កំលាំង​អាវុធហត្ថ​ស្រុក​ខេត្ត​ចុះ​ល្បាត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជក់​បាន​២​នាក់​និង​ចែកចាយ​បាន​ម្នាក់​និង​ថ្នាំ​មួយថង់​តូច​

0

​ខេត្តបន្ទាយមានជ័យ​ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​បាន​ចុះ​សហការ​ជាមួយ​ស្នាក់ការ​សន្តិសុខ​៦៦៦​ប្រចាំការ​នៅ​ភ្នំ​លៀប​ចំនួន​៥​នាក់​ដឹកនាំ​ដោយ​លោក​វរ​:​សេនីយ៍ ស៊ិន​រ៉ាស៊ី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​បានចេញ​ល្បាត​នៅ​ចំណុច​ភូមិ​ភ្នំ​លៀប ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅវេលា​ម៉ោង​១១​និ​20​នាទី​យប់​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៥​បាន​ជួប​យុវជន​២​នាក់​កំពុង​ប្រើប្រាស់​គ្រឿងញៀន​កំលាំង​អាវុធហត្ថ​បានធ្វើការ​ឃាត់ខ្លួន​យកមក​មូលដ្ឋាន​អាវុធហត្ថ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ​។​image (1)លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឨ​បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​១​មានឈ្មោះ ញ៉ែម ព្រឿង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ ភ្នំ​លៀប​លិច ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​២​មានឈ្មោះ វឿន នូវ ភេទ ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​លៀប​កើត ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​។​លោក​ឨ​បូ​រិន្ទ​បាន​និយាយ​បន្តទៀតថា​ក្រោយពី​ធ្វើការ​សាកសួរ​រួចមក​ទើប​សមត្ថកិច្ច​ឈានដល់​ឃាត់ខ្លួន​ជនimageសង្ស័យ​ម្នាក់ទៀត​ឈ្មោះ សល់​ចេក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៥​ជា​អ្នក​ចែកចាយ​គ្រឿងញៀន ព្រមទាំង​ដកហូត​វត្ថុតាង​រួមមាន​១​ខេ​ទឹកកក​១​ថង់​តូច​២​ប្រាក់​ខ្មែរ ៤៨០០០​រៀល​៣​ប្រាក់​ដុល្លា​២​ដុល្លា​៤​ទូរស័ព្ទដៃ​៣​គ្រឿង​៥​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥​ពណ៍​ខ្មៅ ស្លាក​លេខ បន្ទាយមានជ័យ ១A ៨៨០២​។​លោក​ឨ​បូ​រិន្ទ​បាន​បន្តទៀតថា​ជនសង្ស័យ​ទាំង​3​នាក់​និង​វត្ថុតាង​កំលាំង​អាវុធហត្ថ​ខេត្ត​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕