នាវា​ទេសចរណ៍​យ​ក្យ​នាំ​ភ្ញៀវទេសចរ​ជិត ២០០០​នាក់ ចូល​ចត​កំពង់ផែ​សមុទ្រ​

0

​ខេត្ត​ព្រះសីហនុ​ នេះ​ជា​លើក​ទី​២ ក្នុង​ខែសីហា ដែល​នាវា​ទេសចរណ៍​បរទេស​ធុន​យ​ក្យ​នាំ​ភ្ញៀវ​មក​ទស្សនាចរ​នៅ​ខេត្ត​ព្រះសីហនុ ។​លោក​វរសេនីយឯក ស៊ា​ង ឡេង ប្រធាន​ប៉ុស្តិនគរបាល​ច្រកទ្វា​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ បានអោយដឹងថា នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៥ ភ្ញៀវទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ចំនួន ១៨៥២​នាក់ ធ្វើដំណើ​តាម​នាវា​ទេសចរណ៍​យក្ស​មួយគ្រឿង​មានឈ្មោះ LEGEND of The SEAS សញ្ជាតិ BAHAMA មកពី​ប្រទេស​ថែ ចូល​ចត​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​វេលា​ម៉ោង​៨​ព្រឹក ក្នុង​ដំណើ​ទស្សនាចរ​នៅក្នុង​ប្រទេស​កម្ពុជា​រយ​ពេល​មួយថ្ងៃ មុននឹង​ធ្វើដំណើ​ចាកចេញ​ទៅកាន់​ប្រទេស​វៀតណាម នៅវេលា​ម៉ោង ១៧​និង​ល្ងាច​ថ្ងៃ​ដដែល ។​IMG-20150831-WA0037
លោក​វរសេនីយឯក ស៊ា​ង ឡេង បានអោយដឹង​បន្តទៀតថា នាវា Legend of The seas មាន​បណ្តោយ​២៦៤ ម៉ែត្រ​ទទឹង​៣២​ម៉ែត្រ និង​មាន​នា​វឹក​សរុប​ចំនួន ៧៥២​នាក់ ដែលមាន ៥៨​សញ្ជាតិ​ផ្សេងគ្នា ។ ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​តាម​នាវា Legend of the seas មាន​ភ្ញៀ​ច​ចម្រុះ​ជាតិ​សាសន៍​ចំនួន ១៨៥២​នាក់ ក្នុងនោះ​ស្រី ៩៨៦​នាក់ មាន​៤៦​សញ្ជាតិ ផ្សេងគ្នា ក្នុងចំណោម​ភ្ញៀវ​មាន​សញ្ជាតិ​ច្រើនជាងគេ គឺ​អូស្ត្រាលី​ចំនួន ៧៦៣​នាក់ អង់គ្លេស​២៣០​នាក់ ញូ​សឺ​ឡែ​ន ១៣០​នាក់ និង​ក្រៅពីនោះ​មាន​ភ្ញៀវ​ទស​ចរ​សញ្ជាតិ​ផ្សេងៗ​ជាច្រើន​នាក់​ទៀត ។​IMG-20150831-WA0038
លោក​វរសេនីយឯក ស៊ា​ង ឡេង បាន​បញ្ជាក់ថា មុនពេល​នាវា​ចូល​មកដល់​កំពង់ផែរ​មន្ត្រី​របស់​យើង​បាន​ឡើង​ទៅលើ​នាវា​ដើម្បី​បំពេញបែបបទ​សម្រួល​ជូន​ភ្ញៀវទេសចរ​បាន​ទាន់ពេលវេលា ហើយ​នៅពេល​នាវា​ចូល​មកដល់​កំពង់ផែ ពួកគាត់​មាន​ពេល​យូរ​ក្នុងការ​ធ្វើដំណើ​ទស្សនា​កំសាន្ត​នៅតាម​តំបន់​រមនីយដ្ឋាន​នានា​ក្នុង​ខេត្ត​ព្រះសីហនុ ក៍​ដូច​ជាការ​ទៅ​ទស្សនា​នៅ​សា​រះ​មន្ទីរ​ជាតិ និង​រមនីយដ្ឋាន​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​ប្រាសាទ​អង្គ​ក្នុង ខេត្តសៀមរាប និង​តំបន់​រមណីយដ្ឋាន​នានា​ផ្សេងទៀត ។20150831_110516
លោក​បាន​បញ្ជាក់ថា ដោយ​គោលនយោបាយ​បើកចំហរ​ជើងមេឃ ជើង​អាកាស និង​ជើង​ទឹក​ធ្វើអោយ​ភ្ញៀវទេសចរ​ធ្វើដំណើ​កាន់តែច្រើន​០​ឡើងមក​កំសាន្ត​ប្រទេស​កម្ពុជា ហើយ​នៅ​រដូវប្រាំង​ខាងមុខ​ភ្ញៀវទេសចរ​និង​ធ្វើដំណើ​តាម​នាវា​ចូល​ចត​ធ្វើ​ទស្សនា​នៅ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ចំនួន​ច្រើន​បន្ថែមទៀត ។​

គួរ​បញ្ជាក់ថា កាលពីដើម​ខែសីហា ឆ្នាំ​២០១៥​នេះ​ខេត្ត​ព្រះសីហនុ​ទទួល​នាវា​ទេសចរណ៍​យ​ក្យ​មួយគ្រឿង ដែល​បាន​នាំ​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​ជិត ២០០០​នាក់​ចូលមក​ទស្ស​នះ​កិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ៕