អ្នក​ភួ​មិ​ក្រសាំង​គ្រួស​យល់ដឹង​ច្រើន​ពី​កា​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ទៅ​យកមក​រក្សាទុក​

0

ខេត្តពោធិ៍សាត់​៖ គ្រាប់បែកដៃ​បី​គ្រាប់​ដែល​នៅមាន​អានុភាព​អាច​ផ្ទុះ​បង្ករ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុ​ស្សនឹង​សត្វ​បាន​ត្រូវបាន​ក្មេងឃ្វាលគោ​ក្របី​ប្រទះឃើញ​ក្នុង​ថង់​ស្បោង​ខ្មៅ​មួយកន្លែង​ដែល​នៅក្នុង​ដំបូក​គ​ព្ពោត​ព្រៃរបោះ​ក្បែរ​ផ្ទះ​អ្នក​ភួ​មិ​ទើប​រត់​ទៅប្រាប់​អ្នក​ភួ​មិ​ទីនោះ​រាយ​ការ​ឲ្យimage (1)​សមត្ថកិច្ច​នគរបាល​នៅក្បែរ​នោះមក​យកទៅ​ទុកដាក់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​មោ​៉​ង​១០​និង​៣០​នាទី​ព្រឹក​ថក​ងៃ​ទី​២០​ខែសីហា​ឆ្នាំ​២០១៥​ត្រង់ចំនុច​មុខ​រោង​មា​៉​សី​ុ​ន​កិនស្រូវ​ក្នុង​ភួ​មិ​ក្រសាំង​គ្រួស ឃុំ​បឹង​ខ្នា ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​

​លោក ញាណ សាវឿន នាយ​ប៉ុ​ស្ត៍​រដ្ឋបាល​បឹង​ខ្នា​បាន​ឲ្យ​ដឹងថា មាន​បុរស​ម្នាក់​ឈ្មោះ ចាន សុភាព អាយុ​៣៨​ឆ្នាំ​រស់នៅ​ភួ​មិ​ខាងលើ​បានមក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​ប៉ុ​ស្ត៍​យើង​ថា​មាន​ក្មេងឃ្វាលគោ​ក្របី​បាន​ប្រទះឃើញ​គ្រាប់បែក​បី​គ្រាប់​នៅក្នុង​ដំបូក​ក្បែរ​ភួ​មិ​មួយកន្លែង​ទុល​មុខ​រោង​មា​៉​សី​ុ​ន​កិនស្រូវ​ឈ្មោះ ប៊ិន ធៀ​ម ហៅ​គក នៅ​ភួ​មិ​ខាងលើ​។ លោក​បន្តថា​ក្រោយពេល​ទទួលបាន​ព័​ត៍​មាន​នេះ​ភ្លាម​កម្លាំង​នគរបាល​ប៉ុ​ស្ត៍​យើង​ជាមួយ​រូបលោក​ក៍បាន​ចុះ​ដល់ទី​តាំង​នោះ ហើយ​ពិតជា​ឃើញ​គ្រាប់បែក​នៅក្នុង​ថង​ខ្មៅ​បី​គ្រាប់​មែន ដែល​នៅមាន​អានុភាព​ផ្ទុះ​បង្ករ​គ្រោះថ្នាក់​បាន​គ្រប់ពេល​ដល់​អ្នក​ដែល​យកទៅ​លេង​គ្រាប់បែក​ទាំងនេះ​។ រូបលោក​មើលឃើញ​ត្រូតពិនិត្យ​ហើយ​អាច​យក​ចេញពី​កន្លែង​គ្រោះថ្នាក់​នេះ​បាន​ដោយមាន​ជំនាញ​ផង​ទើប​យកទៅ​រក្សាទុក​ប​ណ្ណោះ​អាសន្ន​នៅ​រដ្ឋបាល​ប៉ុ​ស្ត៍​នគរបាល​បឹង​ខ្នា ហើយ​ផ្ដល់ដំណឹង​នេះ​ទៅខាង​ស៊ី​ម៉ា​ក់មក​យកទៅ​នាពេល​ក្រោយ​។image (2)

​លោក​បញ្ជាក់ថា គ្រាប់​នេះ​ជាប​ករ​ភេទ​គ្រាប់បែកដៃ​ដែលមាន​ចំនួន​បី​គ្រាប់​គឺ​មួយ​គ្រាប់​ជា​ប្រភេទ​ធន់​ផ្លែ​ទឹកដោះគោ​ផលិត​នៅ​អាមេរិក​និង​ពី​គ្រាប់​ទៀត​ជា​ប្រភេទ​គ្រាប់បែកដៃ​ថ្ងាន់​ផលិត​នៅ​ប្រទេស​ចិន​គុណភាព​របស់​វា​នៅ​ប្រហែល​៨០%​ដែល​អាច​បង្ករ​គ្រោះថ្នាក់​គ្រប់ពេលវេលា​ហើយ​នេះ​វា​ជា​សំណាង​ណាស់​ដែល​ក្មេងៗ​និង​អ្នក​ភួ​មិ​ក្រសាំង​គ្រួស​យល់ដឹង​រាយការណ៍​ដល់​សមត្ថកិច្ច​យើង​ឲ្យ​ដឹង​ដើម្បី​ទៅ​យកមក​រក្សាទុក​បញ្ជៀ​ស​នៃ​កា​គ្រោះថ្នាក់​បាន​៕