ក្រុមយុវជនញៀនថ្នាំចំនួន១៣នាក់និងម៉ូតូ៧គ្រឿងរថយន្តមួយគ្រឿងនិងថ្នាំមួយចំនួនត្រូវបាននគបាលបង្ក្រាបនៅក្រុងសិរីសោភ័ណ

0

ខេត្តបន្ទាយមានជ័យ៖ ក្រុមយុវជនញៀនថ្នាំចំនួន១៣នាក់ត្រូងបានកំលាំងនគបាលក្រុងសិរីសោភ័ណសហការណ៍ជាមួយកំលាំងនគបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យចុះធ្វើការបង្ក្រាបនិងបញ្ជូនមកស្នងការដើម្បីសាកសួរ។យុវជនញៀនថ្នាំទាំង១៣នាក់imageនេះឃាត់ខ្លួនបាននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥នៅចំណុចរ៉ារទេះភ្លើងក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។លោកឧត្តមសេនីយ៍ត្រីអាត់ខែម ស្នងការនគបាលខេត្តបន្ទាយមានជ័យបាននិយាយឲ្យដឹងថាមុនឈានដល់ឃាត់ខ្លួនយុវជនជក់ថ្នាំទាំង១៣នាក់នេះបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនិងនគរបាលប៉ុស្តិ៍អូរអំបិល ក្រុងសិរីសោភ័ណបានសហការជាមួយនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត បានចុះបង្ក្រាបនិងចាប់ខ្លួន មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន១៣នាក់ នៅចំណុចរ៉ារថភ្លើង ភូមិសែសិន សង្កាត់អូរអំបិល ប្រតិបត្តិការបង្ក្រាបមុខសញ្ញាគ្រឿងញៀននេះ កម្លាំងនគរបាល ក៏បានដកហូតម៉ូតូបាន៧គ្រឿង រថយន្តមួយគ្រឿង និងថ្នាំញៀនមួយចំនួនផងដែរ។លោកអាត់ខែមបាននិយាយបន្តទៀតថាយុវជនជក់គ្រឿងញៀនទាំង១៣នាក់នេះត្រូវកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់។លោកបញ្ជាក់បន្តទៀតថានៅម្តុំមុខរ៉ារទេះភ្លើងជាសំបុកអ្នកលក់និងអ្នកជក់ថ្នាំញៀនយ៉ាងសកម្មលោកនិងដាក់កំលាំងសើបអង្កេតនិងតាមចាប់អ្នកលក់គ្រឿងញៀននិងអ្នកជក់ឲ្យទាល់តែអស់នៅថ្ងៃខាងមុខនេះ៕image