ប៉ូលិសប៉ុស្តិឃុំគគីរបង្កើនការការពារសុវត្ថិ ភាពចរាចរណ៌ដល់សិស្ស

0

ខេត្តកណ្តាល៖  បន្ទាប់ពីឃើញការបើកបររថយន្ត និងម៉ូតូតាមបណ្តាយផ្លូវជាតិលេខ1
មានល្បឿនលឿនមិនគោរពច្បាប់ចរាចរណ៏តែងតែបង្កគ្រោះថ្នាក់ចរាចរណ៌ជាបន្តបន្ទាប់
ប៉ូលិសប៉ុស្តិដ្ឋបាលឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្តាលបានផ្តោតការយកចិត្តទុកដាក់IMG-20150821-WA0006_resized
បង្កើនការការពារសុវត្ថិភាពដល់ក្មេងសិស្សសាលាធ្វើដំណើឆ្លងកាត់ថ្នល់ជាតិលេខ1ទៅ
ចូលរៀននិងពេលចេញពីរៀនសំរួលចរាចរជាប្រចាំ ។លោ វេង កុសល នាយប៉ុស្តិរដ្ឋបាលឃុំ
គគីរបានប្រាប់ថា ជារៀងរាល់ថ្ងៃលោកបានដាក់ផែនការដល់មន្ត្រីប៉ូលិស2 រូបជួយសំ
រួលចរាចរណ៌ដល់សិស្សចូលរៀន និងពេលចេញពីសាលា ដែលធ្វើដំណើឆ្លងកាត់ថ្នល់
ជាតិដើម្បីបញ្ចៀសការគ្រោះថ្នាក់ចរាចរណ៌។ ព្រោះអ្នកបើកបរយាន្តជំនិះ គ្រប់ប្រភេទ
នៅមិនទាន់អនុវត្ត ឫគោរពច្បាប់ចរាចរណ៌បានគ្រប់គ្នានៅឡើយទេ ។ ដូច្នេះអាត្រាការ
គ្រោះថ្នាក់ចរាចរណ៌មានកំរិតខ្ពស់នៅឡើយ។ ទោះបីប៉ូលិចចរាចរណ៌ស្រុកកៀនស្វាយ
បានចុះអនុវត្តច្បាប់ចរាចរណ៌ជើងគោគនិងធ្វើការអប់រំណែនាំជាបន្តបន្ទាប់ក៌ដោយ ។
លោកព្រុំ សំណាងអធិការរងផ្នែកចរាចរណ៌បានបញ្ជាក់ថា ការគ្រោះថ្នាក់ចរាចរណ៌តាម
បណ្តោយផ្លូវជាតិលេខ1 កើតមានជាបន្តបន្ទាប់ ដោយសារតែការបើកបរមានល្បឿន
លឿនហួសកំណត់ ខ្វះការប្រុងប្រយ័ត្ន និងមួយផ្នែកទៀតផ្តើមចេញពីភាពស្រវឹង ៕IMG-20150821-WA0006_resized