រថយន្តដឹកឈើក្រញូងមួយគ្រឿងត្រូវបានកម្លាំងនគរបាលវរះសេនាតូចការពារព្រំដែនលេខ៩០៥ ចាប់បង្ក្រាប ឧត្តរមានជ័យ កាលពីវេលាម៉ោង៨និង២០យប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥

0

ឧត្តមានជ័យ៖ កម្លាំងនគរបាលវរះសេនាតូចការពារព្រំដែន លេខ៩០៥ បានចាប់បង្ក្រាបរថយន្តដឹកឈើក្រញូងមួយគ្រឿង ដោយមានការដឹកនាំចុះបង្ក្រាបផ្ទាល់ពីលោកវរសេនីយ៍ទោសុំ សារឿន មេបញ្ជាការនគរបាលវរះសេនាតូចការពារព្រំដែនគោកលេខ៩០៥។លោកវរIMG_7620សេនីយ៍ទោសុំ សារឿនមេបញ្ជាការវរះសេនាតូចការពារព្រំដែនលេខ៩០៥ បានអោយដឹងថា បានចុះចាប់បង្ក្រាបបទល្មើសឆ្លងដែន ចាប់ឃាត់ខ្លួនមនុស្សបានចំនួន៦នាក់និងឈើក្រញូងចំនួន១៨ដុំ នៅចំណុចជើងភ្នំដងរែកស្ថិតនៅក្នុងភូមិចារថ្មី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។លោកវរសេនីយ៍ទោសុំ សារឿនមេបញ្ជាការវរះសេនាតូចការពារព្រំដែនលេខ៩០៥ បានបន្តអោយដឹងទៀតថា មនុស្ស៦នាក់និងវត្ថុតាងឈើក្រញូងចំនួន១៨ដុំត្រូវបានបញ្ជូនទៅស្នងការនគរបាលខេត្តឧត្តរមានជ័យ ទាំងយប់ដើម្បីរក្សាទុក ចាត់ការទៅតាមនិតិវិធីច្បាប់៕ទាក់ទឹនទៅនិងប្រជាពលរដ្ឋចំនួន៦នាក់ ដែលដឹកឈើក្រញូងតាមរថយន្តហើយត្រូវសមត្ថកិច្ចនគរបាលការពារព្រំដែនលេខ៩០៥ ចាប់ឃាត់ខ្លួនបញ្ជូនទៅស្នងការនគរបាលខេត្តនោះ. បាននិយាយថា ដែលពួកគេឡើងទៅកាប់ឈើក្រញូងក្នុងទឹកដីថៃបាននោះ ដោយបង់លុយអោយទៅទាហានសឹករងស្រុកត្រពាំងប្រាសាទក្នុងម្នាក់២០មឺុនរៀលទើបឡើងទៅកាប់ឈើក្រញូងក្នុងដីថៃបាន បើមិនបង់ទេនោះមិនអាចឡើងទៅកាប់ឈើក្រញូងបាននោះទេ។ទាក់ទិនទៅនិងករណីប្រជាពលរដ្ឋឡើងទៅកាប់ឈើក្រញូងតាមច្រកអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កម្ពុជាថ្មីបានទាក់ទងលោកស៊ុន បូរ៉ាន់ មេបញ្ជាIMG_7631ការសឹករងស្រុកត្រពាំងប្រាសាទ តាមទូរស័ព្ទកាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ បានអោយដឹងថា លោកមិនដែលបានយកលុយពីប្រជាពលរដ្ឋដែលឡើងទៅកាប់ឈើក្រញូងក្នុងទឹកដីនោះទេ.បើកូនចៅរបស់លោកជាអ្នកយកលុយនោះមិនដឹងទេ ចំណែករូបលោកពិតជាមិនបានយកលុយពីប្រជាពលរដ្ឋឡើងទៅកាប់ឈើក្រញូងនោះ មែន នេះជាសម្តីរបស់លោកស៊ុន បូរ៉ាន់ មេបញ្ជាការសឹករងស្រុក។ការលួចឆ្លងដែនទៅកាប់ឈើក្រញូងក្នុងទឹកដីថៃនោះ ត្រូវគេដឹកជាទូទៅថា សុទ្ធតែពាក់ពន័្ធទៅនិងរឿងពុករលួយ. ទទួលលាភសក្ការពីប្រជាពលរដ្ឋឆ្លងដែនក្នុងម្នាក់ៗមិនក្រោមពីម្ភៃមុឺនរៀលទេ ទើបអាចលួចឆ្លងដែនទៅកាប់ឈើក្រញូងក្នុងទឹកដីថៃបាន៕ហើយសូមបញ្ជាក់ថា នៅពេលបច្ចុប្បន្ន កន្លងមកនេះចំពោះសាកសពប្រជាពលរដ្ឋខែ្មរដែលលួចឆ្លងដែនទៅកាប់ឈើក្រញូងក្នុងទឹកដីថៃ ហើយត្រូវទាហានថៃបាញ់ស្លាប់ គឺក្រុមសមត្ថកិច្ចមិនអនុញ្ញាតឲ្យនាំចូលតាមច្រកអន្តរជាតិនោះទេ. សូម្បីតែនាំចូលនៅតាមបន្ទាត់ព្រំដែនក៏ដោយ. ពីព្រោះមិនចង់ឲ្យ បែកធ្លាយដល់អ្នកព័ត៍មាន. និងរឿងបណ្តែតបណ្តោយឲ្យប្រជាពលរដ្ឋលួចនាំគ្នាឆ្លងដែនខុសច្បាប់ ហើយច្រើនតែទាហានថៃដុតសពចោលកណ្តាលព្រៃភ្នំដងរែក៕IMG_7630 IMG_7620