​អាវុធហត្ថ​បញ្ជូន​ជនសង្ស័យ​២​ទៅ​តុលាការ​ពាក់ព័ន្ធ​និង ការ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​

0

​ ​ស្ទឹងត្រែង​៖​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​និង​ករណី​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់​បាន​រត់គេចខ្លួន​២​នាក់​ត្រូវបាន​អាវុធហត្ថ​ឃាត់ខ្លួន បញ្ជូនទៅ​តុលាការ​នា ព្រឹក​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៥​នេះ​។​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​កំលាំង​អាវុធហត្ថ ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ១៩​និង​៣០​នាទី​យប់​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៥​នៅ​ចំណុច​មុខផ្ទះ​សំណាក់​សុផល ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង​​សង្កាត់ ក្រុង​ស្ទឹងត្រែង​។​​លោក​វរសេនីយ៍ទោ​ដួង វិចិត្រ​ប្រធាន​មន្ទី​ព័​ត៍​និង​សន្តិសុខ​អាវុធហត្ថ​ខេត្ត​បានអោយដឹងថា​ជនសង្ស័យ​២​នាក់​ដែល​សមត្ថកិច្ច​ឃាត់​ប​ញ្ជូ​ប​ទៅ​តុលាការ​មាន​១​ឈ្មោះ​ឌឿ រិទ្ធី​សិទ្ធ​ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ជនជាតិខ្មែរ ២​ឈ្មោះ​ឈន ឌី​ណា 11911462_543ហៅ​មែន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ជាន​ជាតិខ្មែរ អ្នក​ទាំង​២​រស់នៅក្នុង​ភូមិ​ង​រា​ជានុ​កូ​ល សង្កាត់​ក្រុង​ស្ទឹងត្រែង​។​ចំណែក​ម្នាក់​ដែល​រត់គេចខ្លួន មានឈ្មោះ​សី ហា​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​មិន​ពិ​ប្រាកដ​រស់នៅ​ភូមិ​ជាមួយ​ជនសង្ស័យ​ខា​លើ​។​
​ ​លោក​វរសេនីយ៍ទោ​បាន​បន្ត​អោយដឹងទៀតថា​ការឃាត់ខ្លួន​សង្ស័យ​២​នាក់​ខាងលើ ស្ថិតក្រោម​ការអង្កេត​ប​ទ​ល្មើស​ជាក់ស្តែង និង​វិធាន​ញុះញង់​បណ្តាញ​ភ្នាក់ងារ​របស់​អាវុធហត្ថ ក្រោយពី​ស៊ើបអង្កេត​ដឹងថា​ពួកគេ​ពាក់ព័ន្ធ​និង​ចែកចាយ​ប្រើប្រាស់​នូវ​សាធ​តុ​ញៀន​ខុសច្បាប់​។​11
​ ​លោក​បន្តថា​ក្រោយពី​ស្រាវជ្រាវ​ដឹងថា​ពួកគេ​មានការ​ពាក់ព័ន្ធ​ក្នុងករណី​ខាងលើ​នោះ សមត្ថកិច្ច​បានរៀបចំ​វិធាន​ញុះញង់​លក់ ទិញ ទើប​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​រួម​និង​វត្ថុតាង​ថ្នាំញៀន​២​កញ្ចប់​តូច ខណ​ជនសង្ស័យ​ធ្វើ​សកម្មភាព នាំយក​គ្រឿងញៀន​ទៅ​បក្ស ពួកគេ​នៅ​ចំណុច​មុខផ្ទះ​សំណាក់​សុផល​និង​ឃាត់ខ្លួន​បញ្ជូនទៅ​កាន់​ទីប​ញ្ជា​ការ​អាវុធហត្ថ​ខេត្ត​។​​ ​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​អាវុធហត្ថ​រៀបចំ​សំណុំរឿង​រួចរាល់ នៅ​រសៀល​ថ្ងៃទី​២២​សីហា​នេះ​បាន​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​ច្បាប់​៕