លោកជំទាវ​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង​បានប្រគល់​ផ្ទះ​ជា​ជំនួយ​មនុស្សធម៌​១​ខ្នង​ជូន​លោកយាយ​ចាស់ជរា​គ្មាន​ទីពឹង​នៅ​ឃុំ​រលាប្អៀរ​

0

​ខេត្តកំពង់ឆ្នាំង​៖ លោកជំទាវ កែ ច័ន្ទ​មុនី អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​មណ្ឌល​កំពង់​ឆ្នាំង​​នៅ​រសៀល​ថៃ្ង​ទី​២៣ ខែសីហា ឆ្នាំ​២០១៥ រួម​ដំណើរ​ដោយ​លោកជំទាវ ប៉ាល់​យឿន អភិបាលរង​ខេត្ត​,​លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​,​លោកស្រី ឈុំ ចាន់​សុខS3310059 (1) ប្រធាន​មន្ទី​កិច្ចការនារី​ខេត្ត​ព្រមទាំង​មន្ត្រី​សហភាព​សហព័ន្ធ​ស្រុក​រលាប្អៀរ បាន​ចុះសាកសួរ​សុខទុក្ខ​នាំ និង​ប្រគល់​ផ្ទះ​ជា​ជំនួយ​សប្បុរសធម៌​១​ខ្នង ជូន​លោកយាយ​ទុ​រគ​ត៌​ចាស់ជរា​គ្មាន​ទីពឹង​ម្នាក់​ឈ្មោះ​សៅ ព្រីង អាយុ​៧១​ឆ្នាំ រស់​២​នាក់​ចៅស្រី​អាយុ​៦​ឆ្នាំ​នៅលើ​ដី​គេ នៅ​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ​។
​ ​លោក ចក់ កែវ​ចំរើន ប្រធានការិយាល័យ​នៃ​មន្ទីរ​សង្គមកិច្ច​ខេត្ត​បានអោយដឹងថា​៖ ដោយ​ពិនិត្យឃើញ​សភាព​លំបាក​ជាក់ស្តែងរ​បស់​លោកយាយ​ខាងលើ លោកជំទាវ កែ ច័ន្ទ​មុនី​,​លោកជំទាវ ដោក សុទ្ធា ,​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត ,​លោក ម៉ម​ឈឿ​ម និង​លោក ថោង ចំរើន បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន និង​ថវិកា​បាន​ចូលរួម​ពី​សប្បុរសជន បាននាំគ្នា​ធ្វើ​ផ្ទះ​ជូន​លោកយាយ មាន​ទំហំ​៣,៥​ម៉ែត្រ​គុណ​និង​៣,៥​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក​ស័ង្កសី ជញ្ជាំង​ស័ង្កសី និង​ចាក់សាប​ខាងក្រោម ហើយ​ផ្ទះ​លោកយាយ​ចាប់ធ្វើ​ពី​ថៃ្ង​ទី​១៨ រួចរាល់​នៅ​ថៃ្ង​ទី​២៣ ខែសីហា នេះ ដែល​ចំណាយ​ទឹកប្រាក់​អស់​ចំនួន​៨២៣​ដុល្លា ថវិកា​ទាំងនេះ បានមកពី​ការជួយឧបត្ថម្ភ​របស់​សប្បុរសជន​មួយចំនួនទៀត​រួមមាន​៖ ឯ​ឧ​ត្ត​ម លាង សេង ,​លោក ផែង វណ្ណៈ​,​លោក យ៉ង់ សៅ​វុ​ឌ្ឍី​,​លោកជំទាវ កែ សុភា​រី​,​លោក ស្រី ឡុ​ញ​ពិសា​,​លោក ហ៊ុន លី​,​លោក ជិន សុផាត​,​លោក ប៊ឿ​ន ប៊ុនថន​,​លោក សេង វិចិត្រ​,​លោកស្រី គង់ វិសាខា​,​លោកស្រី លី ឡាយ​,​លោក ឈាង ច​ន្ធី​,​លោកស្រី សោម ឡាង​,​ព្រះចៅអធិការ វត្តភ្នំ​រាប់​បាត និង​មាន​ថវិកា​ខ្លួន​លោក​ផ្ទាល់​មួយចំនួន​ផងដែរ​។​
​ក្នុងឱកាស​នោះ​លោកជំទាវ កែ ច័ន្ទ​មុនី បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ​រប​ស់ស​ម្តេច​អគ្គមហាសេនា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី សម្តេច​គតិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​កន្លងមក​សម្តេច​តែងតែ​នឹករលឹក គិតគូរ​ពី​សុខទុក្ខ ពី​ផល​លំបាក​ក្នុងការ​រស់នៅរ​បស់បង​ប្អូន​នៅ​គ្រប់​ទីកន្លែង​នៅពេលដែល​មានទុក្ខ​លំបាក គឺ​សម្តេច​តែង​ជួយ​ដល់​បងប្អូន​គ្រប់ៗ​គ្នា​ទាំងអស់​ដោយ​មិន​ប្រកាន់ពូជសាសន៍ និង​និន្នាការ​នយោបាយ​ឡើយ​។​
​ ​លោកជំទាវ​បាន​លើ​ឡើ​ត​ទៀតថា​៖​ទោះបី​ផ្ទះ​នេះ​វា​តូច​ល្មម តែ​វា​អាចជួយ​អោយ​លោកយាយ​ស្នាក់នៅ​ជាមួយ​ចៅ​បាន​មួយគ្រា​ផងដែរ​។​លោកជំទាវ​បាន​បន្តថា​៖​ផ្ទះ​មនុស្សធម៌​នេះ​ចាប់ពី​ថ្ងៃនេះ​ទៅ ជា​កម្មសិទ្ធិ​របស់លោក​យាយ​និង​ចៅ​សំរាប់​ស្នាក់នៅ​រហូត ហើយ លោកជំទាវ​ក៏បាន​ផ្តាំផ្ញើ​ដល់​លោកយាយ សៅ​ព្រីង ត្រូវខិតខំ​ថែរក្សា​សុខភាព​ដោយ​រស់នៅ​ស្អាត​ហូប​ស្អាត​ផឹក​ស្អាត​ទើប​មាន​សុខភាព​ល្អ​។
​ ​លោកយាយ​សៅ​ព្រីង​និង​ចៅស្រី បាន​សម្តែង​នៅ​ទឹកចិត្ត​សប្បាយរីករាយ​យ៉ាងខ្លាំង​ដល់​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​,​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​,​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន និង​លោកជំទាវ ឯកឧត្តម ព្រម​សប្បុរសជន​ទាំងអស់​ដែល​បាន​ជួយ​សំរាល​ការលំបាក​របស់គាត់​និង​ចៅស្រី និង​សូម​គោរព​ជួន​ពរ​ដល់​សម្តេច​,​ឯកឧត្តម លោកជំទាវ​លោក​លោកស្រី​និង​សប្បុរសជន​ទាំងអស់ សូម​ទទួលបាន​ជ័យជំនះ​គ្រប់​តួនាទី​ភារកិច្ច ដើម្បី​ដឹកនាំ​ប្រទេសជាតិ​ប្រកបដោយ​សុខសន្តិភាព និង​ភាពសម្បូរ​សប្បាយ​រុងរឿង​រហូត​តទៅ​៕S3310072 (1) S3310049