ចុះ​អនុវត្ត​ដីការ ចាប់ខ្លួន​ជនសង្ស័យ មិត្ត​ភ័ក្តិ​ជនសង្ស័យ​ឃើញ​យក​បំពង់​ដែក​ទីប​​ជ្រុង​ដេញ​វាយ​ប្រជា​ការពារ​និង​ប៉ូលីស​

យុវជន​ម្នាក់​ត្រូវបាន សមត្ថកិច្ច នគរបាល​ប៉ុស្តិ និង​កម្លាំង​ប្រជា​ការពារ ចាប់​យក​មក​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង បន្ទាប់​យុវជន​រូប​នេះ បាន​យក​បំពង់​ដែក ទីប​ជ្រុង​ដេញ​វាយ​ប៉ូលីស និង​ប្រជា​ការពារ ក្នុងពេល​ដែល​ចុះ​អនុវត្ត​ដីការ ចាប់ខ្លួន​ជនសង្ស័យ ដែល​ជា​មិត្ត​ភ័ក្តិ របស់​ខ្លួន​តាម​ដី ការ

របស់​តុលាកា​ខេត្ត​កំពង់ឆ្នាំង  ។
​យុវជន​ទំនើង ដែល​ដេញ​វាយ​ប៉ូលីស​នេះ មានឈ្មោះ កន វាសនា អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។
​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង បានអោយដឹងថា នៅ​មុនពេល​កើតហេតុ សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍ និង​កំលាំង​ប្រជា​ការពារ រួម​និង​កលាំង​ប៉ូលីស​ក្រុង​កំពង់ឆ្នាំង បាន​ចុះ​ចាប់​ជន សង្ស័យ​ម្នាក់​ឈ្មោះ សុខ ភា​រិន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ  តាម​ដីកា​បង្គាប់​របស់​តុលាការ​ខេត្ត​កំពង់ឆ្នាំង ពី​បទ​ហឹង្សា​ដោយ​ចេតនា ដែល​បាន​ប្រព្រឹត្ត​ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១១ ។
​ក្រោពី​ចាប់​ជនសង្ស័យ​តាម​ដីកា​នេះ​បាន​ហើយ ស្រាប់តែ​ឈ្មោះ កន វាសនា ឃើញ សមត្ថកិច្ច ចាប់​មិត្ត​ភ័ក្តិ​ដូចនេះ ក៏​ដើរ​ចេញ​ទៅ​មួយ​សន្ទុះ ក្រោយមក ក៏​ត្រឡប់មកវិញ​ដោយ​មាន​កាន់​ដែក​ជ្រុង​ប្រវែង​ជិត​មួយ​ម៉ែត្រ រត់​ដេញ​វាយ​កំលាំង​ប្រជា​ការពារ​និង​ប៉ូលីស ក្នុង​ពេលនោះ​កម្លាំង​ប៉ូលីស​បាន​ហៅ កម្លាំង​បន្ថែម ព័ទ្ធ​ចាប់​ជន​ទំនើង​នេះ​តែម្តង យក​មក​សាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ច្បាប់ ៕ 

DSC00552 (1) DSC00548