ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ ដឹកនាំ​កម្លាំងចម្រុះ​បង្ក្រាប​ទីតាំង​ស្ត្រី​រកស៊ី​ផ្លូវភេទ​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា​និង​ផ្ទះសំណាក់​

0

​កំពង់ធំៈ បង្ក្រាប​ផ្អើល​កក្រើក​ក្រុង​ស្ទឹងសែន ក៏ដូចជា​បោសសំអាត ទីតាំង​ជួញដូរ​ផ្លូវភេទ ជ្រក​ក្រោម​ស្លាក​ម៉ាស្សា​និង ផ្ទះសំណាក់ ដែល​បាន​ដឹកនាំ​ដោយ​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ធំ ព្រមទាំង​ព្រះរាជអាជ្ញា រង រួមសហការ​ជាមួយ​កម្លាំង​ប៉ូលិស និង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ស្ទឹងសែន ចុះ​ប្រតិបត្តិ​ការឆែកឆេរ​ចំនួន​៦ ទីតាំង ស្ថិតនៅ​ភូមិ​ដំរី​ជាន់ខ្លា សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។​
​យុទ្ធនា​ការឆែកឆេរ​ទីតាំង​ម៉ាស្សា បែប​បុរាណ និង​បែប​សម័យ ត្រូវបាន​ធ្វើឡើង​កាលពី​ល្ងាច​វេលា​ម៉ោង ៥.៣០​នាទី ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៥ ត្រូវបាន​ចុះ​ប្រតិបត្តិ​ការចុះ​ឆែក​នៅ​ទីតាំង​ទី​១ ឈ្មោះ ម៉ាស្សា​បាតដៃ​ទិ​ព្ទ ទី​២ ម៉ាស្សា​ស្រី​ណុ​ច ទី​៣​ម៉ាស្សា ទី​៤ ម៉ាស្សា​សេរី​សួរ​ស្តី ទី​៥ ម៉ាស្សា​សេរីភាព ទី​៦ ម៉ាស្សា​មេត្រីភាព ក្នុងចំណោម​ទីតាំង​ម៉ា​ស្សទាំង​៦ កន្លែង​សមត្ថកិច្ច​បាន​រួបរួម ស្ត្រី​ម៉ាស្សា​បាន​ចំនួន ៣០​នាក់ និង​ប្រុស​៣​នាក់ នាំយក​មកកាន់​ស្នងការ​នគ​បាល​ខេត្តកំពង់ធំ ដើម្បី​សួរនាំ តែ​ដោយឡែក​ទីតាំង​ម៉ាស្សា មេត្រីភាព សមត្ថកិច្ច​បាន​រកឃើញ​ស្រោម​អានា​ម័​យ ជាច្រើន និង​មាន​បៀរ ជាច្រើន​ប្រអប់ ក្នុងនោះ​មាន​ស្រោម​ដែល​ទើប​ធ្វើ​សកម្មភាព​ថ្មីៗ នៅ​រាយប៉ាយ​ក្នុង​បន្ទប់​ផងដែរ ។​
​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង បាន​ឲ្យ​ដឹងថា ចំពោះ​ម្ចាស់​និង​ស្ត្រី​ដែល​បាន​បំរើ​សេវាកម្ម​ម៉ាស្សា និង​ត្រូវបាន​នាំមក​សាកសួរ និង​ធ្វើ​កំណត់​ហេតុនេះ គឺ​គ្រាន់តែ​ជាការ​អប់រំ​ណែនាំ មិន​ឲ្យ​មានការ​ជួញដូរ​ផ្លូវភេទ ដោយ​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា​តែប៉ុណ្ណោះ រួមទាំង​ធ្វើ​កិច្ចសន្យា តែ​ចំណែក​ទីតាំង​ដែល​សមត្ថកិច្ច​រកឃើញ​នូវ​ភស្តុតាង និង​សកម្មភាព ការជួញដូរ​ផ្លូវភេទ​នោះ និង​ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចាត់ការ​តាម​និតិ​វិធី​នៃ​ច្បាប់​។​
​ក្នុងនោះ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹងសែន បាន​អប់អរសាទរ​យ៉ាងខ្លាំង ខណៈពេលដែល​សមត្ថកិច្ច​បាន ចុះបង្ក្រាប​ទីតាំង ម៉ាស្សា​វ៉ៃ​ស៊ិ​ច ដែល​បាន​បង្កប់​នៅក្នុង​ផ្ទះសំណាក់ មេត្រីភាព និង​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា កន្លងមក​ទីតាំង​នេះ​បាន​បើក សេវាកម្ម ជួញដូរ​ផ្លូវភេទ​ជា​យូរណាស់​មកហើយ តែ​ពុំ​ត្រូវបាន​បង្ក្រាប​ឡើយ ទើបតែ​ពេលនេះ​គឺជា​លើក​ទី​១ និង​សូម ឲ្យ​សមត្ថកិច្ច​បន្ត​បង្ក្រាប​ឲ្យ​អស់ កុំ​ឲ្យ​នៅ​សេសសល់​ក្នុង​ក្រុង​ស្ទឹងសែន​។​
​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា នេះ​ជា​ប្រតិបត្តិការ​មួយ​ដ៏​ធំ សម្រាប់​ការចុះ​ឆែកឆេរ ទីតាំង ម៉ាស្សា នៅក្នុង​ស្ទឹងសែន និង​បន្តធ្វើ​កិច្ចការ​ជា​បន្តបន្ទាប់ នៅតាម​បណ្តា​ស្រុក ក្រុង​បន្ថែម​ដើម្បី​លើកកម្ពស់​ស្មារតី​ទទួលខុសត្រូវ​របស់​អា​ជ្ញា​ធរ ។ ចំណែក​ឈ្មោះ ម្ចាស់​ទីតាំង និង​ឈ្មោះ​ស្ត្រី​រកស៊ី​ផ្លូវភេទ សមត្ថកិច្ច​បាន​កំពុងតែ​ស្រាវ ជ្រាវ​បន្តទៀត ដោយសារ​តែមាន​ទីតាំង​ខ្លះ​បានគេច​ខ្លួន​មុនពេល​សមត្ថកិច្ច​ទៅដល់​។​
ដោយ ប៊ុន រដ្ឋាs7s9 s4 s3 s2 d5 d1 d3 d4