​ក្រុមចោរ​ប្រដាប់អាវុធ​វៀតណាម​មួយក្រុម​មួយ​យប់​លួច​កាណូត​១​គ្រឿង​និង​ម៉ាស៊ីន​៥​គ្រឿង​សមត្ថ​ ​កិច្ច​ចំរុះ​រកឃើញ​តែ​សំភារៈ​និង​គ្រាប់កាំភ្លើង​អាកា​៤​បង់ ឯ​ក្រុមចោរ​រត់គេចខ្លួន​អស់​

0

​ខេត្តកំពង់ឆ្នាំង​៖​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ថ្នល់​តា​សែង​តាម​ដង​ទន្លេ ក្នុង​១​យប់​ថ្ងៃទី​២៦ ខែសីហា បាន​បាត់​កាណូត​បា​ឡា​១​គ្រឿង និង​ម៉ាស៊ីន​កាណូត​៥​គ្រឿង នៅ​ព្រឹក​ឡើង​ថ្ងៃទី​២៧ ខែសីហា ពួកគាត់​មាន​គ្នា​៣​នាក់​តាមរក​ឃើញ​ចោរ​ជនជាតិ​វៀតណាម​១​ក្រុម​គ្នា​៥​នាក់ នៅក្នុង​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង កំពុង​រើរុះ​បំបែក​ម៉ាស៊ីន​កាណូត​យក​លក់ ពេល​គាត់​ប្តឹង សមត្ថកិច្ច​ចំរុះ​ទៅ​ចាប់​បានតែ​សំភារៈ​មកវិញ និង​បង់​កាំភ្លើង​អាកា​៤​បង់ និង​គ្រាប់​អាកា​៨៦​គ្រាប់ ពួក​ក្រុមចោរ​ដឹងខ្លួន​បាន​រត់គេច​បាត់អស់​។​DSC08117
​ ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​ឱ្យដឹងថា​៖ មេចោរ​ដែលមាន​អាវុធ​ខាងលើនេះ​មានឈ្មោះ វៀង យ៉ាំង​ភឿ​ក អាយុ​៣៨​ឆ្នាំ រស់នៅក្នុង​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង រូបគេ​ជា​មុខសញ្ញា​ចាស់ ធ្លាប់​ជាប់ពន្ធ​គារ​ចំនួន​៣​លើក​ពីបទ​លួច​។​តាម​ការស្រាវជ្រាវ​រប​ស់​DSC08112សមត្ថកិច្ច​ចំរុះ ក្នុងករណី​ខាងលើនេះ​ពួកក្រុម​ចោរ​មាន​គ្នា​៥​នាក់ បានធ្វើ​សកម្មភាព​លួច​យក​កាណូត​ប៉ា​ឡា​ស្មាច់​១​គ្រឿង និង​ម៉ាស៊ីន​៥​គ្រឿ ង​ពី​ភូមិ​ថ្នល់​តា​សែង ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ នៅ​ចន្លោះ​ម៉ោង​២៤​យប់​ដល់​ម៉ោង​៦​ភ្លឺ យប់​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៥ ហើយ​នាំយកមក​លាក់ទុក​នៅលើ​ផ្ទះ​បណ្តែត​ទឹក​របស់​មេចោរ​ឈ្មោះ វៀង យ៉ាំង​ភឿ​ក​។​ព្រឹក​ឡើង​នៅពេល​ម្ចាស់​កាណូត​៣​នាក់ នាំគ្នា​ដើររក​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ក៏បាន​ឃើញ បក្ខពួក​ក្រុមចោរ​គ្នា​៥​នាក់ កំពុង​ដោះ​បំបែក​ម៉ាស៊ីន​កាណូត​ដើម្បី​យកទៅលក់ ពេល​ពួកវា​ឃើញ​ពួកគាត់ ជា​ម្ចាស់​កាណូត​ពួកវា​បាន​បំបែក​គ្នា​គេច​ខ្លួ​ច​បាត់​។​DSC08109
​ក្រោយពេល​ទទួលបាន​ប​ណ្តឹ​ង​ខាងលើនេះ​សមត្ថកិច្ច​ចំរុះ មាន​នគរបាល​ស្រុក​រលាប្អៀរ នគរបាល​ក្រុង​កំពង់ឆ្នាំង និង​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​កំរិត​ស្រាល​ខេត្ត បាន​សហការគ្នា​ប្រតិបត្តិការ ចុះទៅ​ដល់​លំនៅដ្ឋាន​របស់​មេចោរ​មុខ​ឈ្មោះ វៀង យ៉ាំង​ភឿ​ក នៅ​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែសីហា នៅក្នុង​ផ្ទះ​ជនល្មើស សមត្ថកិច្ច​ដកហូត​បា​ន​បា​ឡា​ស្មាច់​១​គ្រឿង ម៉ាស៊ីន​សាំង​៤​គ្រឿង ជើងម៉ា​ស៊ីន​៤​គ្រឿង អាគុយ​២​គ្រឿង ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១​គ្រឿង ទូរស័ព្ទ​១​គ្រឿង បង់​អាការ​៤​បង់ គ្រាប់​អាកា​៨៦​គ្រាប់ និង​សម្ភារៈ​សម្រាប់​ជក់​ថ្នាំញៀន​មួយចំនួនធំ ចំណែក​ម៉ាស៊ីន​កាណូត​១​គ្រឿង​ទៀត ដែល​បាន​បាត់​ក្នុង​យប់​ជាមួយគ្នា​រក​មិនទាន់​ឃើញ​នៅឡើយ​។ នៅក្នុង​ពេលនោះ​ដែល​សម​ត្ថ​កិច្ច​បានបង្ហាញ​រូបថត​ប្រពន្ធ​របស់​ឈ្មោះ វៀង យ៉ាំង​ភឿ​ក មានឈ្មោះ វៀង ធី​ថេប អាយុ​៣៥​ឆ្នាំ ដែល​ទើបតែ​ចេញពី​ពន្ធ​គារ​ខេត្ត ដោយ​ជាប់ចោទ​ពីបទ​ប្រើប្រាស់​ថ្នាំញៀន រូបគេ​ក៏បាន​គេចខ្លួនបាត់​ពី​មូលដ្ឋាន​ជាមួយ​ប្តី​ផងដែរ​។​DSC08103
​ដោយឡែក​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​កាណូត និង​ជា​ម្ចាស់​ម៉ាស៊ីន​ទាំង​៤​នាក់​មាន ១​ឈ្មោះ ហុង រ៉ា​ម៉ន អាយុ​២៥​ឆ្នាំ ២​ឈ្មោះ ប៉ុន ចាន់​សុខ អាយុ​៤០​ឆ្នាំ ៣​ឈ្មោះ ក​យ សឿន អាយុ​៣០​ឆ្នាំ ៤​ឈ្មោះ នុត ស៊ីថុន អាយុ​៣៥​ឆ្នាំ ពួកគាត់​រស់នៅ​ក្នុងភូមិ​ថ្នល់​តា​សែង ឃុំ​ស្វាយជ្រុំ ពួកគាត់​ក៏បាន​មក​ពិនិត្យមើល​សម្ភារៈ​របស់​ពួកគាត់​ដែល​សមត្ថកិច្ច​បាន​ដកហូត​យកមក​រក្សាទុក​នៅក្នុង​ស្ន​ការដ្ឋាន​នគរបាល​ខេត្ត​ផងដែរ នៅពេល​ថ្ងៃត្រង់​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៥​នេះ ដើម្បី​ធ្វើលិខិត​សុំ​យក​សម្ភារៈ​គាត់​ទៅវិញ​។​
​ជនល្មើស​ឈ្មោះ​វៀង យ៉ាំង​ភឿ​ក និង​បក្សពួក​៤​នាក់​ទៀត ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​ចោទប្រកាន់​ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស លាក់ទុក​នឹង​ប្រើប្រាស់​អាវុធ​គ្រាប់​ខុសច្បាប់ ចែកចាយ​ជួញដូរ​និង​ប្រើប្រាស់​ថ្នាំញៀន និង​បាន​បញ្ជូន​សំណុំ​រឿងនេះ​ទៅកាន់​តុលាការខេត្ត ដើម្បី​សុំ​ដីការ​ស្វែងរក​ចាប់ខ្លួន​ជនល្មើស​និង​បក្ខពួក យកមក​ផ្តន្ទាទោស​តាម​បញ្ញា​ត្តិ​ច្បាប់​៕