​លោក​អភិបាលរង​ខេត្ត​ក៏បាន​អោយ​លោក​ប្រធាន​អ​ង្អ​ការ​ត្រូវធ្វើ​បែបបទ​អោយបាន​ត្រឹមត្រូវ​ក្នុង​ការបើក​ស្នាក់ការ​របស់ខ្លួន​

0

​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ​២០១៥​នេះ លោក ពៅ ពិសិដ្ឋ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត បាន​ជួប​ធ្វើការ​ប្រជុំពិភាក្សា​ជាមួយ​លោក​ឃឹម​យ៉ង់​អ៊ុក​ជា​ប្រធាន​អង្គការ​ហា​ឆាន់​ខាំ ក្នុងការ​ដោះស្រាយ​នូវ​បញ្ហា​ពី​ការសាងសង់ សំណង់​គ្មាន​ច្បាប់​អនុញ្ញាត​ព្រមទាំង​កាប់​រាន​ព្រៃឈើ នៅ​ភូមិ​ត្រាំ​ង​ពពេល ឃុំ​តា​សៀម​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​ដោយមាន​ការចូលរួមរ​បស់​លោក​អ៊ុំ​រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ និង អស់លោក​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ និង អាជ្ញាធរ​ស្រុក​ស្វាយ​លើ​ផងដែរ ។DSC_0086
​តាម​ការបញ្ជាក់​របស់​លោក​អភិបាលរង​ស្រុក​ស្វាយ​លើ​បាន​ឲ្យ​ដឹងថា​ក្នុងពេល​កន្លងមកនេះ អង្គការ​ហា​ឆាន់​ខាំ​ដែល​បានធ្វើ​ការបោះ​ទីតាំងនៅ​ភូមិសាស្ត្រ​ស្រុក​ស្វាយ​លើ​ពុំបាន​សុំច្បាប់​ទំលាប់​ត្រឹមត្រូវ ព្រមទាំង​បាន​សាងសង់​អគារ សិក្សា និង ធ្វើការ​ឈួ​ស​ឆាយដី​ព្រៃ​ទៀតផង ។
​តាម​ការបញ្ជាក់​របស់​លោក ឃឹម យ៉ង់​អ៊ុក ប្រធាន​អង្គការ​ហា​ឆាន់​ខាំ ក៏បាន​ឲ្យ​ដឹងថា ការសាងសង់​អគារ សិក្សា និង ទី​គោរព​សាសនា​នេះ ក្នុង​គោលបំណង ដើម្បី​អភិវឌ្ឍន៍​នៅ​តំបន់​នោះ​ជូន​ប្រជាជន ហើយ​កន្លងមក​អង្គការ បានធ្វើ​ការចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួងកសិកម្ម​ដើម្បី​អភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម​នៅក្នុង​តំបន់​នោះ​ផងដែរ​។ លោក​ក៏បាន​ឲ្យ​ដឹង​ទៀតថា​អង្គការ​របស់លោក​បាន​បង្កើត​នៅ​ខេត្តបន្ទាយមានជ័យ​១​កន្លែង​និង ខេត្តសៀមរាប​១​កន្លែង តែ​នៅ​ពុំទាន់​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​អាជ្ញាធរ​ខេត្តសៀមរាប​។DSC_0081 ម្យ៉ាងទៀត​ការ​មក​ធ្វើ​សាលារៀន​នៅលើ​ទីតាំង​នេះ ក្នុងការ​បំពេញ​បំណង​នៃ​សេចក្តីស្រឡាញ់​របស់​ភរិយា​របស់លោក​ដែលមាន​ការស្រឡាញ់​ទឹកដី​កម្ពុជា ដើម្បី​ធ្វើ​អ្វីមួយ​ក្នុងការ ផ្តល់​ផលប្រយោជន៍​អ្វីមួយ​ដល់​ប្រជាជន​កម្ពុជា កាលពី​មុនពេល​ភរិយា​គាត់​ទទួលមរណភាព ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ប្រទេស​កូរ៉េ ហើយក៏​បានមក​ទិញ​ដីព្រៃ​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រាំ​ង​ពពេល ឃុំ​តា​សៀម មាន​ទំហំ​៣៥០​ហិច​តា​។ ក្នុងនោះ​លោក​ក៏បាន​ទទួល​នូវ​កំហុសឆ្គង​ដែល​ពុំបាន​ធ្វើទៅ​តាមច្បាប់​នៅ​ប្រទេស​កម្ពុជា​ផងដែរ ។DSC_0078
​ក្នុងនោះដែរ​លោក​ពៅ​ពិសិដ្ឋ​ក៏បាន​ធ្វើការ​ណែនាំ​មួយចំនួន​ដល់​ប្រធាន​អង្គការ​ហា​ឆាន់​ខាំ ព្រមទាំង​បានធ្វើ ការបញ្ជាក់​ផងដែរ​ដល់​លោក អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ​សូមជួយ​ធ្វើការ​ជាមួយ​អង្គការ​ហា​ឆាន់​ខាំ ឲ្យ​បាន ស្គាល់​ច្បាស់​អំពី​របៀបរបប​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សំអាង​លោក ជា​ថ្នាក់ដឹកនាំ​មួយរូប ត្រូវតែ​ស្គាល់​ច្បាស់​ពី​ការងាររដ្ឋបាល​មុននឹង​ធ្វើការ​សាងសង់​អ្វីមួយ​។​លោក​បាន​បន្តទៀតថា បើក​យោងតាម​សេចក្តីរាយការណ៍​របស់​អាជ្ញាធរ​ស្រុក​ស្វាយ​លើ អង្គការ​មួយ​នេះ​ពុំបាន​ធ្វើការ​សុំច្បាប់​អនុញ្ញាត​ពី​ថ្នាក់ស្រុក ខេត្ត​ឡើយ​។​លោក​ពៅ​ពិសិដ្ឋ ក៏បាន​ធ្វើការ​សាទរ​ផងដែរ អំពី​គោលបំណង​របស់​អង្គការ​ហា​ឆាន់​ខាំ​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​នូវ​ធនធានមនុស្ស​និង​ការ កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​នៅតាម​ជនបទ ព្រមទាំង​បង្កើន​នូវ​មុខរបរ​បច្ចេកទេស​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្យ៉ាងទៀត​នេះ​ក៏​ជាការ​លើកកម្ពស់​វិស័យ​អប់រំ​និង​សេដ្ឋកិច្ច​របស់​ប្រជាជន​នៅក្នុង​តំបន់​នោះ​ផងដែរ​។ ក្នុងនោះ​ឯកឧត្តម ក៏មាន​ការព្រួយបារម្ភ​អំពី​បញ្ហា ពី​ផលប៉ះពាល់​យ៉ាងខ្លាំង​នូវ​ព្រៃឈើ ដែលជា​ដែន​ជ​ម្រ​ង​សត្វព្រៃ និង ព្រៃ​អភិរក្ស​របស់​រដ្ឋ នៅពេលដែល​កិច្ចដំណើរការ​របស់​អង្គការ​ហើយ​នោះ​នឹង អាចមាន​ក្រុម​ជន​ឆ្លៀតឱកាស​មួយចំនួន នឹង​ចូលធ្វើ​ការបំពាន​កាប់​រាន​ព្រៃ​យក​ដី​ធ្វើ​កម្មសិទ្ធិ​នៅ​តំបន់​នោះ​។​ក្នុងនោះដែរ​លោក​ពៅ​ពិសិដ្ឋ ក៏បាន​ដាក់​នូវ​វិធានការ​មួយចំនួន​សម្រាប់ អាជ្ញាធរ សមត្ថកិច្ច​មូលដ្ឋាន និង មន្ត្រី​ជំនាញ ព្រមទាំង​អង្គការ​ហា​ឆាន់​ខាំ ដែល​បានធ្វើការ​អភិវឌ្ឍន៍​នៅ​តំបន់​នៅ​ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ទីរជំនាញ ក្នុងការ​សិក្សា​ស្វែងយល់​អំពី​តម្រូវការ​របស់​សិស្ស​នៅក្នុង​តំបន់​នោះ​ព្រមទាំង​ធ្វើ​កិច្ច សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​លើ​ការសិក្សា​អំពី​ទីតាំង​ដែន​ជម្រក​ព្រៃឈើ​តើ​មាន​ផលប៉ះពាល់​យ៉ាងណាខ្លះ ឬក៏​ជា​តំបន់​ព្រៃ​រីក​រឹល​និង​តំបន់​ព្រៃស្រោង​។​ក្នុងនោះដែរ​លោក ក៏បាន​ឲ្យ​លោក​ប្រធាន​អង្គការ​ត្រូវធ្វើ​រៀបចំ​នូវ​បែបបទ​ឯកសារ​ឲ្យ​បាន​ត្រឹមត្រូវ ក្នុង​ការបើក​ទីស្នាក់ការ​របស់ខ្លួន​និង​ត្រូវ​រៀបចំ​នូវ​ប្លង់​នៃ​គម្រោង​ក្នុង​កិច្ចអភិវឌ្ឍន៍​របស់​អង្គការ ដើម្បី​ដាក់ជូនទៅ​អាជ្ញាធរខេត្ត និង​ក្រសួងមហាផ្ទៃ​ក្នុង​ការសុំ​អនុញ្ញាត​ច្បាប់ ដោយ​បច្ចុប្បន្ននេះ​ព្រះរាជាណាចក្រ​កម្ពុជា យើង​មានច្បាប់​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល ដែល​រដ្ឋសភា​បានអនុម័ត​កាលពីពេល​ថ្មីៗ​នេះ​ផងដែរ ៕​ដោយ​គឿន​វ៉េ​ត​