ព្រះរាជអាជ្ញាប្រមានដកសិទ្ធិជានគរបាលយុត្តិធម៌បើមន្រ្តីនគរបាលយុត្តិធម៌ណាមិនរាយការណ៍នូវបទល្មើសព្រហ្មទណ្ឌនិងឃាត់ខ្លួនជនសង្ស័យ

0

ខេត្តបន្ទាយមានជ័យ៖ នៅល្ងាចថ្ងៃទី២៦ខែសីហាឆ្នាំ២០១៥នៅសាលប្រជុំសាលាដំបូងខេត្តបន្ទាយមានជ័យ​បានបើកកិច្ចប្រជុំដើម្បីរកដំណោះស្រាយរាល់បញ្ហាប្រឈមជាមួយមន្ត្រីនគបាលយុត្តិធម៍និងព្រះរាជអាជ្ញានិងប្រធានសាលាដំបូងខេត្ត។វិធីនេះមានការចូលរួមimage (2)លោកជឺសុខប្រធានតុលាខេត្តបន្ទាយមានជ័យ លោកផាន់វណ្ណរ័ត្នព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកស្នងការរងនិងមន្ត្រីនគបាលយុត្តិធម៍ជាច្រើននាក់ទៀត។ថ្លែងក្នុងកិច្ចប្រជុំនោះលោកផាន់វណ្ណរ័ត្នបានធ្វើការប្រមានដល់មន្រីនគរបាលយុត្តិធម៌លោកនិងដកសិទ្ធិជានគរបាលយុត្តិធម៌បើសិនកើតឡើងនូវបទល្មើសណាមួយរឺបង្រ្កាបហើយថែមទាំងចាប់ឃាត់ខ្លួនជនសង្ស័យមិនបានរាយការណ៍ដល់អង្គភាពអយ្យការដែលមានព្រះរាជអាជ្ញានិងព្រះរាជអាជ្ញារងដឹងជាមុននោះ។ការប្រមានដកសិទ្ធិជានគរបាលយុត្តិធម៌ពីសំណាក់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យបែបនេះបន្ទាប់ពីមានការខ្វែងគំនិតគ្នាបន្តិចបន្តួចក្នុងការរាយការណ៍របស់មន្រ្តីនគរបាលយុត្តិធម៌នៅក្នុងអង្គភាពនីមួយៗមិនបានរាយការណ៍ឲ្យទាន់ពេលវេលានោះ។ការប្រមានរបស់លោកព្រះរាជអាជ្ញាដកសិទ្ធិជានគរបាលយុត្តិធម៌គឺត្រូវបានលោកលើកឡើងថាគឺដើម្បីកុំឱ្យមន្រ្តីនគរបាលអនុវត្តខុសតាមនីតិវិធីច្បាប់ហើយក៏ដើម្បីបញ្ចៀសបញ្ហាប្រឈម ទៅនឹងផ្លូវច្បាប់ផងដែរ។លោកបានបន្តថាប្រសិនបើមន្រ្តីនគរបាលយុត្តិធម៌ចុះទៅបង្រ្កាបនិងចាប់ឃាត់ខ្លួនជនសង្ស័យមិនបានរាយការណ៍មកព្រះរាជអាជ្ញារឺព្រះរាជអាជ្ញារងឱ្យដឹងជាមុន ហើយនៅពេលកើតមានបញ្ហាអ្វីមួយអស់លោកជាមន្រ្តីនគរបាលយុត្តិធម៌ត្រូវគេប្តឹងនៅពេលនោះហើយមន្រ្តីនគរបាលយុត្តិធម៌និងអាចបញ្ហាប្រឈមខ្លាំងចំពោះមុខច្បាប់។លោកបានលើកឡើងទៀតថាតាមនីតិវិធីនៃច្បាប់ ព្រះរាជអាជ្ញារឺព្រះរាជអាជ្ញារង មានតួនាទីជាអ្នកដឹកនាំ និងសម្របសម្រួលរាល់ការបង្រ្កាបបទល្មើស និងមានសិទ្ធិឱ្យឃាត់ខ្លួនជនសង្ស័យដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ដូច្នេះលោកស្នើសុំ ឱ្យមន្រ្តីនគរបាលយុត្តិធម៌ត្រូវតែសហការជាមួយព្រះរាជអាជ្ញារឺព្រះរាជអាជ្ញារងទទួលខុសត្រូវតាមស្រុកនីមួយៗឱ្យបានល្អប្រសើរឡើង។ក្នុងកិច្ចប្រជុំដោះស្រាយបញ្ហាប្រឈមនោះដែរលោកជឺសុខ​ ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំណុចទៀតទៅលើការបញ្ជូនដីការបស់មន្រ្តីនគរបាលយុត្តិធម៌ទៅដល់ជនជាប់ចោទរឺជនដើមចោទ មានការយឺតយ៉ាវ ហើយបញ្ហានេះ ត្រូវបាន លោកលើកឡើងថាវាបង្កឲ្យប៉ះពាល់ដល់តុលាការទៅលើការងារបើកសវការ ពីព្រោះជនជាប់ចោទ និងជនដើមចោទមិនបានដឹងហើយមិនបានចូលរួម។​កិច្ចប្រជុំខាងលើនោះដែរត្រូវគេមើលឃើញថាបានលើកឡើងពីបញ្ហាប្រឈមមានចំនួន២ចំណុចប៉ុណ្ណោះ គឺបញ្ហាការបញ្ជូននិងអនុវត្តដីកា និងការងាររបបរាយការណ៍ ។ប៉ុន្តែបញ្ហាប្រឈមទាំង២នេះ ក៏មានការជជែកគ្នារវាងលោកស្នងការរង ,លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ជាមួយនិងលោកព្រះរាជអាជ្ញា និងប្រធានសាលាដំបូងខេត្ត ហើយក៏បានឯកភាពគ្នារកវិធីដោះស្រាយបញ្ហាប្រឈមទាំង២នេះ ក្នុងគោលដៅដើម្បីពង្រឹងជម្រុញការងារនេះឱ្យមានប្រសិទ្ធភាពផងដែរ៕image (3)