លោក​ស៊ុន​គន្ធរ​ចុះមក​បើក​វេទិការ​សាធារណៈ​នៅក្នុង​ក្រុង​សិរីសោភ័ណ​ដើម្បី​រក​ដំណោះស្រាយ​រាល់​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​

0

​ខេត្តបន្ទាយមានជ័យ​ នៅក្នុង​វេទិកាសាធារណៈ​ថ្នាក់ជាតិ ក្នុង​គោលបំណង​ស្វែងយល់​អំពី​ទុក្ខ​កង្វល់ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដែល​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​១​ខែកញ្ញា ឆ្នាំ​២០១៥ នៅ​សាលាក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋ​បានចេញ​នូវ​សេចក្តីក្លាហាន​ក្នុងការ​បញ្ចេញមតិ​ជាច្រើន​បញ្ហា ដែល​ទាក់ទង​ទៅនឹង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​។​ក្នុងនោះ​មាន​វត្តមាន​របស់លោក​សុន​គន្ធរ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ លោកស្រី​ចាន់​ថេ​ង​អភិបាលក្រុង​សិរី​សោ​ភ័យ សិស្ស​និង​ប្រជាពលរដ្ឋ​ទាំង​៧​សង្កាត់​បានមក​ចូលរួម​ស្តាប់​និង​បញ្ចេញមតិ​ផងដែរ​។​លោក​សុន​គន្ធរ​បាន​មានប្រសាសន៍ថា​ក្នុង​វេទិការ​សា​ធា រណៈ​នេះ​ថា​លោក​បាន​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ដែលimage (4)មាន​ទុក្ខ​កង្វល់​និង​សំណូមពរ​មួយចំនួន​បានលើកឡើង​នៅក្នុង​វេទិកា​នេះ​មាន​ទាំង​បញ្ហា​ថ្មីៗ​ដែល​ទើបនឹង​កើតឡើង និង​បញ្ហា​ចាស់​មួយចំនួន​ដែល​នៅ​សេសសល់​មិនទាន់​ដោះស្រាយ​ពីលើ​ក​មុន​ដូចជា​បញ្ហា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ខុស​ទិន្នន័យ​និង​យឺតយ៉ាវ បញ្ហា​សំណូមពរ​ព​ន្លឿ​ន​កា​រត​បណ្តាញ​អគ្គិសនី សំណូមពរ​ឲ្យ​មាន​សា​លាម​ត្តេ​យ្យ​នៅក្នុង​ភូមិ ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ជាដើម​។​ល​។​ជាមួយនឹង​បញ្ហា​ជាច្រើន​ទាំងនោះ ករណី​ដែលមាន​កម្ដៅ​ខ្លាំងជាងគេ​នៅក្នុង​វេទិកាសាធារណៈ​នោះ គឺ​ប្រជាពលរដ្ឋ​កើតទុក្ខ​ខ្លាំងជាងគេ​នោះ​គឺ​បញ្ហា ភ្លើង​អគ្គីសនីimage បញ្ហា​គ្រឿង​ស្រវឹង បញ្ហា​គ្រឿងញៀន​ជាដើម ។​សិស្ស​ម្នាក់​បានលើកឡើង​អំពី​បញ្ហា​គ្រឿង​ស្រវឹង​ថា​ប្អូន​សែន​ឆ្ងល់​ថា​រាជរដ្ឋាភិបាល​បានចេញ​ច្បាប់​ហាមប្រាម​មិន​ឲ្យ​ធ្វើការ​ផ្សព្វផ្សាយ​អំពី​គ្រឿង​ស្រវឹង​ក្នុង​ទូរទស្សន៍​ប៉ាណូ​ផ្សេងៗ​តែ​រហូតមកដល់​សព្វ​ថ្ងៃនេះ​មិន​ត្រឹមតែ​ការបង្ក្រាប​គ្រឿង​ស្រវឹង​នោះទេ​បែ​ជា​នាំគ្នា​ដាក់​បដា​ឃោសនា​អំពី​គ្រឿង​ស្រវឹង​យ៉ាង​អាណាធិបតេយ្យ​ពិសេស​ដាក់​នៅមុខ​ខ្លោងទ្វារ​សាលា​សម្តេចឪ​មួយ​ផ្ទាំង​យ៉ាង​ធំ​ធ្បើ ឲ្យ​សិស្សសាលា​នៅ​ទីនោះ​ចេញ​ក៏​ឃើញ​ចូល​ក៏​image (3)ឃើញ​ធ្វើ​ឲ្យ​ខេត្តបន្ទាយមានជ័យ​ជួប​គ្រោះ​ចរាចរណ៍​ខ្លាំងជាងគេ​នៅក្នុង​ប្រទេស​។​ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ម្តុំ​រ៉ា​រទេះភ្លើង​ស្តិ​ត​នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល​វិញ​ថា​នៅ​ទីនោះ​មាន​អ្នក​ជក់​និង​លក់​គ្រឿងញៀន​យ៉ាងច្រើន​ឃើញតែ​ស​មិត្ត​កិច្ច​ចុះបង្ក្រាប​មួយថ្ងៃៗ​មិនចេះ​អស់​ចាប់បាន​១០​នាក់​លក់​និង​ជក់​គ្រឿងញៀន​ឡើងដល់​២០​នាក់​កើតឡើង​វិញ​ចាប់​មិនចេះ​អស់​។​ចំណែក​សិស្សស្រី​ម្នាក់ទៀត​បាន​និយាយថា​កញ្ញា​ពេញចិត្ត​ណាស់​របស់​ក្រសួង​អប់រំ​ធ្វើការ​រិត​បន្តឹង​ក្នុងការ​ប្រឡង​បាក់​ឌុប​តែ​សិស្ស​ដែល​ប្រឡង​បាក់​ឌុប​នេះ​ភាគច្រើន​មិនសូវ​ចេះ​វា​អាចធ្វើ​ឲ្យ​ប្រឡង​មានការ​ធ្លាក់​ច្រើន​កញ្ញា​បាន​លើក​ជា​សំនួ​ថា​ចុះបើ​សិស្ស​ប្រឡង​ធ្លាក់​ច្រើន​តើ​ឲ្យ​គ្នា​ធ្វើ​អ្វី​ក្រោយពី​ប្រឡង​ធ្លាក់​នេះ​ដោយសារតែ​សិស្ស​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ប្រឡង​ធ្លាក់​ច្រើន​សិស្ស​ម្នាក់ៗ​បានធ្វើការ​ចំណាកស្រុក​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​រាប់​មឺ​ុ​ន​នាក់​ឯណោះ​ទាំ​image (1)ប្រថុយប្រថាន ិ​ន​គិតពី​ការស្លាប់​រស់​។​ចំណែក​បញ្ហា​អគ្គីសនី​វិញ​បញ្ហា​ប្រឈម​ខ្លាំង​នោះ​គឺ​បង្គោល​ភ្លើង​ត​ចូល​មិន​ដល់​ភូមិ ខ្សែភ្លើង​ត​ខ្វាត់ខ្វែង​ពេញ​ភ្​ូ​មិ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័ណ​ខ្លាច​ក្នុងការ​ឆក់​ស្លាប់​យ៉ាងខ្លាំង​ដោយសារតែ​ការ​ធ្វេស​ប្រ​ហេស​របស់​មន្ត្រី​អគ្គីសនី​មិនចេះ​ដើរ​មើល​តាម​ភូមិ​ឃុំ​ថ្មីៗ​នេះ​មាន​បុគ្គ​លឹក​អ​គី្គ​ស​នី​ម្នាក់​បាន​ឆក់​ស្លាប់​យ៉ាង​អាសារ​បង់​ដោយសារតែ​ការ​ធ្វែ​ស​ប្រហែស​របស់​បុគ្គ​លឹក​ខ្លួន​៕