​ខឹង​ចោរលួច​មាន់​រាយ​ខ្សែលួស​ត​ភ្លើង​ព័ទ្ធជុំវិញ​ដីឡូត៍​ប្រ​ហេស​ឆក់​មនុស្ស​ស្លាប់​

0

​ខេត្តបន្ទាយមានជ័យ​ ​មន្ត្រី​សាលាស្រុក​ថ្មពួក​ម្នាក់​ព្រោះតែ​ខឹង​នឹង​ចោរ​ចូល​លួច​មាន់​ទា​ញឹកញាប់​ពេព​បាន​រាយ​ខ្សែលួស​ត​ភ្លើង​ព័ទ្ធ​ក្នុង​ដីឡូត៍​របស់ខ្លួន​បណ្តាល​ឆក់​មនុស្ស​ម្នាក់​ស្លាប់​ម្នាក់​។​ជនរងគ្រោះ​ស្លាប់​គេ​ប្រទះឃើញ​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៥ នៅក្នុង​ដីឡូត៍ ស្ថិតនៅ​ក្នុងភូមិ​ឯកភាព ឃុំ​គំរូ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​
​លោក​អ៊ុក​សុផាត​អធិការ​ង​នគរបាល​ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​មានឈ្មោះ​សាំង ម៉ៅ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ និង​ជា​អ្នកជិតខាង​រីឯ​ម្ចាស់​ដីឡូត៍​មានឈ្មោះ​សេង​គន្ធ​ហៅ​ស៊ុយ​ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​រស់នៅ​ភូមិ​កើតហេត់ុ​។​ឈ្មោះ​សេង គន្ធ ហៅ ស៊ុយ​នេះ គឺជា​មន្ត្រី សាលាស្រុក​ថ្មពួក​បាន​បាត់​មាន់​ដែល​ខ្លួន​ចិញ្ចឹម​ជា​ញឹកញាប់​ទើប​ខឹង​ខ្លាំង​បាន​រាយ​ខ្សែភ្លើង​ដាក់​ដើម្បី​ដាក់​ចោរលួច​មាន់តែ​អកុសល​ត្រូវបាន​ឆក់​អ្នក​ជិ​ក​ខាង​ស្លាប់​imageទៅវិញ​។​លោក​អធិការ​ង​ក្រោយពី​ទទួលបាន​ព័ត៌មាន​អំពី​ករណី​ឆក់​ខ្សែភ្លើង​នេះ​រួចមក​កម្លាំង​នគរបាល​ស្រុក បាន​បង្កើត​គណៈកម្មកា​រ​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សព​ដែល​សមាសភាព​ចូលរួម​កម្លាំង​នគរបាល​ប៉ុស្តិ៍ នគរបាល​ស្រុក មន្ត្រី​ពេទ្យ​ឃុំ អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ​ផងដែរ ។ ក្នុងកា​ចុះ​ត្រួតពិនិត្យ​ឃើញថា ជនរងគ្រោះ បាន​ស្លាប់​នៅក្នុង​ដីឡូត៍ ហើយ​មាន​ស្លាកស្នាម​ខ្លោច នៅលើ​ដងខ្លួន និង​ដៃជើង​របស់​ជនរងគ្រោះ ។​តាម​ការសន្និដ្ឋាន ការស្លាប់​របស់​ជនរ​ង​គ្រោះ គឺ​ដោយសារតែ​ឆក់​ខ្សែភ្លើង​។ ទាក់ទិន​នឹង​ករណី​ខាងលើនេះ ម្ចាស់​ដីឡូត៍ មិន​ព្រម​សារភាព​ពី​កំហុស​របស់ខ្លួន ដែល​លួច​ដាក់​បង្កៃ ខ្សែភ្លើង​ត​ភ្ជាប់​នឹង​ខ្សែលួស​នោះទេ ។ លុះដល់​ល្ងាច​នា​ថ្ងៃ​ដដែល ទើប​គេ​ព្រម​សារភាពថា បានដាក់​បង្កៃ​ខ្សែភ្លើង ភ្ជាប់​នឹង​ខ្សែលួស ដែល​រាយ​ព័ទ្ធជុំវិញ​របង​ដីឡូត៍ ផ្ទះ​របស់ខ្លួន ពិតប្រាកដ​មែន​។ ការធ្វើ​បែបនេះ ក៏​ព្រោះ​តែមាន​ចោរ បាន​ចូល​លួច​មាន់​-​ទា របស់ខ្លួន បាត់អស់​ជាច្រើន​ក្បាល ។ ចំណែក​ម្ចាស់ផ្ទះ ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង ចាត់ការ​តាមច្បាប់​៕