នាយ​ឧ​ត្ត​ម​សេនីយ៍​គន់ គីម អញ្ជើញ​ចុះ​ពិនិត្យ និង​តាមដាន​ការងារ​កងទ័ព​ទិស​ទី​៣

0

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ដើម្បី​ពង្រឹង​ជំហរ​ដល់​កងយោធពល​ខេមរភូមិន្ទ​ដែល​កំពុង​ឈរជើង​ការពារ​ព្រំដែន ខ្មែ​-​ថៃ​ឲ្យ​កាន់​តែមាន​ភាពប្រសើរឡើង និង​មាន​ជំហរ​ការពារជាតិ​កាន់តែ​រឹងមាំ​នោះ នា​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៥ នាយ​ឧ​ត្ត​ម​សេនីយ៍​គន់ គីម អគ្គ​មេបញ្ជាការរង និងIMG_7571​ជា​នាយសេនាធិការ​ចម្រុះ​កងយោធពល​ខេមរភូមិន្ទ រួម​ដំណើរ​ដោយ​នាយទាហាន នាយទាហានរង​ជាច្រើនរូប​ផងដែរ បាន​អញ្ជើញ​ទៅ​ចុះ​ពិនិត្យ និង​តាមដាន​ការងារ​កងទ័ព​ដែល​កំពុង​ឈរជើង​ការពារ​ព្រំដែន​ខ្មែរ ថៃ​ទិស​ទី​៣ និង​បាន​មានមតិ សំណេះសំណាល​នៅក្នុង​ភូមិ​-​សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​
​មានប្រសាសន៍​សំណេះសំណាល​នៅពេលនោះ នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​ជំរុញ​ឲ្យ​មេបញ្ជាការ មេបញ្ជាការរង កងពល និង​កម្លាំង យោធិន​ទាំងអស់ ដែលមាន​តួនាទី​ការពារជាតិ​មាតុភូមិ​តាម​បន្ទាត់​ព្រំដែន​ខ្មែរ​-​ថៃ ត្រូវ​យកចិត្តទុកដាក់ ការងារ​ការពារ​ព្រំដែន​ឲ្យ​បានល្អ និង​ត្រូវ​បង្កបង្កើនផល​បន្ថែម​ឲ្យ​បាន​ច្រើន​ទៀត ដោយ​មិនត្រូវ​ទុក​ដី​ដែល​បង្កបង្កើនផល​ឲ្យ​នៅ​ទំនេ​ជាដាច់ខាត ។ កងកម្លាំង​ទាំងអស់​ត្រូវ​ចុះជួយ​ដល់​គ្រួសារ​កងទ័ព និង​ប្រជាពលរដ្ឋ​ផងដែរ នៅពេលដែល​ពួកគាត់​មាន​ទីតាំងនៅ​ជិត​អង្គភាព​ដែល​ខ្វះខាត​អ្វីមួយ​នោះ ។ ជាមួយនេះដែរ គ្រប់​អង្គភាព ត្រូវតែ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ឲ្យ​មាន​កម្រិត​ធូរធា​តាមរយៈ​រួមគ្នា​បង្កបង្កើនផល ផ្គត់ផ្គង់​អង្គភាព និង​គ្រួសារ ដោយ​មិន​ពឹងផ្អែក​ទៅលើ​ជំនួយ​ពី​ខាងក្រៅ ។​
​នាយ​ឧ​ត្ត​ម​សេនីយ៍​ក៏បាន​បញ្ជាក់​ផងដែរ ឲ្យ​កងទ័ព​ទាំងអស់​ចេះ​ថែរក្សា​អាវុធ​យុទ្ធ​ភ័​ណ្ឌ និង​ឧបករណ៍​បំពាក់​គ្រប់​ប្រភេទ រក្សា​ឲ្យ​បានល្អ និង​រៀបចំ​រក្សា​ទុកដាក់​ឲ្យ​មាន​របៀបរៀបរយ ព្រមជាមួយ​មានគំនិត​ចេះ​ច្នៃប្រឌិត​អាវុធ​យុទ្ធ​ភ័​ណ្ឌ​មួយចំនួន​ដើម្បី​បម្រើ​សេចក្តី​ចាំបាច់​នៅពេល​មាន​សង្គ្រាម ។ ថ្វីបើ​សភាពការណ៍​នៅ​ព្រំដែន​ខ្មែរ​-​ថៃ​មាន​ភាពស្ងប់ស្ងាត់​ក៏ពិតមែន ប៉ុន្តែ​យើង​មិនត្រូវ សន្តិសុខ​និយម​ពេក​នោះទេ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​មាន​ភាព​ឆ្លាត​វៃ នៅពេល​មាន​សភាពការណ៍​ណាមួយ​កើតឡើង​តាម​ព្រំដែន ៕IMG_7570