ពលរដ្ឋជិត៣០០គ្រួសារ នៅភូមិផ្សារព្រំ កំពុងប្រឈមទៅនិងការដកសិទ្ធិនៅលើដី ដែលខ្លួនកំពុងរស់នៅជិត២០ឆ្នាំ

0

ខេត្តប៉ៃលិន៖ ពលរដ្ឋរស់នៅភូមិផ្សារព្រំ ចំណុចសំបុកចាប ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជិត៣០០គ្រួសារ បាននាំគ្នាលើកឡើងពីការព្រួយបារម្ភ ដែលជាបញ្ហាប្រឈម ប្រាប់អ្នកយកព័ត៌មានកម្ពុជាថ្មី កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ ទៅនឹងការដកសិទ្ធិដេញរូបភាព សេង សុវណ្ណារិទ្ធ (5)ចេញពីដីធ្លី ដែលពួកគាត់កំពុងរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតជិត ២០ឆ្នាំ មកនេះថា៖ ពួកគាត់បានចូលមករស់នៅលើដីតំបន់សំបុកចាបនេះ តាំងពីចុងឆ្នាំ១៩៩៨ ដោយកាលនោះពួកគាត់រស់នៅចំណុចអតីតកាស៊ីណូស៊ីសាចាស់)ដែលបច្ចុប្បន្នជាកាស៊ីណូប៉ៃលិន flamingo ហើយអាជ្ញាធរខេត្ត បានដោះដូរទីតាំងដី ឲ្យពួកគាត់មករស់នៅទីតាំងថ្មី ដីសំបុកចាប រហូតដល់សព្វថ្ងៃ ។ ប្រជាពលរដ្ឋទាំងនេះបន្តទៀតថា៖ កាលដែលពួកគាត់មករស់នៅដីតំបន់សំបុកចាបដំបូងមានការលំបាកខ្លាំងព្រោះដីនៅទីនេះ ជាដីព្រៃឈើធំៗ មិនទាន់កាប់ឆ្កា និងមានគ្រាប់មីនផងដែរ តែដោយការតស៊ូ ពួកគាត់ក៏នាំកាប់ឆ្ការរហូតក្លាយជាដីវាល បង្កើតលំនៅឋានចាប់តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ន ។ ពួកគាត់បន្តថា៖ ក្រោយពីពួកគាត់បង្កើតលំនៅឋាន, ហើយអាជ្ញាធរបង្កើតផ្លូវខ្វាត់ខ្វែង ដីនៅចំណុចតំបន់សំបុកចាប គេឃើញមានហាងឆេងខ្ពស់ បែរជាអាជ្ញាធរខេត្តមានផែនការបង្កើតគណៈកម្មការខេត្ត ដោះស្រាយដីធ្លីឲ្យមានការដោះដូររុះរើលំនៅឋានរបស់ពួកគាត់ ទៅកន្លែងផ្សេងវិញ ។ ហើយផែនការរូបភាព សេង សុវណ្ណារិទ្ធ (3)ដោះដូរដីរបៀបនេះ ត្រូវបានប្រជាពលរដ្ឋសង្ស័យថាដោយមានការឃុបឃិតគ្នាជាមួយឧកញ៉ាម្នាក់ដើម្បី យកដីនេះទៅបំរើលើផលប្រយោជន៍បុគ្គល ។ ប្រជាពលរដ្ឋបានលើកឡើងទៀតថា៖ ដីដែលពួកគាត់រស់នៅជិត២០ឆ្នាំនេះ ត្រូវបានអាជ្ញាធរបិទសិទ្ធិគ្រប់បែបយ៉ាង មិនឲ្យមានបណ្តាញទឹក ភ្លើង ព្រមទាំងឡានអនាម័យចូលដឹកសំរាម ដោយចោទពួកគាត់ថារស់នៅគ្មានអនាម័យ ។ ការដែលអាជ្ញាធរខេត្តបង្កើតគណៈកម្មការដោះស្រាយដីធ្លីបានដាក់ចេញនូវផែនការបម្រុង ឲ្យពួកគាត់រុះរើលំនៅដ្ឋាន លើដីបច្ចុប្បន្ន ទៅរស់នៅទីតាំងថ្មី ត្រូវបានប្រជាពលរដ្ឋលើកឡើងថា ជាទីតាំងនៅឆ្ងាយគ្មានសាលារៀនឲ្យកូនចៅរៀនសូត្រ គ្មានទឹកភ្លើង និងធ្វើឲ្យពួកគាត់គ្មានលទ្ធភាពរកមុខរបរចិញ្ចឹមជីវិតបាននោះឡើយ ។មហិច្ឆតាចង់បានដីធ្លីតំបន់សំបុកចាបនោះត្រូវបានប្រជាពលរដ្ឋលើកឡើងថា បែរជាអាជ្ញាធរបានលៀបពណ៌ប្រជាពលរដ្ឋថាមាននៃការញុះញង់ឲ្យមានទំនាស់ដីធ្លីនេះឡើងតែធាតុពិតពួកគាត់បដិសេធ មិនដូចការចោទប្រកាន់របស់អាជ្ញធរនោះទេ ។ចំពោះបញ្ហាដីសំបុកចាបខាងលើ ត្រូវបាន លោក កង ថេង មេឃុំស្ទឹងកាច់បានប្រាប់ឲ្យដឹងថា៖ ដីតំបន់សំបុកចាបនោះ ជាដីមានម្ចាស់កម្មសិទ្ធិត្រឹមត្រូវ ហើយប្រជាពលរដ្ឋទាំងនោះបាននាំគ្នាទៅរស់នៅលើដីដែលមានកម្មសិទ្ធិ ។ ដីនោះអាជ្ញាធរបានដោះស្រាយជាគោលការណ៍ដោយបែងចែក១គ្រួសារដី១ឡូត៍ ឲ្យរស់នៅទីតាំងថ្មីក្នុង ឃុំស្ទឹងកាច់ នោះដែរ ។ លោកលើកឡើងទៀតថា មិនបានដឹងច្បាស់លាស់ចំនួនប្រជាជនរស់នៅលើដីតំបន់សំបុកចាបដែលកំពុងមានបញ្ហានោះទេ ។រូបភាព សេង សុវណ្ណារិទ្ធ (5)