នៅ​ឆ្នាំ​២០២៤​រដ្ឋបាល​ជលផល​និង​បង្កើន​ត្រី​អោយបាន​១៥០​ម៉ឺន​តោន​ ​សំរាប់​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​

0


​ខេត្តកំពង់ឆ្នាំង​៖ « នៅ​ឆ្នាំ​២០២៤​រដ្ឋបាល​ជលផល​និង​បង្កើន​ត្រី​អោយបាន​១៥០​ម៉ឺន​តោន​
​សំរាប់​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា » លោក​បណ្ឌិត ហាវ វិសិដ្ឋ អនុប្រធាននាយកដ្ឋាន​រដ្ឋបាល​ជលផល បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​លេង​ត្រី​មេ​ពូជ​ធំៗ ចំនួន​១០០ គីឡូក្រាមនៅក្នុង​បឹង​ជម្រក​ត្រី ចាន់​គៀក ក្នុងភូមិ​ក្រឡាញ់ ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំង​២០១៥​។​លោក​បណ្ឌិត ហាវ វិសិដ្ឋ បាន​និយាយ​អោយដឹងទៀតថា​៖ តាម​ការវាយតម្លៃ​រប​ស់​អន្តរជាតិ ប្រទេស​កម្ពុជា​បានជា​ប់​ចំណាត់ថ្នាក់​លេខ​៤ ជា​ប្រទេស​ដែល​សំបូរ​ត្រី​ទឹកសាប បន្ទាប់ពី​ប្រទេស​ចិន​លេខ​១ ឥណ្ឌា​លេខ​២ បង់​ក្លា​ដេ​សលេខ​៣ និង​ប្រទេស​កម្ពុជា​យើង​ជាប់​លេខ​៤​។​DSC07975
​ ​ឆ្លើយតប​ជាមួយ​ចំណាត់ថ្នាក់​ខាងលើនេះ និង​ដើម្បី​ឆ្លើយតប​នូវ​សេចក្តីត្រូវការ​របស់​ប្រ ជា​ពលរដ្ឋ​នៅតាម​មូលដ្ឋាន អគ្គនាយកដ្ឋាន​រដ្ឋបាល​ជលផល បានដាក់​ចេញ​ផែនការ​បង្កើន​
​ផល​ត្រី​ពី​ពេលនេះ ដល់​ឆ្នាំ​២០២៤​អោយបាន​ត្រី​ចំនួន ១៥០​ម៉ឺន​តោន​។​ក្នុងនោះ​បង្កើន​ត្រី​តាម​
​ទន្លេ បឹង​ធម្មជាតិ ក្នុង​កិច្ចការពារ​តំបន់​អភិរក្ស​ពូជ​ត្រី​អោយបាន ៦០០​ពាន់​តោន បង្កើន​ត្រី​តាម​
​ការចិញ្ចឹម​តាម​ស្រះ​វាលស្រែ​អោយបាន ១១០​ពាន់​តោន និង​ចិញ្ចឹម​ត្រី​តាម​វារីវប្បកម្ម​អោយ​DSC07968
​បាន ៧៤០​ពាន់​តោន​។​ដើម្បី​សំរេចបាន​គោលបំណង​នៃ​ផែនការ​ខាងលើ ខ​ណ្ឌ័​រដ្ឋបាល​ជលផល សហគម​នេសាទ ត្រូវខិតខំ​ការពារ​និង​ទប់ស្កាត់​អោយបាន​រាល់​បទល្មើស កុំអោយ​កើត​
​មាននៅ​ក្នុង​បឹងបួរ ព្រែក​ទន្លេ ដែលជា​តំបន់​អភិរក្ស​ពូជ​ត្រី​។​DSC07958
​ ​លោកជំទាវ កែ ច័ន្ទ​មុនី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង ដែល​បាន​ចូលរួម​ជា​អធិបតី​
​ក្នុង​ពិធី​លែង​មេត្រី​ពូជ ពេលនេះ​បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ថា​៖​លោកជំទាវ​មាន​មោទនៈ​ភា ព​ណាស់​នៅពេល​ដឹងថា​ប្រទេស​កម្ពុជា​យើង​ត្រូវបាន​អន្តរជាតិ​អោយ​ចំណាត់ថ្នាក់​លេខ​៤ ជា​ប្រទេស​សំបូរ​ត្រី​ទឹកសាប ដែល​នេះ​ក៏ដោយ​សារ​ប្រមុខ​រាជរដ្ឋាភិបាល​យើង​មាន​គោ​លន​យោ​
​បាយ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ក្នុង​វិស័យ​ជលផល ដូចជា​ការរំសាយ​ឡូត៍​នេសាទ​ដើម្បី​រាស្ត្រ​ជាដើម​។​
​លោកជំទាវ​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ និង​សហគម​នេសាទ​ក្នុង​មូលដ្ឋាន​ថា​៖​សូម​រួមគ្នា​រក្សា​
​ការពារ​អោយបាន​នូវ​មេ​ពូជ​ត្រី​ដែល​បាន​លែង​ក្នុង​ពេលនេះ ក្នុង​បឹង​ជម្រក​ត្រី​អោយបាន​គង់វង្ស​DSC07952
​អោយ​មេ​ពូជ​ត្រី​បាន​ពង​កូ​ង​និង​រីក​ធំធាត់​ល្អ និង​ត្រូវ​ណែនាំ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឧបករណ៍​នេ សាទ​តាមច្បាប់​ជលផល​កំណត់ ដោយ​ត្រូវ​ទប់ស្កាត់​អោយបាន​បទល្មើស​ក្នុង​បឹង​ជម្រក​ត្រី​។​
​ ​លោក សោម ភិ​រុណ នាយខ​ណ្ឌ័​រដ្ឋ​បាន​ជលផល​កំពង់ឆ្នាំង​បានអោយដឹងថា​៖​ការលែង​ត្រី​មេ​ពូជ​ធំៗ​ក្នុង​បឹង​ជម្រក​ត្រី​ចាន់​គៀក​ក្នុង​ពេលនេះ​មាន​ចំនួន​១០០​គីឡូ ដែលមាន​ត្រី​៣​ប្រ​ភេ​
​ទ គឺ​ត្រី​អណ្តែង ត្រី​រ៉ស់ និង​ត្រី​ក្រាញ់ ដែលជា​ការជួយឧបត្ថម្ភ​ពី​គម្រោង​សហគម​អឺរ៉ុប​។ ដោយ​
​ឡែក​នៅ​ថ្ងៃទី​២៦ ខែសីហា​នេះ ខ​ណ្ឌ័​រដ្ឋបាល​ជលផល និង​លែង​មេ​ពូជ​ត្រី​ដូចគ្នានេះ​ក្នុង​បឹង​ខ្នារ ជា​បឹង​ជម្រក​ត្រី នៅ​ភូមិ​ក្រោយ​វត្ត ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ជា​បន្តទៀត​៕