បុរស់​ម្នាក់​ជិះ​ម៉ូតូ​ពេលយប់​ត្រូវ​រថយន្ត​ជិះ​បញ្ច្រាសទិស​បុក​បាក់​ភ្លៅ​ខាងឆ្វេង​ខ្ទេច​

0

​​ខេត្តបន្ទាយមានជ័យ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​កាមរី​មួយគ្រឿង​បើក​ច្រាសទិស​បាន​ទៅបុក​និង​ម៉ូតូ​ស្មាស់​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ចាក់​ភ្លៅ​ឆ្វេង​ខ្ទេច​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា ជប៉ុន​ស្រុក​មង្គល​បូរី​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​២៦​ខែសីហា​ឆ្នាំ​២០១៥​នៅត្រង់ចំណុច​ខាងកើត​រង្វង់​មូល​ដៃ​នរាយ​នៅមុខ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ក្នុងភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរិ​សោភ័ណ ខេត្តបន្ទាយមានជ័យ​។​image (2)លោក​វ​រះ​សេនីយ៍​ត្រី​សន​គឹម​សួ​គ៍​នាយ​ការ​រិ​យា​ល័យ​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​មានឈ្មោះ ណុប ប្រុស​អាយុ​៤៥​ឆ្នាំ​រស់នៅ​ភូមិ​គៀប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​លោក​សួ​គ៍​បាន​និយាយ​បន្តថា​មុនពេល​កើតហេតុ​បើតាម​ប្រជាពលរដ្ឋ​បានឃើញ​ហេតុការណ៍​នោះ​និយាយថា​នៅ​ម៉ោង​ជិត​២​រំលង​អា​ធ្រា​ត្រ​នោះ​មាន​រថយន្ត​ម៉ាក​កាមរី​ព៌​ណ​ស្ក​ពាក់​ស្លាក​លេខ imageបន្ទាយមានជ័យ ២A៤៧៩៤​ជិះ​ចេញពី​ចំណុច​ពី​ផ្លូវ​វេទិការ​ឡើងទៅ​លើ​ពី​កើ​តទៅ​លិច​លុះ​បើក​មកដល់​ចំណុច​រង្វង់​មូល​ដៃ​នរាយ​ក៏​បើក​វាង​ច្រាសទិស​ត្រឡប់មក​កើត​រង្វង់​មូល​វិញ​ស្របពេលនោះ​ក៍មាន​ម៉ូតូ​ម៉ាក​ស្មាស់​មួយគ្រឿង​ព៌​ណ ស បូក​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ ១K២៨១៦​ជិះ​ចេញ​បើក​ចេញពី​ចំណុច​ផ្លូវភ្លោះ​ពី​កើ​តទៅ​លិច​លុះ​បើក​មក​ជិត​ដល់​ជិត​ចំណុចរ​វ្វង់​មូល​ដៃ​នរាយ​ក៏ត្រូវ​រថ​យ្ត​កាមរី​នោះ​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​ភ្លៅ​ឆ្វេង​ខ្ទេច​ត្រូវបាន​ប្រជា​ពល​រ្ឋ​នៅ​ទីនោះ​ជួយ​ដឹកជញ្ជូន​ទៅកាន់​image (1)មន្ទីរពេទ្យ​ដើម្បី​ជួយ​ធ្វើការ​សង្គ្រោះ​ជី​វិត្ត​ចំណែក​ម៉ូតូ​ខ្ទេច​។​ក្រោយពី​កើតហេតុ​ហើយ​រថយន្ត​បើក​គេច​បាត់​ហើយ​បាន​ធ្លាក់​ស្លាក​លេខ​នៅ​កន្លែងកើតហេតុ​។​ម៉ូតូ​ត្រូវបាន​នគ​បាល​ចរាចរណ៍​ដឹក​យកទៅ​ស្នងការ​ដើម្បី​រងចាំ​ការដោះស្រាយ​នៅ​ថ្ងៃគ្រោយ​ចំណែក​រថយន្ត​នគ​បាល​កំពុង​ស្វែងរក​តាម​ចាប់​ព្រោះ​បានដឹង​ស្លាក​លេខ​ហើយ​៕