​វគ្គ​បណ្តុះបណ្តាល​ដល់​ស្មៀនឃុំ ចៅសង្កាត់ ឃុំ​អំពី​បច្ចេកទេស​បញ្ជី​ថវិការ​ឆ្នាំ​២០១៥​និង​ឆ្នាំ​២០១៦

0

​ខេត្តបន្ទាយមានជ័យ​៖​ព្រឹក​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៥​នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​ស្មៀនឃុំ ចៅសង្កាត់ មេឃុំ​និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់​បាន​ចូលមក​រៀន​វគ្គ​បណ្តុះបណ្តាល​អំពី​បច្ចេកទេស​បញ្ជី​ថវិការ​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០១៦​។​ពិធី​នេះ​មានការ​ចូលរួម​លោកimage​ចុង​ផែត អភិបាលរង​ខេត្តបន្ទាយមានជ័យ​លោក​ប៉ង់​ប្រុស ប្រធានការិយាល័យ​ក​សា​ង​សត្ត​ភាព​និង​សិក្ខាកាម​ជិត​៣០០​នាក់​បាន​ចូលរៀន​វគ្គ​នេះ​ផងដែរ​។​លោក​ចុង​ផែត​បាន​មានប្រសាសន៍ថា​វគ្គប​ណ្តុះ​បណ្តាល​ដល់​ស្មៀនឃុំ សង្កាត់​នេះ​គឺ​ដើម្បី​ពង្រឹង​ស​មិត្តភាព​បន្ថែម​ដល់​ក្រុមប្រឹក្សា និង​ស្មៀនឃុំ ចៅសង្កាត់ និង​ឃុំ​ក្នុង​ដំណើរ​ការគាំទ្រ​ដល់​គណកម្មាធិការ​កសាង​ផែនការ​និង​ថវិកា​ឃុំ និង​សង្កាត់​លើ​ការបិទបញ្ជី​ថវិការ​ប្រចាំឆ្នាំ​២០១៥​និង​ការរៀបចំ​គំរោង​ថវិការ​ឆ្នាំ​២០១៦​និង​កិច្ចការ​បញ្ជី​ការ​ផ្នែក​រជ្ជទេយ្យ​បុរេប្រទាន​ថ្នាក់ក្រោម​ជាតិ​និង​រជ្ជទេយ្យ​ការ​ចំនូល​រួមទាំង​ការចុះបញ្ជី​សារពើភ័ណ្ឌ​ទ្រព្យសម្បត្តិ​ឃុំ សង្កាត់​ដើម្បី​ដាក់ជូន​ឯកសារ​ទាំងនេះ​សុំ​អនុលោមភាព​ពី​លោក​អភិបាលខេត្ត​។​លោក​បាន​បន្តទៀតថា​ស្មៀនឃុំ សង្កាត់ និង​ឃុំ​ត្រូវ​បិទ​បញ្ជី​គណនរ​យ្យ​ភាព​ថវិការ​ឆ្នាំ​២០១៥​ឲ្យ​មាន​ប្រសិទ្ធភាព​និង​ទាន់ពេលវេលា និង​រៀបចំ​គំរោង​ថវិការ​ឆ្នាំ​២០១៦​ដោយមាន​ការចូលរួម​ដោយ​តម្លាភាព​និង​ទាន់ពេលវេលា​ស្មៀនឃុំ សង្កាត់​ត្រូវ​ចុះ​ប​ញ្ជូ​សារពើ​ភ័ណ​ទ្រព្យសម្បត្តិ ឃុំ សង្កាត់ ដែលជា​ផ្នែក​មួយ​នៃ​ការបិទបញ្ជី​ថវិការ​ឆ្នាំ​២០១៥​ព្រោះ​កិច្ច​បញ្ជី​ការ​ផ្នែក​រជ្ជទេយ្យ​បុរេប្រទាន​ថ្នាក់ក្រោម​ជាតិ​និង​រជ្ជទេយ្យ​ករ​ចំណូល​ចំណាយ​ឲ្យ​បាន​ទាន់ពេលវេលា​៕image (3) image (2)