​ជិះ​ម៉ូតូឌុប​គ្នា​បុក​គូថ​រថយន្ត​ចត​ស្ងៀម​ចោល​ស្លាប់​ទាំងពីរ​នាក់

0

​សៀមរាប​៖  ​យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ឯ​ម្នាក់ទៀត​បាន​ស្លាប់​ពេល​បញ្ជូន ដល់​មន្ទីរពេទ្យបង្អែក​ខេត្ត ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏ ជិះ​ម៉ូតូ​បុក​គូថ​រថយន្ត​ចត​ស្ងៀម​។​image-8364cbc1191f0351ecfc022ea4fff80eef109c52dace6c308ec86be4536e4764-V​ ​ហេតុ​ការ​ណ៏​នោះ បានកើត​ឡើង​នៅ​ម៉ោងជាង​៨​យប់ នា​ថ្ងៃទី​២៣​ខែសីហា នៅលើ​ដងផ្លូវ​ជាតិ​លេខ​៦ ត្រង់ចំណុច​ភូមិ​ត្រាង ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ។​
​ ​លោក​វរ​សេនី​យ៏​ត្រី​ប៉ោះ ចន្ថា អធិការ​ង​ទទួលបន្ទុក​ចរាចរ​ណ៏ នៃ​អធិការនគរបាល​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ​ទាំងពីរ​ទី​១​ឈ្មោះ​ផាត ធា ប្រុស​អាយុ​១៧​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ា​កវី វ៉ា ព​ណ៏​ខ្មៅ​ពាក់​ស្លាក​លេខ​ប៉ៃលិន​១​អា ០៩៧៣ ក្នុង​ដំណើរ​ពី​កើ​តទៅ​លិច ស្លាប់​នៅនឹងកន្លែង​។ ទី​២​ឈ្មោះ​ឃឿន ពុំនិត ប្រុស​អាយុ​១៦​ឆ្នាំ ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ អ្នក​ទាំងពីរ នៅ​ភូមិ​កន្ទ្រាំ​ង ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង​។ ចំណែក​រថយន្ត​ដែល​ចត​ស្ងៀម​ម៉ាក​ហ៊ី ណូ ព​ណ៏​បៃតង ពាក់​ស្លាក​លេខ​កំពង់ធំ​៣​អា ០៣៥៦ ចត​នៅ​ស្តាំ​ដៃ​ដោយ​គ្មាន​ដាក់​ភ្លើង​បំភ្លឺ​ឬ​សញ្ញា​អ្វី​ទេ ប៉ូលិស​មិនបាន​ស្គាល់ឈ្មោះ​តៃកុង​ឡើយ ព្រោះ​ក្នុងពេល​កើតហេតុ តៃកុង​រត់​គេចខ្លួនបាត់​។​
​ ​លោក​អធិការ​ង ឲ្យ​ដឹង​ទៀតថា ក្រោយពេល​ប្រគល់​សាកសព​ឲ្យ​ទៅ​ក្រុមគ្រួសារ ម៉ូតូ​និង​រថយន្ត បាន​យកទៅ​រក្សាទុក​នៅ​អធិការ រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕image-c79084323b6927fa073fa5545ae7ee165113119dfc8316d76a967417a53cc762-V ឧ​ត្ត​ម​
​ ​