សមត្ថកិច្ចចំរុះចុះផ្សព្វផ្សាយច្បាប់ជលផលទប់ស្កាត់ការចិញ្ចឹមត្រីឆ្ដោរនិងផែនការទប់ស្កាត់ការនេសាទ ត្រីដោយឧបករណ៍ស្បៃមុងនៅក្នុងភូមិព្រែកគន្លង

0

ខេត្តកំពង់ឆ្នាំង៖យោងតាមចំណាររបស់លោកអភិបាលខេត្ត នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ សមត្ថកិច្ចចំរុះដឹកនាំដោយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការណ៍ជាមួយសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្ត និងលោកDSC07901អភិបាលរងស្រុកកំពង់ត្រឡាច បានចុះផ្សព្វផ្សាយច្បាប់ជលផល ដើម្បីទប់ស្កាត់បទល្មើសនេសាទប្រើប្រាស់ឧបករណ៍ស្បៃមុង និងការចិញ្ចឹមត្រីឆ្ដោរខុសច្បាប់ ជូនប្រជាពលរដ្ឋនៅក្នុងភូមិព្រែកគន្លង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ជាលើកទី២។លោក តាំ សារឿន អភិបាលរងកំពង់ត្រឡាចបានលើកឡើងថា៖តាមស្រាវជ្រាវ ការចិញ្ចឹមត្រីឆ្ដោរនៅក្នុងភូមិព្រែកគន្លងកន្លងមកមានចំនួន១៨ស្រះ ដែលប្រជាពលរដ្ឋទាំងអស់នោះបានចិញ្ចឹមកូនត្រីឆ្តោរក្នុង១ស្រះៗមានតិចតួច ពី៥០០ក្បាលទៅ១០០០ក្បាល ជាលក្ខណះគ្រួសារមិនមែនជារូបភាពធំដុំ ជាអាជីវកម្មនោះឡើយ។ក្នុងការចិញ្ចឹមនេះ គឺពួកគាត់បានយកផ្លង់ផ្ទះនិងផ្លង់ដី ទៅដាក់បញ្ចាំ ខ្ចីយកលុយពីធនាគារ ដើម្បីធ្វើជាទុនក្នុងការចិញ្ចឹមត្រី ដោយមានផលលំបាកកន្លងមក ប្រជាពលរដ្ឋបានដាក់សំណើរសុំទៅលោកអភិបាលខេត្ត ជួយអន្តរាគមសូមអោយសមត្ថកិច្ចជំនាញជួយបន្ធូរបន្ថយ ពន្យាពេលអោយពួកគាត់បានប្រមូលផល ដល់ខែ២ ឆ្នាំ២០០៦ ដើម្បីបានលក់ត្រីយកប្រាក់សងធនាគារវិញផង។លោក អ៊ូ សោភ័ណ្ឌ នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទបានឡើងបកស្រាយសេចក្តីជូនដំណឹងលេខ៣១/៨៤កសក របស់ក្រសួងកសិកម្ម និងDSC07912ផ្សព្វផ្សាយផែនការទប់ស្កាត់ការនេសាទត្រីដោយឧបករណ៍ស្បៃមុង របស់លោកភិបាលខេត្ត ដោយបានគូសបញ្ជាក់អោយដឹងថា៖ទិដ្ឋភាពក្នុងផ្លូវច្បាប់ការចិញ្ចឹមត្រីឆ្តោរគឺជាបទល្មើសផ្ទុយពីសេចក្តីជួនដំណឹងរបស់ក្រសួងកសិកម្ម ដែលក្នុងច្បាប់ស្តីពីជលផលក្នុងមាត្រា៩២ ចំណុច៧បានចែងថា ត្រូវពិន័យប្រាក់ពី២ដង ទៅ៣ដង នៃតំលៃត្រីនៅក្នុងទីផ្សារ ឫត្រូវពិន័យចាក់លែងត្រីឆ្តោរចោលក្នុងន្លេធម្មជាតិវិញ។ដោយឡែកការនេសាទត្រីដោយឧបករណ៍ស្បៃមុង ក្នុងច្បាប់ជលផលមាត្រា៩៩ចំណុច៧បានចែងថា ត្រូវផ្តន្ទាទោសដាក់ពន្ធធាគារ ពី១ឆ្នាំ ទៅ៣ឆ្នាំ និងផាកពិន័យប្រាក់ ពី៥លាន ទៅ៥០លានរៀល វត្ថុតា ងត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឫកំទេចចោល។នៅក្នុងពេលនេះដែរ តំណាងប្រជាពលរដ្ឋ៤នាក់ រួមទាំងលោកDSC07905 ហ៊ីម វ៉ាន់ អនុប្រធានភូមិព្រែកគន្លងបាននិយាយថា៖ប្រជាពលរដ្ឋចំនួន១៨គ្រួសារដែលជ្រុល ចិញ្ចឹមត្រីឆ្តោរទៅហើយនោះ កន្លងមកពួកគាត់បានទិញនុយត្រីសមុទ្រមកធ្វើជាចំណីត្រី មិនបាននេសាទចាប់ត្រីក្នុងទន្លេ ធ្វើជាចំណីត្រីឆ្តោរនោះឡើយ ហើយពួកគាត់សុំសន្យាថាមិនប្រើឧបករណ៍នេសាទស្បៃមុងចាប់ត្រី និងនៅឆ្នាំក្រោយៗពួកគាត់នឹងមិនចិញ្ចឹមត្រីឆ្តោរទៀតឡើយ បើសមត្ថកិច្ចរកឃើញសុំអោយចាប់ខ្លួនយកផ្តន្ទាទោសតាមច្បាប់ចុះ។ ហេតុនេះពួកគាត់សុំសំណូមពរដល់សមត្ថកិច្ច និងថ្នាក់លើ ជួយបន្ធូរបន្ថយនិងពន្យាពេលអោយពួកគាត់បានប្រមូលផលត្រីដែលបានជាជ្រុលចិញ្ចឹម នៅក្នុងខែ២ ឆ្នាំ២០០៦ ដើម្បីបានលក់ត្រីប្រមូលប្រាក់សងធនាគារវិញផង បើពុំនោះទេ ពួកគាត់ច្បាស់ជាត្រូវធនាគាររឹបអូសយកផ្ទះ និងដីអស់មិនខានឡើយ។លោក អ៊ឹង ជីប៉ោ នាយរងខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងបានអប់រំអោយប្រជាពលរដ្ឋយល់ដឹងថា៖ ការចិញ្ចឹមត្រីឆ្តោរនេះគឺខុសច្បាប់ និងពុំមានផលចំណេញដល់សេដ្ឋកិច្ចគ្រួសារទេ ព្រោះត្រូវយកចំណីត្រីពីទន្លេធម្មជាតិ និងបង្កអោយកើតមានបទល្មើសនេសាទស្បៃមុងថែមទៀត បញ្ហានេះប្រជាពល រដ្ឋយើងគួរតែបង្វែរទិសដៅចិញ្ចឹមត្រីផ្សេងៗវិញដែលច្បាប់មិនហាមឃាត់។ចំពោះសំណូមពររបស់ពួកគាត់សុំអោយបន្ធូរបន្ថយពន្យាលពេល ដើម្បីប្រមូលផលនោះ សមត្ថកិច្ចចំរុះនិងធ្វើរបាយការណ៍សុំយោ បល់ទៅថ្នាក់លើសំរេច រឿងនេះចំពោះផ្លូវច្បាប់វិញនោះ គឺមិនអនុញ្ញាតអោយចិញ្ចឹមត្រីឆ្តោរនោះឡើយ៕DSC07901 DSC07883