នគបាលស្រុកមង្គលបូរីឃាត់ខ្លួនជនសង្ស័យ៤នាក់ជាមួយថ្នាំញៀនមេតំហ្វេតាមីនអាយស៍១៥ថង់,ម៉ូតូ១គ្រឿង

0

ខេត្តបន្ទាយមានជ័យ៖ តុលាការខេត្តបន្ទាយមានជ័យសម្រេចឃុំខ្លួនជនសង្ស័យ៤នាក់ពីបទរក្សាទុកនិងជួញដូរគ្រឿងញៀនទឹកកក(អា យស៍)ចំនួន១៥ថង់តូចនៅថ្ងៃទី៣១ខែតុលាឆ្នាំ២០១៥នៅចំ ណុចផ្លូវលំ ស្ថិតក្នុងភូមិរ៉ាចំការចេក ឃុំអូរប្រាសាទ ស្រុកមង្គលបូរី imageខេត្តបម្ទាយមានជ័យ។មន្ត្រីនគរបាលស្រុកមង្គលបូរីបានឲ្យដឹងថាជនសង្ស័យ:១មានឈ្មោះ ស បារាំង ភេទប្រុសរស់នៅភូមិរ៉ាចម្ការចេកឃុំអូរប្រាសាទស្រុកមង្គលបូរី ជាអ្នកប្រើប្រាស។២-ឈ្មោះម៉ាប់ សេរីរ័ត្នហៅសេរី ភេទប្រុសអាយុ២៤ឆ្នាំលំនៅភូមិភ្នំធំត្បូងឃុំអូរប្រាសាទជាអ្នកជួញដូរគ្រឿងញៀន។៣-ឈ្មោះ មុី ស្នា ភេទប្រុស៣៣ឆ្នាំលំនៅភូមិពោធិ៍រៀងឃុំអូរប្រាសាទ ជាអ្នកជួញដូរនិងចែកចាយ។៤-ឈ្មោះសុខ រ៉េន ហៅរ៉េនឬត្រេនភេទប្រុសអាយុ២៥ឆ្នាំលំនៅភូមិពោធិ៍រៀងឃុំអូរប្រាសាទ ជាអ្នកចែកចាយ។លោកឧត្តមសេនីយ៍ត្រីអាត់ខេម ស្នងការនគបាលខេត្តបន្ទាយមានជ័យបាននិយាយថាសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះស បារាំង ជាអ្នកប្រើប្រាស់សារធាតុញៀននៅភូមិរ៉ាចម្ការចេកដោយចាប់យកវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីនអាយស៍ចំនួន១២ថង់ទម្ងន់១,៦ ក្រាមទូរស័ព្ទដៃ១គ្រឿង បំពង់ជក់១និងដែកកេះ១។ក្រោយពីបានសារភាពរបស់ឈ្មោះសបារាំងរួចមកទើបឈានទៅចាប់បានជនសង្ស័យចំនួន៣បន្តនិងដកហូតវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីនទឹកកក៣ថង់តូចទម្ងន់៦,១ក្រាម ទូរស័ព្ទដៃ២គ្រឿង ម៉ូតូ១គ្រឿងសរុបឃាត់ខ្លួនជនសង្ស័យ៤នាក់ ថ្នាំញៀនទឹកកក១៥ថង់តូចស្មើ៧,៧ក្រាម ទូរស័ព្ទដៃ៣គ្រឿង ម៉ូតូ១គ្រឿងនិងកូនថង់តូចទុកច្រកថ្នាំញៀនលក់រាយ។ជនសង្ស័យឈ្មោះស បារាំងបានទិញគ្រឿងញៀន ពីឈ្មោះម៉ាប់ សេរីរ័ត្ន ក្នុងរវាង២-៣ថ្ងៃម្តង ហើយតម្លៃ២ទៅ៤មឺុនរៀល ។ហើយឈ្មោះសេរី បានទិញគ្រឿងញៀនឈ្មោះសិ ទ្ធិនៅភូមិឃីឡិកបាន៣-៤ដង ក្នុងម្តងៗ២០ដុល្លាសរអា។ហើយទិញពីឈ្មោះធី ,ពីឈ្មោះសីហាហើយទិញពីឈ្មោះចាន់ណា ,ពីឈ្មោះឆាយ ចិត្តបន្តគ្នាបន្តាក់ដូចខ្យងអញ្ចឹង។ជនសង្ស័័យទាំង៤នាក់ត្រូវបានបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៥ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕image (1)