតុ​ឈ្មោះ អេង សុខា បាន​លួច​លុយ​ជីដូន​៤​លាន​រៀល​មក​ដេកស៊ី​ចាយ​នៅ​ក្រុង​កំពង់ឆ្នាំង បាត់​ទៅផ្ទះ​រយៈពេល​១​ខែ ដោយ​ភរ​ឪពុក​និង​ជីដូន​ថា លុយ​នោះបាន​យកមក​អោយ​មិត្ត​ភ័​ក្រ​ខ្ទី​នៅ​ក្រុង​កំពង់ឆ្នាំង​។​នៅ​ម៉ោង​៨​យប់ ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៥ ឈ្មោះ សុខា បានអោយ​DSC07766ឪពុក​ឈ្មោះ ជឹម សុផាត ដឹក​ខ្លួន​តាម​ម៉ូតូ​មក​ក្រុង​កំពង់ឆ្នាំង​ដោយ​ភរ​ថា មក​ទារលុយ​ដែល​គេ​ជំពាក់​២​លាន​រៀល​។​ពេលមកដល់​សួនច្បារ​មុខ​សាលាខេត្ត​កំពង់ឆ្នាំង ឈ្មោះ អេង សុខា បាន​ទូរស័ព្ទ​ហៅ​ឈ្មោះ យ៉ា​ត សុជាតិ ជា​មិត្ត​ភ័​ក្រ​អោយ​មកជួប​ខ្លួន និង​បាន​ខ្ចីលុយ​១​ម៉ឹ​ន​រៀ​លពីឈ្មោះ យ៉ា​ត សុជាតិ អោយ​ឪពុក​ចាក់​សាំង​ទៅផ្ទះ​វិញ​។​បន្ទាប់មក​ពួកគេ​ទាំង​២​នាក់​បាន​ទៅ​ច្រៀង​លេង​នៅ​ហាង​កា​រ៉ា​អូ​ខេ ពេលចេញ​មកវិញ​បាន​ទៅ​ផឹកស្រា​បៀរ​អស់​២​ថូ​ទៀត រួច​ក៍​បន្តដំណើរ​ទៅ​ផឹក​នៅ​ផ្សារ​ព្រៃ​ខ្មែរ​ទៀត​។​ពេល​គេ​បិតតូប​អស់​ក៍​ត្រឡប់មក​ដេក​នៅផ្ទះ​សំណាក់​មួយ​នៅ​ភូមិ​ទួល​ក្រឡាញ់​វិញ​។​11863502_1904065439818072_6545515237164280342_n
​ ​នៅវេលា​ម៉ោង​១​រំលង​អា​ធ្រា​ត​ឆ្លង​ចូល​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៥ ពួកគេ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ទៅ​ហៅ​ស្រី​ស្នេហ៍​នៅ​ផ្លូវ​ចូល​ព្រលានយន្តហោះ​ឃុំ​ពង្រ​យកមក​ដេក​នៅផ្ទះ​សំណាក់ ប៉ុន្តែ​នៅពេល​ទូរស័ព្ទ​ហៅ​ស្រី​ស្នេហ៍​រូប​នោះគេ​មិន​លើក​ទូរស័ព្ទ​។​បន្ទាប់មក​ជនល្មើស​បាន​អោយ​ជនរងគ្រោះ ឌុប​ម៉ូតូ​ទៅផ្ទះ​ខ្លួន​នៅ​ភូមិ​ក្រោល​ជី​វិញ ដោយ​សន្យា​អោយ​ថ្លៃ​២​ម៉ឺន​រៀល​។​ពេលទៅដល់​ចំណុចកើតហេតុ ជនល្មើស​បាន​ចូលក្នុង​ខ្ទម​ស្រែ​មួយ​ដែល​គ្មាន​មនុស្ស​នៅ ហើយ​បាន​យក​អង្រែបុកគ្រឿង​មួយ​មក​លប​វាយ​ជនរងគ្រោះ​ចំក​ញ្ជឹ​ងករ ពីក្រោយ និង​វាយ​ចំ​បំពង់ករ ពីមុខ​ចំនួន​៤​អង្រែ​ទៀត ហើយ​បាន​អូស​សព​ជនរងគ្រោះ​ដាក់​ក្នុងព្រៃ​ក្បែរ​នោះ និង​បាន​យកលុយ​ពី​កែបម៉ូតូ និង​ហោប៉ៅ​បាន​២៤.០០០​រៀល និង​បាន​ជិះ​ម៉ូតូ​យកទៅ​ទុក​នៅផ្ទះ​របស់ខ្លួន​។​
​ ​ក្រោយពេល​ឃាតកម្ម សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​បានដឹងថា ជនល្មើស​ឪពុក និង​កូន​បាន​យក​ម៉ូតូ​ដែល​ប្លន់​បាន​ទៅ​ផ្ញើ​នឹង​លោក​នៅ​វត្ត​ជាង​លួង​ក្នុង​ឃុំ​ពពេល បន្ទាប់មក​នៅ​ម៉ោង​១​រសៀល​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៥ សមត្ថកិច្ច​បាន​ព័ទ្ធចាប់​ខ្លួន​ទាំង​២​នាក់​ឪ​និង​កូន នៅពេល​ជួន​លោកសង្ឃ​មកពី​ខេត្តបន្ទាយមានជ័យ​វិញ និង​បាន​ដកហូត​ម៉ូតូ​មួយគ្រឿង​របស់​ជនរងគ្រោះ ដែល​គេ​បាន​ផ្ញើទុក​នៅក្នុង​កុដិ​លោក​ក្នុង​វត្ត​ជាង​ហ្លួង​។​រហូតដល់​ម៉ោង​១០​យប់​ថ្ងៃទី​២០ ខែសីហា ទើប​ជនល្មើស​ទាំង​២​នាក់​ឆ្លើយ​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា ពួកគេ​ទាំង​២​នាក់​ពិតជា​បានធ្វើ​សកម្មភាព​ប្លន់ និង​ផ្សំគំនិត​គ្នា ក្នុង​ឃាតកម្ម​ខាងលើនេះ​ប្រាកដ​មែន ពុំមាន​បក្ខពួក​ណា​ផ្សេង​ទៀតឡើយ​។​ជនល្មើស​ទាំង​២​នាក់​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​តាមផ្លូវ​ច្បា​ប់ញ្ជូន​ខ្លួន​ទៅកាន់​តុលាការខេត្ត​ចាត់ការ​បន្ត​៕