​អ្នក​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន​៣​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន និង​ដកហូត​ ​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​១៥​កញ្ចប់​

0

​ខេត្តកំពង់ឆ្នាំង​៖​ថ្នាំញៀន​ម៉ា​ទឹក​ក​ចំនួន​១៥​កញ្ចប់ រួមជាមួយ​អ្នក​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំ​ញៀ​ន​៣​នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ក្រុង និង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ឡោមព័ទ្ធ​ចាប់ខ្លួនបាន ក្រោម​កិច្ចសហការ​សម្របសម្រួល​ពី​លោក​និង​លោកស្រី ព្រះរាជអាជ្ញារង​សាលាដំបូង ខេត្ត​២​រូប​។​ករណី​បង្ក្រាប​គ្រឿងញៀន​នេះ​បាន​ធ្វើឡើង នៅ​ម៉ោង​១០​និង​១៥​នាទី នៅ​តូប​កាត់សក់​មួយកន្លែង​ក្នុងភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​
​ ​មន្ត្រី​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានអោយដឹងថា​៖​ករណី​
​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ ដឹកនាំ​ដោយ​លោក ជុន ថា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្ត និង​ដោយមាន​កា​រស​ម្រ​ម​សម្រួល​សហការ របស់លោក ឡង ស៊ីថា និង​លោកស្រី សាន ធីតា​
​ព្រះរាជអាជ្ញារង​មក​ថ្មី អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​។​P1130685
​ ​ជនសង្ស័យ​ដែល​ចាប់ខ្លួនបាន ១.​ឈ្មោះ យ៉ង់ សុ​ភ័​ក្ត អាយុ​១៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង រូ​គេ​ជា​អ្នកជិះ​កង់​ដើរ​ចែកចាយ​ថ្នាំញៀន ដែល​សមត្ថកិច្ច​ដកហូត​បាន​មាន​ថ្នាំញៀន​ចំនួន​១៥​កញ្ចប់ ២.​ឈ្មោះ ចេង សុផល អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ផ្សារលើ មុខរបរ​ជាងកាត់សក់ ជា​អ្នកប្រើប្រាស់​ថ្នាំញៀន សមត្ថកិច្ច​រកឃើញ​សំភារៈ​ជក់​ថ្នាំញៀន​មួយ​ចំ​
​នួន នៅក្នុង​តូប​កាត់សក់​របស់គេ ៣.​ឈ្មោះ សន ពិសិដ្ឋ អាយុ​៣០​ឆ្នាំ មុខរបរ​ជាង​អគ្គីសនី រស់នៅ​ភូមិ​ទី​១ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង សមត្ថកិច្ច​ចាប់ខ្លួនបាន​នៅ​បេន​រ៉ឺម៉ក​ដើម​ស្រល់​ផ្សារលើ នៅពេល​គេ​ទូរស័ព្ទ​សុំ​ទិញ​ថ្នាំញៀន​ពី​ឈ្មោះ យ៉ង់ សុ​ភ័​ក្ត​។​ចំណែក​វត្ថុតាង​ដែល​សម ត្ថ​កិច្ច​រឹបអូស​បាន​មាន ថ្នាំញៀន​ម៉ា​ទឹក​ក​១៥​កញ្ចប់ ម៉ូតូ​១​គ្រឿង កង់​១​គ្រឿង សំភារៈ​បំរើអោយ​ការជក់​គ្រឿងញៀន​មួយចំនួន និង​ទូរស័ព្ទដៃ​មួយចំនួន​ផងដែរ​។​
​ ​ជនសង្ស័យ​ទាំង​៣​នាក់ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​កា​រិ​យា​ល័យ​នគរបាល​ប្រឆាំង​គ្រឿ​
​ង​ញៀន​ខេត្ត កសាង​សំណុំរឿង តាម​និតិ​វិធី បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​
​បន្ត ដោយ​ធ្វើការ​ចោទប្រកាន់ ជុំនំ​ជុំ​រះ និង​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕P1130702DSC08075DSC08082P1130702

​ ​ ​