ផ្លូវ២ខ្សែមានប្រវែង១.៨០០ម៉ែត្រនៅសង្កាត់កំពង់ស្វាយដែលពិបាកក្នុងការធ្វើដំណើរនោះត្រូវលោកអភិបាលខេត្តចុះមកបើកការដ្ឋានធ្វើហើយ

0

ខេត្ត​បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៥លោកគោស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យ លោកគឹមសុវណ្ណប្រធានមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យនិងមន្ទីរអង្គភាពពាក់ពន្ធនិងប្រជាពលរដ្ឋជាច្រើននាក់បានចូលរួមធ្វើពិធីបើកimage (3)ការដ្ឋានស្ថាបនា ផ្លូវលំ២ខ្សែដែលមានប្រវែង១៨០០ម៉ែត្រស្ថិតនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។លោកគោស៊ុំសារឿតបានស្នើ​សុំ​ឲ្យ​អ្នករស់នៅ​លើ​ចិញ្ចើម​ផ្លូវត្រូវ​រុះរើ​សំណង់​ចេញ​ដោយ​ខ្លួនឯង ហើយ​ពុំ​ទទួលបាន​ការដោះស្រាយ​គោ​លន​យោឡើយដើ្បីជីកប្រឡាយបង្ហូរទឹក ។លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍ថា ផ្លូវ​ដែល​បើក​ការដ្ឋាន​មាន​ចំនួន ២​ខ្សែ​ប្រវែង ១.៨០០​ម៉ែត្រ គ្រា​ដែល​ខ្សែ​ទីមួយ​មាន​ប្រវែង​៩០០​ម៉ែត្រ និង​ផ្លូវ​ខ្សែ​ទី​ពីរ​មាន​ប្រវែង ៩០០​ម៉ែត្រ​ស្ថិតនៅ​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ ហើយ​ផ្លូវ​ប្រវែង ១.៨០០​ម៉ែត្រ​នេះ​គឺ​កសាង​ដោយ​ថវិកា​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ដែល​គ្រោង​ចំណាយថវិការ​អស់ជិត ១០​ម៉ឺន​ដុល្លា​អាមេរិក ។លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍ថា ផ្លូវ​២​ខ្សែ​នេះ​គឺ​រយៈពេល​កន្លងមក​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​រដូវវស្សា ប៉ុន្តែ​ដោយមាន​ការយកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ជួយ​កសាង​ផ្លូវ​ដំបូង​image (1)ដោយ​ក្រាល​គ្រួស​ក្រហម និង​ពេល​ក្រោយ​នឹង​អាច​ចាក់​បេតុង​ដើម្បីឲ្យប្រជាពលរដ្ឋ​ទៅមក​បាន​ដោយ​ងាយស្រួល និង​ងាយស្រួល​ដល់​សិស្ស​ទៅ​សាលា​ផងដែរ ។ លោក​បញ្ជាក់ថា ចាប់ពីពេលនេះ​ទៅ​ប្រជាពលរដ្ឋ​នឹង​រួច​ផុតពី​ការលំបាក​ដោយ​ទឹក​ជន​លេច​ផ្លូវ​ទៀតហើយ ។លោក​អភិបាលខេត្ត​ក៏បាន​សុំឲ្យអ្នក​ដែល​រស់​នៅលើ​ចិញ្ចើម​ផ្លូវត្រូវ​ចូលរួម​រុះរើ​សំណង់​ដោយ​ខ្លួនឯង ហើយ​ក្រសួង​គ្មាន​ថវិកា​រដោះ​គោលនយោបាយ​ឡើយ ។ ចំណែក​ប្រព័ន្ធ​រំដោះ​ទឹក​សងខាង​ផ្លូវ​គឺ​មន្ទីរ​សាធារណៈការ​ជា​អ្នក​កាយ​ឲ្យ ហើយ​ប្រជាពលរដ្ឋ​ចួ​ល​រួម​ដាក់​តាម​មុខផ្ទះ​រៀងៗ​ខ្លួន។លោកស្រីថ្លែងសុផលប្រជាពលរដ្ឋរស់នៅទីនោះបាននិយាយថាក្រោយពីបានផ្លូវពីខ្សែនេះធ្វើស្អាតគាត់សប្បាយចិត្តណាស់ពីព្រោះរយះពេលកន្លងមកផ្លូវទាំង២ខ្សែនេះការធ្វើដំណើរទៅមកពីបាកយ៉ាងខ្លាំងទាំងខែប្រាំងនិងខែវស្សាគាត់តំណាងឲ្យប្រជាពលរដ្ឋនៅទីនោះសូមថ្លែងអំគុណដល់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ក្នុងការកសាងផ្លូវទាំង២ខ្សែនេះឲ្យបានទាន់ពេលវេលាដែលប្រជាពលរដ្ឋកំពុងត្រូវការ៕image (2) image (3)