នាយ​ខណ្ឌ​ជលផល​និង​នាយ​អធិការដ្ឋាន​ខាងត្បូង​បឹង​ទន្លេរ​សាប​ចុះបង្ក្រាប​ការចិញ្ចឹម​ត្រី​ខុសច្បាប់​ខណ​:​ដែល​ទទួលបញ្ជារ​ពី​ថ្នាក់ដឹកនាំ​

0

 

​ពោធិ៍សាត់ ៖ ជលផល​ពោធិ៍សាត់​និង​អធិការដ្ឋាន​ខាងត្បូង​បឹង​ទន្លេរ​សាប​បាន​ចុះបង្ក្រាប​បទល្មើស​នៃ​ការ​លូច​ចិញ្ចឹម​កូន​(​ត្រី​រ៉ស់​និង​ឆ្ដោ​)​នៅតាម​បណ្ដា​ស្រះ​ចិញ្ចឹម​ត្រី ដែល​សី​ុ​សាច់​ជា​អារ​ហារ​ជា​បន្តបន្ទាប់​ពេញ​មួយថ្ងៃ​កំទេចចោល​និង​កន្លែង​ប្រមាណ​ជា​៨០.០០០​ក្បាល​។​ដោយមាន​បញ្ជារ​យ៉ាង​ម៉ឺងម៉ាត់​ពី​លោក អេង ជា​សាន​ទទួលបន្ទុក​ប្រតិភូ​នៃ​រាជរដ្ឋាភិបាល​និង​ជា​នាយក​រដ្ឋបាល​ជលផល រួមជាមួយ​អាជ្ញាធរខេត្ត​ពោធិ៍សាត់​ឲ្យ​បង្ក្រាប​បទល្មើស​ដោយ​កា​ចិញ្ចឹម​ត្រី​ប្រភេទ​សី​ុ​សាច​ជា​អារ​ហារ​ដែល​នាំ​ឲ្យ​បង្ករ​ផលប៉ះពាល់​ហិច​ហោច​ដល់​មច្ឆា​ជាតិ image (2)លោក​ភុំ វិមល នាយ​ខណ្ឌ​ជលផល​ខេត្តពោធិ៍សាត់ ជាមួយ​លោក​ហុង ហ៊ី នាយ​អធិការដ្ឋាន​ខាងត្បូង​បឹង​ទន្លេសាប រួម​នឹង​លោក ច្រឹង តាំង លី នាយផ្នែក​ក្រគរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​បាន​ចុះបង្ក្រាប​បទល្មើស​ទ្រង់ទ្រាយ​ធំ ដោយ​ធ្វើការ​ត្រួតពិនិត្យ និង​កម្ទេចចោល​នូវ​ឧបករណ៍​ចិញ្ចឹមimage​ត្រី​រ៉ស់ និង​ត្រី​ស្ដោរ តាម​ស្រះ​ចិញ្ចឹម​ត្រី​នៅ​ភូមិ​ទី​៤ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​ក្នុងនោះ​រកឃើញ​កូន​ត្រី​រ៉ស់​និង​ឆ្ដោ​មួយចំនួនធំ​ដែល​នៅ​តូចៗ​បាន​កំទេចចោល​និង​កន្លែង ឯ​ត្រី​រាង​ធំៗ​ត្រូវធ្វើ​កំណត់ហេតុ​បញ្ចប់​នៃ​កា​ចិញ្ចឹម​និង​ផាកពិន័យ​ច្បាប់​ជលផល​ឲ្យ​ឆាប់​លក់​ចេញ​ឲ្យ​អស់​នៅ​ត្រី​ប្រភេទ​នេះ​។​image (1)

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​តាំងពីព្រឹក​ព្រលឹម​វេលា​ម៉ោង​៨​និង​៣០​នាទី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០៥ ហើយ​រហូតដល់​ម៉ោង​រហូតដល់​មោ​៉​ង​១២​ថ្ងៃត្រង់​ទើប​ផ្អាក​បណ្ដោះអាសន្ន​ដើម្បី​សំរាក​ពិសា​បាយ ដោយ​បន្តធ្វើ​នៅ​រសៀល​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៥​នេះ​នៅ​ទីតាំង​មួយចំនួនទៀត នេះ​បើតាម​លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ប្រាប់​ឲ្យ​ដឹង​នៅវេលា​មោ​៉​ង​២​រសៀល​ថ្ងៃ​ខាងលើនេះ​។​

​លោក ច្រឹង តាំង​លី នាយផ្នែក​ជល​ក្រគរ​បាន​ប្រា​បៀ​អ្នកយក​ព័​ត៍​មាន​ឲ្យ​ដឹង នៅវេលា​មោ​៉​ង​៤​និង​៣៦​នាទី​ថ្ងៃទី​០១ ខែកញ្ញា​នោះ​ថា កា​ចុះបង្ក្រាប់​បទល្មើស​ចិញ្ចឹម​តាម​ស្រះ​ប្រភេទ​ត្រី​សី​ុ​សាច់​ជា​អារ​ហារ (​ត្រី​រ៉ស់​និង​ឆ្ដោ​) លទ្ធផល​ទទួលបាន​មួយថ្ងៃ​នេះ​បាន​កំទេចចោល​និង​កន្លែង​តាម​ស្រះ​និ​មួយៗ​ប្រមាណ​ជា​៨០.០០០​ក្បាល​ហើយ ដោយឡែក​ត្រី​ធំៗ​ខាង​រដ្ឋបាល​ជលផល​និង​សុំ​គោល​កា​ប្រធាន​ជលផល​ដើម្បី​ផាក់ពិន័យ​និង​ធ្វើ​កំណត់ហេតុ​ឲ្យ​បញ្ចប់​កា​ចិញ្ចឹម​ត្រី​ប្រភេទ​សី​សាច់​ជា​អារ​ហារ​នេះ​តទៅទៀត​។

​លោក ហ៊ុ​ង ហី​ុ នាយ​អធិការដ្ឋាន​ខាងត្បូង​បឹង​ទន្លេរ​សាប​បន្ទាប់ពី​ធ្វើកា​បង្ក្រាប់​នៅ​ស្រះ​ចិញ្ចឹម​ត្រី​ខុសច្បាប់​តំបន់​នេះ​រូ​ច​កំលាំង​ជលផល​យើង​និង​បន្តធ្វើ​កា​បង្ក្រាប់​នៅ​ទីតាំង​ផ្សេងៗ​ជា​បន្តបន្ទាប់​ទៀត តាម​ការនែនាំ​របស់លោក អេង ជា​សាន​ទទួលបន្ទុក​ប្រតិភូ​នៃ​រាជរដ្ឋាភិបាល​និង​ជា​ប្រធាន​រដ្ឋបាល​ជលផល ក៍​ដូចជា​អាជ្ញាធរខេត្ត ដើម្បី​ទប់ស្កាត់​នៃ​ការចិញ្ចឹម​ត្រី​ប្រភេទ​សី​ុ​សាច់​ជា​អារ​ហារ​នេះ​ផងដែរ​៕