សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបញ្ចូនខ្លួនជនសង្ស័យជាអ្នកចែកចាយ និងប្រើប្រាស់ថ្នាំញៀន៣ករណីចំនួន៨នាក់ដលហូតថ្នាំញៀនបាន៦៣កញ្ចប់

0

ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត កំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ បានបង្ហាញមុខជនសង្ស័យជាអ្នកជួញដូរ និងប្រើប្រាស់ថ្នាំញៀនដែលចាប់បានក្នុង៣ករណី ចំនួន៨នាក់ ជាមួយនិងIMG_9542វត្ថុតាង ថ្នាំញៀនចំនួន៣កញ្ចប់ធំ និង៥៩កញ្ចប់តូច រួមនិងសម្ភារៈមួយចំនួនទៀត ដែលចាប់បាននៅក្នុងស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ កាលពីថ្ងៃទី២២ និង២៣ ខែសីហា ឆ្នាំ២០១៥ មុននឹងបញ្ជូនខ្លួនទៅកាន់តុលាការខេត្តកំពង់ឆ្នាំង។លោក ជុន ថារិទ្ធ ស្នងការរងនគរបាលខេត្ត និងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើស បានមាននិយាយអោយដឹងថា៖ ជនសង្ស័យទាំង៨នាក់ ជាអ្នកចែកចាយរក្សាទុក និងប្រើប្រាស់ថ្នាំញៀន ត្រូវបានសមត្ថកិច្ចនគរបាលខេត្ត សហការជាមួយមន្ត្រីនគរបាលមូលដ្ឋាន ចាប់បាននៅក្នុង៣ករណីផ្សេងៗ គ្នា។គឺនៅថ្ងៃទី២២ ខែសីហា សមត្ថកិច្ចបានចាប់ឃាត់ជនសង្ស័យចំនួន៦នាក់ ក្នុង២ករណី ដែលក្នុងករណីទី១ ចាប់បាន៦នាក់ ដកហូតថ្នាំញៀនបាន៦កញ្ចប់ នៅភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ករណីទី២ ចាប់បានម្នាក់ ដកហូតថ្នាំញៀនដកហូតថ្នាំញៀនបាន៣កញ្ចប់ នៅភូមិតាអត ឃុំពានីស្រុកកំពង់ត្រឡាច។ ករណីទី៣ចាប់បាន២នាក់ ដកហូតថ្នាំញៀនIMG_9541បាន៥៣កញ្ចប់ នៅថ្ងៃទី២៣ ខែសីហា នៅភូមិស្ពានពោធិ ឃុំសេដ្ឋីស្រុកសាមគ្គីមានជ័យ។ជនសង្ស័យទាំង៦នាក់នោះមាន ១.ឈ្មោះ អ៊ូ សុភាស់ ហៅ យ៉ត អាយុ២៥ឆ្នាំ មានទីលំនៅភូមិក្រាំងតាឯក ឃុំពានី ស្រុកកំពង់ត្រឡាច ២.ឈ្មោះ កុយ សំអេន ភេទស្រី អាយុ២៧ ឆ្នាំ ហៅស្រីពេជ្រ មានទីលំនៅមិន ប្រាកដ ទាំងពីរនាក់ជា ដៃគូស្នេហានិងគ្នា ៣.ឈ្មោះ ឡៃ គឹមហៃ ហៅទ្រី អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិ ផ្សារលើសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ៤ឈ្មោះ សុះ រ៉សាត អាយុ៣២ឆ្នាំ ៥ឈ្មោះ ម៉ាត់ សុះ អាយុ២៤ឆ្នាំ និង ៦.ឈ្មោះ ស្លេះ ហ្គោនី អាយុ២៩ឆ្នាំ ទាំង៣នាក់នេះមានទីលំនៅភូមិ ច្រកល្មៀត ឃុំអូរឬស្សី ស្រុក កំពង់ត្រឡាច។ករណីទី៣ ចាប់ឃាត់ខ្លួនបាន២នាក់ទៀត មាន១.ឈ្មោះ ណន ស្រស់ អាយុ ២២ឆ្នាំ និង២.ឈ្មោះ ចន សាវិត អាយុ២៥ឆ្នាំ ទាំង២នាក់មានទីលំនៅភូមិស្ពានពោធិ ឃុំសេដ្ឋី ស្រុក សាមគ្គីមានជ័យ ។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនក្រាម ចំនួន៣កញ្ចប់ធំ និង៥៩កញ្ចប់តូច ម៉ូតូ៤គ្រឿង ប្រាក់ខ្មែរ៥០ម៉ឺនរៀល និងសម្ភារៈ សំរាប់ប្រើប្រាស់ថ្នាំ ញៀនមួយចំនួនទៀត។ ជនសង្ស័យទាំង៨នាក់រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកសាងសំណុំរឿងតាមផ្លូវច្បាប់ និងបញ្ជូនខ្លួនទៅតុលាការខេត្តកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី២៤ ខែសីហា ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕IMG_9537 IMG_9542