​គ្រូទាយ​អុជ​ធូប​សែន​ថ្ងៃ​សិល្ប៍​ឆេះ​ផ្ទះ​អស់​មួយ​ខ្នង​ទាំង​ព្រឹក​ផ្អើល​ក្រុង​សៀមរាប​

0

​ខេត្តសៀមរាប​៖ ផ្ទះ​គ្រូទាយ​មួយ​ខ្នង​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​ទាំង​ព្រឹក ខណៈ​ម្ចាស់ផ្ទះ​អុជ​ធូប​បន់ស្រន់​ថ្ងៃ​សិល្ប៍​នៅ​កន្លែង​អ​ស្សនៈ​ទុកចោល ហើយ​ចុះមក​អង្គុយ​នៅផ្ទះ​បាយ​ខាងក្រោយ មិនបាន​ប្រុងប្រយ័ត្ន ទើប​បណ្តាលឱ្យ​មានការ ឆាបឆេះ​ចេញពី​កន្លែង​អស្ស​នៈ​អស់​ផ្ទះIMG-20150822-WA0001​ទាំងស្រុង​តែម្តង ។​
​ ​ហេតុ​ការឆាបឆេះ​ដែល​បណ្តាលឱ្យមាន​ការភ្ញាក់ផ្អើល​ទាំង​ថ្ងៃ​ព្រឹក​នេះ​កើតឡើង​នៅវេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃទី​២២​ខែសីហា ឆ្នាំ​២០១៥​ស្ថិតនៅ​ក្រុមទី​៨ ភូមិ​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​
​ ​តាម​ប្រភពពី​ម្ចាស់ផ្ទះ​បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ​ពួកគាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ បាន​អុជ​ធូប​សែន​ថ្ងៃ​សិល្ប៍​នៅ​កន្លែង​អ​ស្សនៈ​លើផ្ទះ​របស់គាត់​ដើម្បី​បន់ស្រន់​ឱ្យបាន​សច​ក្តី​សុខ ព្រោះ​ថ្ងៃនេះ​ជា​ថ្ងៃសីល ៨​កើត រួច​នាំគ្នា​ចុះមក​ក្រោយ​ផ្ទះ បាន​មួយសន្ទុះ​ក៏​ឃើញ​ផ្សែងហុយ​ទ្រលោម​ចេញពី​លើផ្ទះ រួច​ពួកគាត់​ក៏​ស្រែកហៅ​អ្នកជិតខាង​ឱ្យមក​ជួយ​ពន្លត់ភ្លើង ព្រោះ​ភ្លើង​បាន​ឆេះ​ផ្ទះ​របស់គាត់​ហើយ ។​
ម្ចាស់ផ្ទះ​បាន​បន្តថា ក្រោយពី​អ្នកជិតខាង​បានមក​ដល់ ផ្ទះ​ពួកគាត់ ជា​ម្ចាស់ផ្ទះ​ក៏​នាំគ្នា​ឡើងទៅ​លើផ្ទះ​ដើម្បី​ជួយ​ពន្លត់​តែ​អកុសល អណ្តាតភ្លើង​ក៏​ឆេះ​ខ្លាំង​ឡើងៗ​។ ក្រោយពេល​កើតហេតុ​ពួកគាត់​ក៏បាន​រាយ​ការ​ទៅ​នគរបាល​ប៉ុស្តិ៍​ស្វាយដង្គំ​ដើម្បី​ជួយ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ឱ្យមក​ជួយ មួយសន្ទុះ​ធំ​ក៏​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​មកដល់​បន្តបន្ទាប់​គ្នា​ចំនួន​៣​គ្រឿ​បាន​ជួយ​បាញ់​ទឹក​ពន្លត់ភ្លើង​អស់ទាំង​៣​គ្រឿង​ទើប​រលត់​បាត់អស់​និង​មិន​បន្ត​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​។WP_20150822_008
​លោក​វរសេនីយឯក សំ សុជាតិ ស្នងការរង​ទទួល​ការងារ​អាវុធជាតិផ្ទុះ​អគ្គិភ័យ នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២២​ខែសីហា​នេះ​ថា ក្រោយពី​បានទទួល​ព័ត៌មាន​ថា មាន​ភ្លើង​ឆេះ​ផ្ទះ​ពលរដ្ឋ​នៅ​សង្កាត់​ស្វាយដង្គំ លោក​ក៏បាន​ឱ្យកម្លាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង​របស់​ស្នងការ​នគរបាល​ខេត្ត​ទៅ​ជួយ​ពន្លត់ ប៉ុន្តែ​ប្រើ​ទឹក​អស់ទាំង​៣​គ្រឿង​ទើប​អាច​ទប់ស្កាត់បាន​មិនឱ្យ​រាលដាល​ទៅផ្ទះ​ផ្សេងទៀត ។​លោក​បន្តថា ម្ចាស់ផ្ទះ​មានឈ្មោះ នឹម សឿ​ម ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ កើតហេតុ​ខាងលើ​ផ្ទះ​មាន​ទំហំ ៦​ម X ៧​ម ធ្វើ​អំពី​ឈើ​លើ ថ្ម​ក្រោម ប្រក់​ក្បឿង (​មូលហេតុ​នៃ​ការឆេះ​បណ្តាល មកពី​ភ្លើង​ធូប ចំណែក​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​ភ្លើង​ឆេះ​អស់​មួយចំនួនធំ​ដូចជាៈ មាស​សុទ្ធ​អស់​ចំនួន​២​តំឡឹង​,​ប្រាក់​ដុល្លា​ចំនួន​១០០០០​ដុល្លា​, ប្រាក់រៀល​៤​លាន​រៀល​,​ទូរ​ឈើ​បញ្ឈរ ចំនួន​៣​ទូរ​,​គ្រែឈើ​ចំនួន​២​គ្រែ​,​ទូរទស្សន៍​ចំនួន​២,​ប្លង់ដី​ចំនួន​១០​ប្លង់ ,​សំបុត្រកំណើត​និង​សំបុត្រ​បញ្ជាក់​កំណើត​និង​សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ​និង​សំបុត្រអាពាហ៍ពិពាហ៍ ព្រមទាំង​សំលៀកបំពាក់​និង​សម្ភារៈ​មួយចំនួនទៀត​ឆេះ​អស់ទាំង​ស្រុង​ដែរ​រីឯ​ម្ចាស់ផ្ទះ​មិន​បណ្តាល​ឲ្យ រងរបួស​ឬ​ស្លាប់​នោះទេ ។ ចំណែក​សំ​ម្ភា​រៈ​និង​ទ្រព្យសម្បត្តិ​ផ្សេងៗ​ដែល​ឆេះ​អស់​គិត​ជា​ទឹកប្រាក់​សរុប​នៅ​មិនទាន់​ដឹង​នៅឡើយ ៕WP_20150822_011 WP_20150822_009 IMG-20150822-WA0001 ខេង ឧ​ត្ត​ម​