ប្ដី​ជាប់គុក​ប្រពន្ធ​អត់លុយ​ចិញ្ចឹម​កូន​បែកគំនិត​លក់​ថ្នាំ​ញៀន​ត្រូវ​ប៉ូលីស​ចាប់ខ្លួន​

រាជធានី​ភ្នំពេញ​៖ នារី​ម្នាក់​ត្រូវបាន​សមត្តកិច្ច​នគ​បាល​ប៉ុស្តិ៍​ទួល​សង្កែ​ធ្ចើការ​ឃាត់ខ្លួន​ការ​ពី​វេលា​ម៉ោង​1 និង​00​នាទី​រំលង​អធ្រាត​ឈានចូល​ថ្ងៃ​ទី​29 ខែ​មេសា ឆ្នាំ​2014 នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវ​273 ជិត​អង់​ទែន​ទួលគោក ស្ថិតក្នុង​ក្រុម​ទី​3 ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ

រាជធានី​ភ្នំពេញ បន្ទាប់​ពី​នារី​រូប​នោះ​កំពុង​ឈរ​ចែកចាយ​។ នារី​ដែល​ជា​ជនសង្ស័យ​ដែល​ត្រូវ​សមត្តកិច្ច​ប៉ុស្តិ៍​ឃាត់ខ្លួន​ពី​បទ​ចែកចាយ​គ្រឿងញៀន​នោះ​ឈ្មោះ សុខ វណ្ណ នី ហៅ អា​នី ភេទ​ស្រី អាយុ​24 ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ក្រុមទី​3 ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មាន​ស្រុកកំណើត ភូមិ​ថ្នល់​បត់ ឃុំ​មាន់​កាម ស្រុក​ព្រែក​កប្បាស់ ខេត្ត​កេប ។ បើ​តាម​ការរៀបរាប់​ទាំង​ទឹកភ្នែក​ព្រមទាំង​ការ​យំ​ស្រែក​ដ៍​គួរ​អោយ​ស្រណោះ​និង​ដោយ​រន្ធត់ចិត្ត​ពី​នារី​ដែល​ជា​ជនសង្ស័យ​រូបនោះ​បាន​អោយដឹងថា​៖ មូលហេតុ​ដែល​នាង​សម្រេចចិត្ត​លក់​គ្រឿងញៀន​នោះ​ដោយសារ​នាង​គ្មាន​ជម្រើស​អ្វី​ទៀត​ទេ​ណាមួយ​នាង​ត្រូវការ​លុយ​ដើម្បី​យក​មក​ចិញ្ចឹម​កូនតូច​របស់​នាង​ដែល​ទើប​មាន​អាយុ​កន្លះ​ខែ​ប៉ុណ្ណោះ​ហើយ​នាង​គ្មាន​នរណា​ទីពឹង​ទេ​ប្ដី​របស់​នាង​ក៍​ត្រូវ​សមត្តកិច្ច​ចាប់​ដាក់គុ​កទៀត​។ ពេល​នេះ​កូនស្រី​តូច​របស់​នាង​ដែល​ទើប​តែ​កើត​បាន​កន្លះ​ខែ​ហើយ​កូន​របស់​នាង​កើត​មិន​គ្រប់​ខែ​ទៀត​នោះ​(​កូន​កើត​7​ខែ​) ត្រូវ​កំព្រា​ទាំង​ឪពុក​ទាំង​ម្ដាយ​ហើយ​ត្រូវបាន​អ្នកជិតខាង​យក​ទៅ​ចិញ្ចឹម​។ បើ​តាម​សមត្ត​កិ្ច​បានអោយដឹងថា​៖ មុនពេល​ធ្វើ​ការឃាត់ខ្លួន​ស្ត្រី​រូប​នោះ​កម្លាំង​សមត្តកិច្ច​បាន​ធ្វើការ​ល្បាត​ក្នុង​មូលដ្ធាន​លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ឃើញ​ស្ត្រី​ដែល​ជា​ជនសង្ស័យ​រូប​នោះ​កំពុង​ឈរ​ចែកចាយ​គ្រឿងញៀន​ដោយ​មាន​ការសង្ស័យ​ទើប​សមត្តកិច្ច​ធ្វើការ​ឆែកឆេ​រហើយក៍​បាន​រកឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​5​កញ្ចប់​ដែល​ស្ត្រី​រូប​នោះ​លាក់​នៅក្នុង​កាបូបដៃ​តូចើ​យក៍​ធ្វើការ​ឃាត់ខ្លួន​តែម្ដង​។​ជនសង្ស័យ​និង​ថ្នាំញៀន​ចំនួន​5​កញ្ចប់​ត្រូវ​បាន​សមត្តកិច្ច​នគ​បាល​ប៉ុស្តិ៍​ទួល​សង្កែ​បញ្ចូនទៅ​អធិការដ្ធាន​នគ​បាល​ខណ្ឌឬ​ស្សី​កែវ​ដើម្បី​កសាង​សុំណុំរឿង​បញ្ចូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕​

1