​មន្ត្រី​ជំនាញ​ចរាចរណ៍​ស្រុក​សំរោង​បាន​ព្យាយាម​លាក់បាំង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​យី​ឌុប​បុក​រថយន្ត​ដឹក​កម្មករ​រោងចក្រ​

0

ខេត្តតាកែវ៖​យ៉ាងហោចណាស់​កម្មការិណី​ចំនួន​៧​នាក់​បាន​រង់​របួសធ្ងន់​និង​កំពុង​ជួយសង្គ្រោះ​បន្ទាន់​នៅ​ឃ្លី​និ​ច​​ឯកជន​មួយកន្លែង​ក្នុង​ហេតុការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​ព្រឹក​ម៉ោង​៦ និង ៣០​នាទី​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៥​។ គ្រោះថ្នាក់​នេះ​កើតឡើង​តាម​បណ្តោយ​ផ្លូវជាតិ11885053_1630462133906385_196008235733477928_n​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​៦០ ៦១ នៅ​កណ្តាល​ផ្សារ​ថ្នល់​បត់ ភូមិ​ពេជ្រ​ចង្វា ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ​។ តាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​នៅ​ទី​នោះបាន​ឲ្យ​ដឹងថា រថយន្ត​ដែល​បង្ក​ម៉ាក​ហ្វូ​ស៊ោ ពាក់​ស្លាក់​លេខ​តាកែវ ៣​គ ១១៨១ បើកបរ​ដោយ​បុរស​ម្នាក់​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង លុះ​មកដល់​កណ្តាល​ផ្សារ​ក៏បាន​បុក​ជាមួយនិង​រថយន្ត​កូ​រេ​ដឹក​កម្មករ​រោងចក្រ​មួយគ្រឿង​ពាក់​ស្លាក​លេខ ដ ៣៧០៦ ភព​២ ដែល​បើកបរ​បញ្ច្រាស់ទិស​គ្នា​យ៉ាង​ពេញ​ទំ​ហ៊ឹង បណ្តាល​ឲ្យ​កម្មករ​ដែល​ជិះ​ទាំង​ប៉ុន្មាន​រងរបួស​ធ្ងន់​និង​ស្រាល​ជាច្រើន​នាក់​។ បើតាម​សម្តី លោក វង់ ង៉ែត អធិការរង​ទទួលបន្ទុក​សណ្តាប់​ចរាចរណ៍​ស្រុក​សំរោង​បាន​ឲ្យ​ដឹងថា អ្នករងរបួស​ធ្ងន់​មាន​ចំនួន​៧​នាក់ ប៉ុន្តែ​នៅពេល​អ្នកសារព័ត៌មាន​សួរ​រឿង​ឃាត់ខ្លួន​ជន​ដែល​បើករថយន្ត​បង្ក ស្រាប់តែ​លោក វង់ ង៉ែត ឆ្លើយថា​អ្នកការ​សែត​សួរ​រឿងនេះ​ធ្វើ​អ្វី​? រួច​លោក​ឆ្លើយ​ដូចជា​មិន​ទទួលខុសត្រូវ​ថា ប្រហែលជា​កូនចៅ​លោក​ឃាត់ខ្លួន​បាន​ហើយ​ទេ​ដឹង លោក​មិនដឹង​ទេ​។​
​បច្ចុប្បន្ន​អ្នករបួស​កំពុង​សម្រាក់​ព្យាបាល​នៅ​ឃ្លី​និ​ច​ឯកជន​ក្បែរៗ​កន្លែងកើតហេតុ ចំណែក​រថយន្ត​ទាំង​ត្រូវបាន​វាស់វែង​និង​កំពុង​ដោះស្រាយ​គ្នា​។៕11885053_1630462133906385_196008235733477928_n 11948166_684118218391722_1156563105_n