គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ត្រាក់ទ័រ បង្ក​ស្នាមរបួស​តិចតួច​សំណាងល្អ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​

0

​កំពង់ធំ​=​នៅ​រសៀល​ថ្ងៃទី​២៥ ខែសីហា​វេលា​ម៉ោង​៤​និង​២៥​នាទី មាន​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច ក្បែរ​ផ្សារ​ថ្នល់​បែក ស្ថិតនៅ​ក្នុងភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​រវាង ម៉ូតូ​និង​ត្រាក់ទ័រ ដែល​ប្រជា​ពល​រដ្ន​ចាត់ទុកថា​ជា​Image27សំណាង​ក្នុង​១​ម៉ឺន​គ្រោះថ្នាក់​ក្នុង​ហេតុ​ការ​នេះ​ធ្វើអោយមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដល់ អ្នក​ដែល​រស់​នៅក្បែរនោះ​។​
​តាម​ប្រភព​ព​ត័​មាន​ពី​កន្លែងកើតហេតុ បានអោយដឹងថា ដំបូង​គេ​ឃើញ​ម៉ូតូ​ម៉ាក សង សេ​១២៥ ពណ៍​ខ្មៅ សេរី​២០០៨ មួយគ្រឿង ពាក់​ផ្លាកលេខ AL៩៨៨៧ បើកបរ​ដោយ​ស្ដ្រី​ម្នាក់​អាយុ ៣៨​ឆ្នាំ​រួម​ដំណើរ​ជាមួយ​កូនប្រុស​ម្នាក់​បើក​មកដល់​ចំនុចកើតហេតុ ក៏​ឈប់​ដើម្បី​ពាក់មួក​សុវត្ថិភាព ព្រោះ​ក្លាយ​ប៉ូលិស ផាក គាត់​ឈប់​នៅលើ​ចិញ្ចើមថ្នល់​កៅស៊ូ​មិនបាន​រក​កន្លែង​ឈប់​អោយមាន​សុវត្ថិភាព​នោះទេ ជួន​ពេលនោះ​ត្រា​ទ័​រ​បាន​បើក​មកដល់​ក្នុងទិសដៅ​ស្របគ្នា ពី​ជើង​ទៅ​ត្បូង​ក៏បាន​ប៉ះ​ផាល​ត្រា​ទ័​រ​ចំ​គូទ​ម៉ូតូ​ផ្នែក​ខាងក្រោយ ធ្វើអោយ​ទាំង​២​នាក់​ម៉ែ​និង​កូន​ដួល​ទៅរក​ខាង​ចិញ្ចើមថ្នល់ តែបើ​ដួល​មក​ខាង​ទ្រូង​ថ្នល់​វិញ​ម្លេះ​សម​ត្រា​ទ័​រ​កិ​ច​ស្លាប់​ជាមិនខាន​។​Image29

អ្នកបើក​ត្រាកទ័រ ឈ្មោះ សៀក អាយុ ៤០​ឆ្នាំ បាន​បើកបរ​ត្រាក់ទ័រ​ចេញពី​ភ្នំ​ដែក ខេត្តព្រះវិហារ ឆ្ពោះ​ទៅផ្ទះ​នៅក្នុង​ភូមិ ខ្វែក ឃុំ កំពង់ថ្ម ស្រុក​សន្ទុក ខេត្តកំពង់ធំ ចំណែក​អ្នកបើកបរ​ម៉ូតូ ឈ្មោះ​ហេង វៀត អាយុ ៣៨​ឆ្នាំ និង​កូន​ឈ្មោះ សួរ​ឋិត អាយុ ៨​ឆ្នាំ រស់នៅ​ភូមិ តា​រាម ឃុំ ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដោយ​ម្ដាយ​របួស​ក្បាល និង​កូន រលាត​ជើង ខាងឈ្វេង​តិចតួច ក្រោយមក សមត្ថកិច្ច​មក​ធ្វើការ​វាស់វែង ធ្វើ​កំណត់ហេតុ ដោយ​ម្ចាស់​នៃ​ភាគី​ទាំងសងខាង ព្រម​សំរួល​គ្នា​ដើម្បី​បញ្ចប់រឿង ៕​ប៊ុន រិទ្ធី​Image26Image31Image28