ក្រុមហ៊ុន​លាយ​ស៊ីម៉ង​(K,cement)​បើក​ដំណើការ​អាជីវក​ម្មរយៈ​ពេល​ជាង​មួយឆ្នាំ​មកហើយ​មិនមាន​ច្បាប់​អនុ​ញា​ត្តិ​នៅឡើយ​ទេ​

0

​ខេត្ត​ព្រះសីហនុ​៖ ​គូរ​ឲ្យ​ចាប់​អារ​ម្ម​បំផុត​នៅពេលដែល​គ​ញេ​ដឹងថា​ក្រុមហ៊ុន​លាយ​ស៊ីម៉ង​(K,cement)​ដ៍​ធំ​មួយ​មាន​ទីតាំង​នៅខាងមុខ វត្ត​ជោ​ត​ញាណ​(​ហៅ​វត្ត​ក្រោម​) ស្ថិតនៅ​ក្នុងភូមិ​លេខ​១ សង្កាត់​លេខ​៣ ក្រុង ព្រះសីហនុ​បាន​បើក​ដំណើការ​ធ្វើ​អាជីវកម្ម​អស់​រយៈពេល​ជាង20150823_172937_resized​មួយឆ្នាំ​មកហើយ​នៅ​មិនទាន់មាន​ច្បាប់​អនុ​ញា​ត្តិ​ឲ្យ​បាន​ត្រឹមត្រូវ​នៅឡើយ ជាហេតុ​ធ្វើ​មានការ​រិះគន់​ពី​សំណាក់​មហាជន​ទូទៅ​យ៉ាង​ចាស់ដៃ​ផងដែរ ចំពោះ​ការអនុវត្តន៍​ច្បាប់​របស់​មន្ទីរ​អង្គភាព​ពាក់​ព​ន្ធ័​ក្នុង​ខេត្ត​ព្រះសីហនុ​។​
​ ​.​ប្រជាពលរដ្ឋ​ជាច្រើន​រស់នៅ​តំបន់​វត្ត​ក្រោម​បាន​និយាយ​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា​មកដល់ពេលនេះ​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ​ដែល​ក្រុមហ៊ុន​លាយ​ស៊ីម៉ង​(K,cement)​ខាងលើនេះ​បើក​ដំណើការ​ធ្វើ​អាជីវកម្ម​។​ជា​រៀងរាប់​ថ្ងៃ​គេ​តែងតែ​ឃើញ​រថយន្ត​របស់​ក្រុមហ៊ុន​ជាច្រើន​គ្រឿង​ដែល​គេ​សង្ស័យថា​ដឹក​កាកសំណល់​ចំហេះ​ធ្យូងថ្ម​មកពី​រោងចក្រ​អគ្គីសនី​ដើរ​ដោយ​ឋា​មេ​ពល​ធ្យូងថ្ម​ស្រុក​ស្ទឹងហាវ​មក​កែឆ្នៃ​ធ្វើជា​ស៊ីម៉ង ហើយ​កាក សំណល់​ទាំងនោះ​មិនត្រូវ​បាន​គេ​ធ្វើការ​ខ្ចប់​វិច​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេក ទេស​នោះទេ​គឺ​ទុក​នៅ​កណ្តាលវាល​ហាលភ្លៀង​ហាលខ្យល់ ជាហេតុ​ធ្វើ​ឲ្យ​នៅពេល​មាន​ភ្លៀង​ម្តងៗ​ទឹក ភ្លៀង​បាន​ហូរ នាំយក​កាកសំណល់​ទាំងនោះ​ចាក់​ចូលទៅក្នុង​អូរ​ហើយ​អាច​ហូរ​បន្ត​ទៅកាន់​បឹង​ព្រែក ទប់​ដែលជា​បឹង​ស្តុ​ប​ទឹកស្អាត​សំរាប់​មនុស្ស​ទូទៅ​ក្នុង​ក្រុង​.​ខេត្ត​ព្រះសីហនុ​ប្រើប្រាស់​ជាប្រចាំ​ហើយ​បរិស្ថាន​ទឹក​បឹង​ប្រឈម​និង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​។​
​ ​.​ជុំវិញ​បញ្ហារ​ខាងលើនេះ​ប្រជាពលរដ្ឋ​បានធ្វើការ​សំណូមពរ​ទៅដល់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ក្រុង​.​ខេត្ត​ព្រះសីហនុ​មេត្តា​ចុះមក​ពិនិត្យមើល​ជាក់ស្តែង​ទីតាំង​កា​ដ្ឋា​ន​ក្រុមហ៊ុន​មួយ​នេះ​ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់ តែបើ​មិន​អញ្ចឹង​ទេនោះ​ច្បាស់​ជា​វីវរ​ហើយពី​ព្រោះ​គេ​មិនដឹងថា​បើសិនជា​មានកា​ក​សំណង់​ធ្យូងថ្ម​ហូរ ចាក់​ចូល​ទឹក​បឹង​ព្រែ​ទប់​មែន​នោះ មិនដឹងថា​វា​អាច​បង្ករ​ផលប៉ះពាល់​ក្នុង​កំរិតណា​នោះទេ​ដល់ សុខភាព មនុស្ស​ទូទៅ​។​
​ ​.​លោក ប្រាក់ ប្រាកដ ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឲ្យ ដឹងថា ក្រុមហ៊ុន​លាយ​ស៊ីម៉ង​(K,cement)​ខាងលើនេះ​ដូចជា​មិនទាន់មាន​ច្បាប់​អនុ​ញា​តិ្ត​ត្រឹមត្រូវ​នោះឡើយ ទេ​ពិ​ព្រោះ​រាល់​ការ​អនុ​ញា​ត្តិ​ច្បាប់​វា​ពាក់​ព​ន្ធ័​ទៅ​និង​មន្ទីរ​របស់លោក​ជា​ពិនិត្យ​និង​សម្រេច ប៉ុន្តែរ​សំរាប់ ក្រុមហ៊ុន​មួយ​នេះ​ចាប់តាំងពីរ​ដំណើរ​ការធ្វើ​អជីវ​កម្ម​របស់​ខ្លូន​មក​មិនដែល​បានធ្វើការ​ទំនាក់ទំនង​ជាមួយ​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត​ដើម្បី​សុំច្បាប់​អនុ​ញា​តិ្ត​ឬ​ធ្វើ​កិច្ចសន្យា​មិន​បង្ហូរ​កាកសំណល់​ចូលទៅក្នុង​បឹង ដូចដែល​មានចែង​ក្នុង សជណ​លេខ​៤៩៨​ចុះ​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១២ របស់​រាជ​រដ្ឋា​ភិ បាល នោះដែរ​។​ជាមួយគ្នានេះ​លោក ប្រធាន​មន្ទីរ ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ​បាន​បញ្ចាក់ ថា លោក និង​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះទៅពិនិត្យ​ជាក់ស្តែង​ទីតាំង​ក្រុមហ៊ុន​ខាងលើ​រូ​ច​ហើយ​ធ្វើ​លំអិត ដាក់ជូន ថ្នាក់​ឲ្យ​ជ្រាប់​និង​សុំ​គោល​គារ​កាណ៍​បិត​កា​ដ្ឋា​ន​មួយ​នេះ​ជា​បណ្តោះអាសន្ន​ដើម្បី​អនុវត្តន៍ តាម និ​តី​វិធី​នែ​ច្បាប់​៕20150823_153329_resized 20150823_153628_resized